
បង្គោលរបងបោះជិតដល់មាត់ច្រាំងទន្លេហើយនៅឡើយអជ្ញាធរ និងមន្ត្រីជំនាញនិយាយថាហាក់មិនទាន់បានដឹងនៅឡើយ!
បង្គោលរបងបោះជិតដល់មាត់ច្រាំងទន្លេហើយនៅឡើយអជ្ញាធរ និងមន្ត្រីជំនាញនិយាយថាហាក់មិនទាន់បានដឹងនៅឡើយ!
ខេត្តកណ្ដាល :បង្គោលជាច្រើនត្រូវបានបោះយ៉ាងលឿនរហ័សពីម្ចាស់ទីតាំងមួយកន្លែងដែលស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលធ្វើឲ្យមានការហួសចិត្តពីសាធារណៈជនទូទៅចំពោះការហ៊ានបោះបង្គោលតាមតែអំពើចិត្តស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនដឹងនិងថាស្រាវជ្រាវចំពោះរឿងនេះ។
លោក យិន យ៉េន អភិបាលស្រុកមុខកំពូលបានប្រាប់មកសារព័ត៌មានយើងថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ ហើយលោកថា ចាំលោកឱ្យមន្ត្រីជំនាញចុះពិនិត្យមើល។
សារព័ត៌មានរបស់យើងបន្តសាកសួរទៅមន្ត្រីជំនាញសូរិយោដីដីខេត្តកណ្ដាលដើម្បីឲ្យលោក កាន់ ណារិទ្ធ ជួយបញ្ជាក់ជុំវិញការបោះបង្គោលនោះតើលោកមានបានទទួលព័ត៌មានជុំវិញនៃការបោះបង្គោលនេះដែរឬទេ? លោកបានជម្រាបថា ម៉េច លោកម៉េចនឹងដឹងអស់រឿង ហើយលោកឲ្យសួរភូមិបាលស្រុកទៅ ស្របពេលអជ្ញាធរស្រុកមិនទានើបានដឹងរឿងនោះនៅឡើយ។
បើទោះបីជាមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរស្រុកមិនបានដឹងឬក៏នឹងឲ្យមានការសាកសួរអ្នកនេះអ្នកនោះជាបន្តបន្ទាប់ទៀតនោះ សាររព័ត៌មានរបស់យើងចាំបាច់ត្រូវតែជម្រាបចូលមកឯកឧត្តម ឌីម បូរ៉ា អ្នកនាំពាក្យនៃសាលាខេត្តកណ្ដាល ដើម្បីឲ្យលោកជួយបញ្ជាក់នៅអ្វីដែលថ្នាក់ក្រោមមិនទាន់បានដឹងព័ត៌មានទាំងអស់នោះក្រែងរឿងខ្លះថ្នាក់ក្រោមមិនបានដឹង ដឹងតែថ្នាក់លើ ការហៅទូរសព្ទទៅ២ដងមិនមានការឆ្លើយតបត្រឡប់មកវិញ សារព័ត៌មានរបស់យើងក៏បន្ថែមទំនាក់ទំនងសួរតាមរយៈតេឡេក្រាមផ្ទាល់របស់លោកដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញនៃការបោះបង្គោលមាត់ច្រាំងដងទន្លេសាបមួយរយៈក្រោយមកទើបលោកឆ្លើយតបថា
បាទជម្រាបសួរ
ខ្ញុំនឹងពិនិត្យមើលករណីនេះ ខ្ញុំនឹងឲ្យដឹងតាមក្រោយ។ អរគុណ។
ក្នុងទិដ្ឋភាពនៃការទទួលរង់ចាំនូវរាល់ព័ត៌មានដើម្បីឲ្យមានដំណឹងចំពោះសារព័ត៌មានរបស់យើងបានជ្រាបរហូតដល់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០២៥ នេះ គឺមិនមានមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរណាម្នាក់ដើម្បីផ្ដល់ព័ត៌មានបន្ថែមទៀតនោះទេ ខណៈដែលមានអ្នកបំពានទៅលើច្បាប់ដែលបានកំណត់និងចែកច្បាស់នៅក្នុងអនុក្រឹត្យ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
សាធារណជនគឺដូចជាសង្គមស៊ីវិលនឹងរង់ចាំមើលអំពីចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលក្រោមការដឹកនាំរបស់ឯកឧត្តម គូច ចំរើន អភិបាលខេត្តកណ្ដាល ជុំវិញការបោះបង្គោលជាច្រើនដោយហ៊ុំព័ទ្ធក្បែរមាត់ច្រាំងទន្លេសាបដែលមានទីតាំងស្ថិតនៅចំនុចGPS លេខ 48P 501364 1301153 ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងធ្វើសេចក្តីជម្រាបជូនដំណឹងក៏ដូចជាធ្វើការសាកសួរដើម្បីឲ្យអាជ្ញាធរ និងមន្ត្រីជំនាញបញ្ជាក់អំពីករណីខាងលើនេះជុំវិញនៃការបោះបង្គោលជាប់មាត់ច្រាំងដងទន្លេសាប ក្នុងការឆ្លើយតបជូនដល់សាធារណជនកុំឱ្យមានមន្ទិលសង្ស័យថា អ្នកមានលុយ អ្នកមានអំណាច ធ្វើអ្វីតាមតែអំពើចិត្ត តែចំពោះអ្នកក្ររហេងរហាមវិញមិនចាំបាច់បោះបង្គោលនោះទេ បើហ៊ានជីកគាស់បន្តិចបន្តួចច្បាស់ណាស់អាជ្ញាធរអាចនឹងធ្វើការសាកសួរណែនាំមិនចាំបាច់ដល់ ២៤ម៉ោងនោះទេ។
ហើយអង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមជាតិក្នុងកិច្ចការងារដឹកនាំចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តតាមគោលការណ៍ច្បាប់ជាមូលដ្ឋានរបស់ជាតិ និងផ្សាយស្ដីអំពីរបបវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។