
បែកធ្លាយសារសម្លេងលើបណ្ដាញសង្គមហ្វេសប៊ុកស្តីពីសម្លេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត និងឈ្មួញជួញដូរគ្រឿងញៀនអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែលោកអធិការរងរូបនេះបរិសេធថាគឺជារឿងមិនពិតទេ!
បែកធ្លាយសារសម្លេងលើបណ្ដាញសង្គមហ្វេសប៊ុកស្តីពីសម្លេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត និងឈ្មួញជួញដូរគ្រឿងញៀនអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែលោកអធិការរងរូបនេះបរិសេធថាគឺជារឿងមិនពិតទេ!
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជាថៃ:
មានការបែកធ្លាយសារសម្លេងឆ្លងឆ្លើយគ្នារវាងលោកអធិការរងក្រុងប៉ោយប៉ែតដែលមានតួនាទីទទួលបន្ទុកខុសត្រូវលើការបង្ក្រាបគ្រឿងញៀនថា ជាការទទួលសំណូកកន្លងមកជាថ្នូរនិងការកាងមិនបង្ក្រាបគ្រឿងញៀន។
បើយោងតាមប្រភពតាមរយះបណ្ដាញគណនីទើបតែមានការបង្ហោះថ្មីៗឈ្មោះថា Na Det បានធ្វើការបង្ហោះដោយភ្ជាប់នូវវីដេអូចំនួន៦ និងរូបភាពនួនពីរសន្លឹក គឺជាលោកអធិការរង និងអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយសរសេរសំនេរលើគណនីហ្វេសបុកថា (សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត កែវ ដូល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ! សូមបងប្អូនជួុយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!)។
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកអធិការរង ហៅដួល បានបញ្ជាក់មកអង្គភាពសារព័ត៌មាន សុីអេសភី ថា សារឆ្លងឆ្លើយទាំងអស់នោះគឺជារឿងមិនពិតប្រាកដទេ គឺជាការកាត់តទៅវិញ លោកក៏នឹងធ្វើការដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានបច្ចេកវិទ្យាដើម្បីរកអាខោននឹងផុសដើម្បីស្រាវជ្រាវរកអ្នកផុស បើអ្នកឯងខ្លាំង អ្នកបង្កើតអាខោនពិតប្រាកដដើម្បីតតាំងគ្នា! ហើយលោកថាបើលោកកាងលោកទៅចាប់ធ្វើអ្វី ហើយលោកបញ្ជាក់ទៀតថាលោកមិនចូលចិត្តអ្នកជក់គ្រឿងញៀនឡើយ គឺលោកចាប់ក្រុមពួកនឹងដាក់ក្នុងគុកអស់ហើយហើយមនុស្សទាំងអស់នោះកំពុងនៅក្នុងគុក។
ជុំវិញករណីខាងលើនេះសាធារណៈជនក៏ដូចជាសង្គមស៊ីវិល និងរង់ចាំមើលបន្តទៀតថាតើរឿងនេះវាពិតប្រាកដឬយ៉ាងណាចំពោះការចុះអធិការកិច្ចរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេសអគ្គស្នងការនគរបាលជាតិដែលនឹងត្រូវលាតនៅពេលបន្ទាប់ សូមអរគុណ!