ការអនុវត្តនីតិវិធីដើម្បីបញ្ឈប់ល្បែងស៊ីសងស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មិនត្រូវបានឃើញរបាយការណ៍ក៏ដូចជាដំណឹងពីសមត្ថកិច្ចនៅឡើយនោះទេ បន្ទាប់ពីមានការចេញផ្សាយក្លងមក! (វគ្គ២):

ការអនុវត្តនីតិវិធីដើម្បីបញ្ឈប់ល្បែងស៊ីសងស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មិនត្រូវបានឃើញរបាយការណ៍ក៏ដូចជាដំណឹងពីសមត្ថកិច្ចនៅឡើយនោះទេ បន្ទាប់ពីមានការចេញផ្សាយកន្លងមក! (វគ្គ២):

ខេត្តកំពង់ចាម: ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ដែលស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម គឺនៅតែបន្តការបើកលេងជាធម្មតាបន្ទាប់ពីមានការចេញផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួនកន្លងមក នេះបើយោងតាមការផ្ដល់ដំណឹងចេញពីប្រភពប្រជាពលរដ្ឋដែលបានផ្ដល់ជូននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

គូររំលឹកផងដែរថា: ទីតាំងល្បែងសុីសងច្រើនប្រភេទ បង្កប់ក្នុងផ្ទះលក់បង្អែម និងភេសជ្ជៈមួយកន្លែង បើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង!


នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ទីតាំងផ្ទះលក់បង្អែម និងភេសជ្ជៈគ្រប់មុខមួយកន្លែង ស្ថិតនៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បង្កប់លួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជារៀងរាល់ថ្ងៃមិនរំខានដល់ជ្ញាធរ និងសមត្ថកិច្ចក្នងមូលដ្ឋាន។

យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន  និងបានជម្រាបដំណឹងជូនក៏ដូចជាស្នើរសុំដល់លោក វរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកចំការលើ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
សូមទំនាក់ទំនងការផ្សាយតាមរយៈលេខទូរសព្ទ :0968738873