
ល្បែងមាន់ជល់ដីនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ មានមូលហេតុអ្វីបានជាពួកគេមិនខ្លាច
ល្បែងមាន់ជល់ដីនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នាំគ្នាលេងពពាក់ពពូន មិនខ្វល់សមត្ថកិច្ចមូលដ្ឋានអ្វីទាល់តែសោះ មានមូលហេតុអ្វីបានជាពួកគេមិនខ្លាច!
ខេត្តតាកែវ: ទីតាំងល្បែងស៊ីសងមាន់ជល់ដីដែលស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ គឺនៅតែបន្តការបើកលេងមិនខ្វល់ចំពោះសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះទេ អ្នកខ្លះគេថាត្រូវបានដល់លាភសក្ការៈមួយចំនួនដល់អ្នកពាក់ព័ន្ធ នេះបើយោងតាមការផ្ដល់ដំណឹងចេញពីប្រភពប្រជាពលរដ្ឋដែលបានផ្ដល់ជូននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ពីសេសព្រោះថាពួកគេបើកលេងប៉ុណ្ណឹងហើយមានទាំងឡានម៉ូតូចតនៅខាងមុខផ្ទះយ៉ាងព្រោងព្រាតហើយបើកដំណើការលេងយ៉ាងរលូតរីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ យ៉ាងនេះគឺជាចម្ងល់ គឺជាក់ស្ដែងថ្ងៃទី ២៧ខែមេសាឆ្នាំ២០២៥ មនុស្សរាប់សិបនាក់បានចងកាន់មាន់ជល់មុខលេង ទាំងចេញចូលមកលេងនៅក្នុងភូមិសាស្ត្រភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
ដោយឡែកសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ ដើម្បីសួរនាំជុំវិញរឿងនេះ តែលោកមេប៉ុស្តិជាប់រវល់ធ្វើដំណើរតាមផ្លូវថាលោកពិបាកនិយាយគ្នា ហើយយើងបន្តធ្វើការខលទំនាក់ទំនងទៅលោក ជា សុផល អធិការនៃអធិការដ្ឋានស្រុកគីរីវង់ ខេត្តតាកែវផងដែរ ពេលទូរសព្ទខលចូលហើយតែមិនត្រូវបានលើកទៅវិញប្រហែលជាលោកអធិការជាប់រវល់បំពេញភារកិច្ចយ៉ាងច្រើនហើយមើលទៅ។
យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងបានជម្រាបដំណឹងជូនក៏ដូចស្នើរលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
សូមទំនាក់ទំនងការផ្សាយតាមរយៈលេខទូរសព្ទ :0968738873