
ទីតាំងល្បែងស៊ីសងនៅពាមជរ ខេត្តព្រៃវែង បើកលេងសេរីដោយខុសច្បាប់គ្មានរំខានអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ!
ទីតាំងល្បែងស៊ីសងនៅពាមជរ ខេត្តព្រៃវែង បើកលេងសេរីដោយខុសច្បាប់គ្មានរំខានអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ!
ស្រុកពាមជរ ខេត្តព្រៃវែង: នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ទីតាំងផ្ទះមួយចំនួនស្ថិតនៅស្រុកពាមជរ ខេត្ព្រៃវែង បង្កប់លួចលាក់លេងល្បែងស៊ីសងខុសច្បាប់មាន់ជល់អនឡាញជារៀងរាល់ថ្ងៃមិនរំខានដល់ជ្ញាធរ និងសមត្ថកិច្ចក្នងមូលដ្ឋាន។
ស្របពេលជាមួយគ្នានោះដែរបន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពិតជាមានការលេងល្បែងនៅភូមិសាស្ត្រខាងលើនោះយ៉ាងពិតប្រាកដ ហើយអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការរាយការណ៍ជូនលោក ជា ហេង អធិការនៃអធិការដ្ឋាននគរបាលពាមជរដើម្បីឲ្យមានចំណាត់ការ ហើយផ្សារព័ត៌មានរបស់យើងរង់ចាំទទួលសារយកត្រឡប់មកវិញថានឹងមានការចុះបង្ក្រាបណាមួយដែលឬទេ នៅក្នុងរយៈពេលប៉ុន្មានជាងកន្លះម៉ោង នៅពុំទាន់មានការចុះមកដើម្បីធ្វើការបង្ក្រាបទីតាំងនោះដែរឬយ៉ាងណា?
យោងតាមរូបភាពដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងបានជម្រាបដំណឹងជូនក៏ដូចជាស្នើរសុំដល់លោក វរសេនីយ៍ឯក ជា ហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកពាមជរ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជួយត្រួតពិនិត្យ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕