រឿងកាន់តែក្តៅរវាងការចិញ្ចឹមត្រីលក់ក្នុងស្រុក និងអ្នកនាំត្រីពីបរទេសចូលមកកម្ពុជាហើយពេលនេះ! អីយ៉ាសយ៉ាងម៉េចចេះ..! សូមស្ដាប់ទាំងអស់គ្នាមើលន!

រឿងកាន់តែក្តៅរវាងការចិញ្ចឹមត្រីលក់ក្នុងស្រុក និងអ្នកនាំត្រីពីបរទេសចូលមកកម្ពុជាហើយពេលនេះ! អីយ៉ាសយ៉ាងម៉េចចេះ..! សូមស្ដាប់ទាំងអស់គ្នាមើលន!

ប្រិយមិត្តលោក លោកស្រីអ្នកនាងជាទីមេត្រី មួយរយៈកាលនេះមានការលិចលឺនូវដំណឹងដែលប្រទាញប្រទង់គ្នា រវាងអ្នកចិញ្ចឹមត្រីនៅក្នុងស្រុក និងឈ្មួញដែលនាំត្រីចូលមកកម្ពុជា ដែលធ្វើឲ្យមានបញ្ហានេះកំពុងតែជាប្រធានបទដ៏ស្មុគស្មាញសម្រាប់ក្រសួងកសិកម្មរុក្ខាបប្រមាញ់ និងនេសាទ៕

កន្លងមកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញច្បាប់សារាចរណ៍មកថា ក្រសួងបានកំណត់នូវគោលការណ៍មួយចំនួនដើម្បីឲ្យឈ្មួញនាំចូលមកដើម្បីបំពេញតម្រូវការក្នុងស្រុកតាមអ្វីដែលច្បាប់បានកំណត់ជូន និងជាការចូលរួមធ្វើការចិញ្ចឹមត្រីក្នុងស្រុកដើម្បីឲ្យប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីក្នុងការបំពេញតម្រូវការលើទីផ្សារក្នុងស្រុកផងដែរ។

ដោយឡែកមួយរយៈកាលកន្លងមកនេះមានការចេញផ្សាយនៅតាមបណ្ញាញសារព័ត៌មានជាច្រើនដែលបង្ហាញអំពីការស្នើសុំឲ្យមានការនាំចូលត្រីតាមអ្វីដែលជាការសំណូមពរចង់បានរបស់ឈ្មួញទាំងអស់នោះដើម្បីបំពេញនូវកង្វះខាតក៏ដូចជាតម្រូវការទីផ្សារក្នុងស្រុកផងដែរ។

តែទីបំផុតការស្នើសុំទាំងឡាយនៅមិនទាន់ចេញជាលទ្ធផលផ្លូវការយ៉ាងណានោះទេ គឺត្រូវការរង់ចាំមើលថាតើក្រសួងមានការពិភាក្សាចំពោះអ្វីដែលពួកគេចង់បាននាំត្រីចូលពីបណ្ដាប្រទេសមួយចំនួនចូលកម្ពុជាបានដែរឬយ៉ាងណា?

បើយោងទៅតាមការបង្ហោះលើបណ្ដាញសង្គមរបស់សមាគមវារីវប្បករកម្ពុជា ដោយសរសេរបានរៀបរាប់ថា :

សមាគមវារីវប្បករនៅកម្ពុជា សូមដកស្រង់មតិចំបងៗរបស់បងប្អូនវារីវប្បករខ្មែរយើងនៅទូទាំងប្រទេស លើបញ្ហាវារីវប្បកម្មជូនជ្រាប៖

– ត្រី និងវារីសត្វដែលវារីវប្បករក្នុងប្រទេសផលិតបានគ្រប់គ្រាន់ផ្គត់ផ្គង់ទីផ្សារហើយ មិនត្រូវនាំចូលពីប្រទេសជិតខាងបន្ថែមទៀតទេ។
– សូមអ្នកប្រមូលទិញ និងអ្នកនាំចូល ដែលបានប្រកាស ឬសន្យាទិញត្រីពីវារីវប្បករក្នុងប្រទេស សូមទិញក្នុងតម្លៃសមរម្យដែលមិនទាបជាងថ្លៃដើមផលិត ហើយសូមឱ្យទិញពិតប្រាកដ កុំមកបន្ថោកតម្លៃ ដើម្បីយកលេសនាំចូលត្រី។
– វារីវប្បករខ្មែរមិនបានជំទាស់នឹងការនាំចូលផលវារីវប្បកម្មពីប្រទេសជិតខាងទេ តែវារីវប្បករសូមឱ្យនាំចូលផលវារីវប្បកម្មប្រកបដោយតម្លាភាព គុណភាព មានប្រភពច្បាស់លាស់ និងមានស្តង់ដារចំណីអាហារសុវត្ថិភាព។ ទំហំនៃការនាំចូលត្រូវអនុលោមទៅតាមលិខិតអនុញ្ញាត ចៀសវាងការបន្លំលើបរិមាណនិងយថាប្រភេទត្រី ខុសពីលិខិតអនុញ្ញាត។
– ការនាំចូលត្រូវត្រូវអនុលោមតាមនិតិវិធីពន្ធដារ និងបង់ពន្ធឲ្យបានត្រឹមត្រូវគ្រប់ចំនួន ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារ។
– ត្រូវតែមានកូតានាំចូលត្រីឱ្យច្បាស់លាស់ ចៀសវាងនាំចូលច្រើនលើសលុប ក្នុងគោលបំណងទុច្ចរិត ទម្លាក់តម្លៃផលវារីវប្បកម្មក្នុងប្រទេស ផ្តួលវារីវប្បករក្នុងប្រទេស។
– ការធ្វើអាជីវកម្មនាំចូលផលវារីវប្បកម្មមិនស្មោះត្រង់ ការបន្លំគុណភាព បន្លំបរិមាណ និងប្រភេទវារីសត្វ នាំឱ្យប៉ះពាល់ដល់ផលវារីវប្បកម្មក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋទូទៅខ្លាំងណាស់។
– វារីវប្បករសូមគាំទ្រអនុសាសន៍របស់សម្តេធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញផលិតផលក្នុងប្រទេស និងចូលរួមគាំទ្រផលិតផលក្នុងប្រទេស។
នៅមានបន្តទៀត….. !!!
សូមមេត្តាថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន មហាជនទូទៅ និងគ្រប់ភាគីពាក់ពន្ធ័ជ្រាប !!!

បាទលោក លោកស្រីអ្នកនាងកញ្ញា ប្រិយមិត្តពុកម៉ែមីងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី ក្នុងទិដ្ឋភាពទាំងអស់នេះហាក់ដូចជាបង្ហាញអំពីការនាំចូលត្រីមកកម្ពុជា និងការចិញ្ចឹមត្រីក្នុងស្រុក និងស្ថាប័ននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងតែជួបបញ្ហាដែលនឹងត្រូវដោះស្រាយជាចាំបាច់ជាមួយគ្នាផងដែរ គឺធ្វើអញ្ចឹងណាដើម្បីរក្សាឲ្យបាននៅតុល្យភាពក្នុងសង្គម ហើយជាពិសេសអ្វីដែលយើងជាពលរដ្ឋខ្មែរយើងសូមឱ្យមានការលើកកម្ពស់ការផលិតគ្រប់ទំរង់នៃផលិតផលឲ្យបានច្រើនក្នុងការនាំចេញទៅក្រៅប្រទេសដូចអ្វីដែលគេនាំចូលមកកម្ពុជាឲ្យបានដូចគ្នាផងដែរ នេះហើយគឺជាការចង់បានដែលឈានទៅដល់មានលំហូរចរន្តសេដ្ឋកិច្ចដែលអាចនាំឱ្យប្រទេសជាតិមានការរីកចម្រើនដោយមិនពឹងផ្អែកទៅលើសេដ្ឋកិច្ចបរទេសទាំងស្រុង។

ជាចុងក្រោយមតិមួយចំនួនក៏បានលើកឡើងបន្ថែមទៀតថា តើត្រូវតែបង្ខាងល្បឿនចិញ្ចឹមត្រីក្នុងស្រុកឲ្យបានច្រើនដែរឬទេ គឺជួយលើកស្ទួយដល់ប្រជាកសិកររបស់ខ្មែរផង និងការពាររាល់ត្រីសាច់ទាំងឡាយណាដែលមានបញ្ហាដល់សុខភាពជាចម្បង!

ចុះមូលហេតុអ្វីបានជាការនាំចូលត្រីដើម្បីបំពេញតម្រូវការបន្ថែម បែរជាឈ្មួញមួយចំនួនបានលើកឡើងថាមិនមានតម្លាភាពទៅវិញ?

តើមានអ្វីដែលជាអាថ៌កំបាំង ក៏ដូចជាវាំងននខ្មៅ ឬអាចនិយាយថាកន្ទេលធំបន្លំដេក នៅពីក្រោយខ្នងដែរឬទេ?

ដោយឡែកចំពោះស្ថាប័នពាក់ព័ន្ធពិសេសក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ នឹងមានចំណាត់ការក៏ដូចជាដោះស្រាយយ៉ាងណាចំពោះភាគីទាំងអស់ដើម្បីជៀសវាងកុំឲ្យមានមតិសាធារណៈមានការរិះគន់ផង ដោយធ្វើយ៉ាងណាឲ្យស្របតាមគោលការណ៍ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលខិតខំដើម្បីបង្កើននូវជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅកម្ពុជាឱ្យមានជីវភាពរីកចម្រើនពីមួយកំរិតទៅមួយកំរិត!

ចេញផ្សាយដោយ សារព័ត៌មាន CSP TV NEWS

Tel:0968738873