
អនុស្សាណៈយោគយល់គ្មា (MOU) រវាងសមាគមCCA ជាមួយក្រុមហ៊ុន. ជីយ៉ុងបុក ខបផូរ៉េសិន (GBC)គឺជាសារៈសំខាន់ ដែលមិនអាចខ្វះបាន !
អនុស្សាណៈយោគយល់គ្មា(MOU )រវាងសមាគមCCA ជាមួយក្រុមហ៊ុន. ជីយ៉ុងបុក ខបផូរ៉េសិន (GBC)គឺជាសារៈសំខាន់ ដែលមិនអាចខ្វះបាន !
រាជធានីភ្នំពេញ: នៅក្នុងដំណើរការដ៏ល្អមួយដែលភាគីនីមួយៗបានចាប់យកឱកាសដើម្បីផ្ដល់លទ្ធភាពឲ្យឃ្លាតទៅវិញទៅមក គឺឈានទៅដល់ការអស់អនុស្សាណៈយោគយល់គ្នា(MOU)៊។
នៅក្នុងកម្មវិធីមានការចូលរួមពីបណ្ដារសមាគម និងម្ចាស់ក្រុមហ៊ុន មានដូចជា លោកបណ្ឌិត តេង ប៊ុនថុន ទីប្រឹក្សាសមាគម CCA លោកស្រី ភួន ដាវី ប្រធានក្រុមប្រឹក្សាភិបាលសមាគមCCA លោក សេង វិច្ឆិរ៉ា សមាជិកក្រុមប្រឹក្សាភិបាលសមាគមCCA លោក ពុយ សុងហ៊ង ប្រធានគណ:កម្មការគាំទ្រហិរញ្ញវត្ថុ និងធនាគារសមាគមCCA លោក អុឹង ឆាយគ័ន ប្រធានសមាគមCCA លោក
ចាន់ ចាន់ណា ប្រធានសមាគម
និងកូរ៉មានដូចជាលោក គីម យ៉ុងឃ្យូ Kim Hyun gyu (នាយករង)លោក
ប៉ាក ជីងសុក PARK JINSEOK(ជាប្រធាន)
លោក ដេយ៉ុន គីម daeyoon kim (មេធាវី) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពដើម្បីយកព័ត៌មានផងដែរ។
ដោយឡែកលោក តេង ប៊ុនថុន ទីប្រឹក្សាសមាគម CCA បានផ្ដល់នូវទស្សន:ល្អៗគឺមានការយល់ឃើញប្រកបដោយចក្ខុវិស័យថា សមាគម CCA របស់យើងគាំទ្រឲ្យមានការផលិតនៅក្នុងស្រុកជាជាងផលិតនៅក្រៅស្រុក សមាគមមានតួនាទីជួយធ្វើការបណ្ដុះបណ្ដាលលើចំណេះដឹងផ្សេងៗទៀត ហើយលោកបានបន្ថែមទៀតថាផលិតផលដែលពេញនិយមនៅកម្ពុជាក៏ដូចជានៅឯប្រទេសជិតខាងគឺប៊ូថប់ និងគ្រឿងសំអាងកែសម្ផស្ស ព្រមទាំងមានការវះកាត់ច្រមុះ ផលិតផលឡេលាបស្បែក ជួសជុលស្បែក ជាដើម។ ហើយអ្វីដែលសំខាន់បំផុតនោះប្រសិនបើក្រុមហ៊ុនរបស់កូរ៉េដែលរកស៊ីផ្នែកសំអាងមានការជឿនលឿននៅពេលខាងមុខដែលអាចជួយដល់សេដ្ឋកិច្ចជាតិ ដោយអនុវត្តការងារបានល្អនោះសមាគមនឹងមានការលើកទឹកចិត្តចំពោះសកម្មភាពរកស៊ីដើម្បីធ្វើការស្នើសុំចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់មុខមាត់ត្រឡប់ឱ្យក្រុមហ៊ុនវិញ។
នៅក្នុងការឆ្លើយតបទៅនឹងការងារជជែកពិភាក្សាគ្នានោះ គីម យ៉ុងឃ្យូ Kim Hyun gyu មានតួនាទីជានាយករង នៃក្រុមហ៊ុនបានបញ្ជាក់ច្បាស់ៗផងដែរថា គ្រឿងសំអាងជាច្រើនប្រភេទរបស់ផលិតផលប្រទេសកូរ៉េមានការចាប់អារម្មណ៍ច្រើន ហើយអ្វីដែលមានការខ្វះខាតលើទីផ្សារ លោកនឹងស្វ:ស្វែងរកនៅប្រទេសកូរ៉េបន្ថែមចំពោះតម្រូវការនៅកម្ពុជា។ លោកបានបន្ថែមទៀតថាខណៈដែលក្រុមហ៊ុនរបស់លោករកស៊ីគ្រឿងសំអាងរបស់ប្រទេសកូរ៉េទើបតែចាប់ផ្តើមនៅកម្ពុជាថថ្មីៗក្នុងពេលនេះ ដើម្បីបំពេញតម្រូវការលោកនឹងព្យាយាមឆ្លើយតបលើទីផ្សារនៅកម្ពុជាចង់បានអ្វីលោកនឹងធ្វើការស្រាវជ្រាវដើម្បីបំពេញតម្រូវការបែបនោះ។
ទន្ទឹមហ្នឹងនេះចំពោះសំណួរដែលបានលើកឡើងដោយសារព័ត៌មាន សុីអេសភី ធីវីញូស៍ (CSP TV NEWS)បានចោទសួរថាតើអ្វីគឺជាបេសកកម្មដូចជាទស្សនៈវិស័យរបស់ក្រុមហ៊ុនចំពោះការលក់នៅកម្ពុជា ហើយការចុះអនុស្សារណ:យោគយល់គ្នាឱ្យ( MOU )មានអត្ថន័យយ៉ាងណាដែរ? និងផលិតផលមានប៉ុន្មានបុកដែរនៅក្នុងប្រទេសកម្ពុជា ? ជាពិសេសតើក្រុមហ៊ុនអាចមានយុទ្ធសាស្ត្រដើម្បីឲ្យអតិថិជនឱ្យប្រើប្រាស់ផលិតផលរបស់កូរ៉េយ៉ាងណាដែរ? ជាពិសេសបំផុតក្រៅពីការធ្វើការរួមគ្នាជាដៃគូនៅក្នុងពេលនេះ តើក្រុមហ៊ុនកូរ៉េអាចគៀងគរអ្នកវិនិយោគមួយចំនួនទៀតឲ្យមកវិនិយោគដោយកម្ពុជាបានដែរឬទេ?
ដើម្បីជាការឆ្លើយតបត្រឡប់មកវិញលោក គីម យ៉ុងឃ្យូ Kim Hyun gyu បានបញ្ជាក់ច្បាស់ៗលាស់ថាលោកនឹងខិតខំធ្វើកិច្ចការងារទាំងអស់នេះមិនឲ្យខុសបំណង ដោយសារទីផ្សារផលិតផលរបស់ក្រុមហ៊ុនរបស់លោកកំពុងចាប់ដំណើរការជាចាំបាច់ណាស់។ ហើយយើងក៏មានយុទ្ធសាស្ត្រ
របស់ក្រុមហ៊ុនរបស់យើងដើម្បីអនិវត្តលើការងារផងដែរ និងព្យាយាមឱ្យអ្នកវិនិយោគដទៃមួយចំនួនទៀតមកចូលរួមនៅកម្ពុជា។៊
ឆ្លៀតឧកាសដ៏មានតម្លៃផងដែរនោះ ភាគីខាងក្រុមហ៊ុនមកពីប្រទេសកូរ៉េក៏បានដឹកនាំដើម្បីឲ្យទៅទស្សនានូវផលិតផលរបស់ក្រុមហ៊ុនជាច្រើនមុខនៅអាគារជាន់ផ្ទាល់ដី ហើយបង្ហាញអំពីសារៈសំខាន់ និងអត្ថប្រយោជន៍សម្រាប់អតិថិជនជាអ្នកប្រើប្រាស់ឲ្យបានដឹងថាសក្តានុពលផលិតផលរបស់ក្រុមហ៊ុនរបស់លោកនាំចូលមកពីប្រទេសកូរ៉េជាការស័កសមជាមួយអតិថិជននៅកម្ពុជាសម្រាប់គ្រប់រដូវកាល។
សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នៃការចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) ជាមួយនឹងក្រុមហ៊ុន ជីយ៉ុង បុក ខបផីរ៉េសិន Gyeong Buk Corporation គឺធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌល វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មភ្នំពេញ ឃ្លោងបុក ដែលមានទីតាំងជាប់សាកលវិទ្យាល័យបៀលប្រាយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រាយការណ៍ដោយលោក ឈាង សោភ័ណ្ឌ ពីសារព័ត៌មាន CSP TV NEWS .