សារព័ត៌មាន CSP TV NEWS ចូលរួមកិច្ចប្រជុំតុមូលដើម្បីធ្វើការផ្សព្វផ្សាយស្ដីអំពីការវិវត្តការទំនាក់ទំនងរវាងកម្ពុជាជប៉ុន

រាជធានីភ្នំពេញ: សារព័ត៌មាន CSP TV NEWS បានចូលរួមប្រជុំដើម្បីទទួលព័ត៌មានសម្រាប់ផ្សព្វផ្សាយ និងជម្រាបជូនដំណឹងស្ដីអំពីការបង្ហាញភាពទំនាក់ទំនងរវាងកម្ពុជាជប៉ុន ជូនដល់សាធារណៈជនឲ្យបានជ្រាបអំពីស្ថានការណ៍នៃការវិវត្តន៍របស់ប្រទេសទាំងពីរ។

ការរៀបចំនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នឹងចាប់ផ្តើមនៅថ្ងៃទីអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ៨,០០ នាទីព្រឹកដល់ម៉ោង ១១,៣០ នាទីថ្ងៃត្រង់ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ( SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពាន ព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមការរៀបចំរបស់ក្លឹបអ្នកកាសែតកម្ពុជា។

នៅក្នុងការបង្ហាញនៅចំណុចសំខាន់ៗ ដែលសារព័ត៌មានរបស់យើងនឹងធ្វើការចាក់ផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះចប់រួចរាល់ សូមរង់ចាំទស្សនានៅពេលបន្ទាប់ សូមអរគុណ!