ពិតជាហ៊ាននោះហ៊ាន រំលោភអូរព្រំដែនកម្ពុជាថៃ
ពិតជាហ៊ាននោះហ៊ាន រំលោភអូរព្រំដែនកម្ពុជាថៃ
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ : អីយ៉ាស! ពេលនេះរឿងកាន់តែក្តៅហើយ តើមានរឿងអ្វីទៀតទៅន បានជាអ្នកមានលុយ មានអំណាច ចេះតែបំពានឥតឈប់ឈរយ៉ាងនេះ ម្ដងនេះច្បាស់ណាស់នៅតាមខ្សែក្រវ៉ាត់ព្រំដែនចែកខណ្ឌដែនដីសីមាដោយអូរត្រូវបានរំលោភចាក់ដីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមិនខ្វល់អំពីច្បាប់ និងអាជ្ញាធរណាមួយឡើយ។
យ៉ាងម៉េចចេះលោកអើយលោក! ចេះតែបំពានទៅរួច អញ្ចឹងបានគេចេះតែរិះគន់អាជ្ញាធរមន្ត្រីមូលដ្ឋានមិនខុសមែន គេចាក់ដីរំលោភដល់មាត់អូរប៉ុណ្ណឹងហើយហាក់ដូចជាមិនដឹងអ្វីទាំងអស់។
ប្រិយមិត្តលោកអ្នកនាង ងាកមកស្ដាប់ជុំវិញករណីរំលោភយកមាត់អូជាសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលនិងហួសចិត្ត អំពីទង្វើរបស់អ្នកមានលុយមានអំណាច។
បើយោងតាមប្រជាពលរដ្ឋតែងតែនិយាយពីមួយទៅមួយថាជាប្រចាំមានការលួចលាក់ចាក់ដីនៅក្នុងភូមិសាស្ត្រ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយមិនឆ្ងាយពីច្រក់ព្រំដែនប៉ោយប៉ែតកម្ពុជាថៃ ថាមានការចាក់ដីរំលោភលើកចំណីអូរដោយមិនខ្វល់នឹងខ្លាចច្បាប់ឬនរណាមួយឡើយឡើយសំខាន់មានលុយ មានអំណាច ឬឃុបឃិតគ្នាជាប្រព័ន្ធ។
នៅក្នុងករណីខាងលើនេះ សារព័ត៌មាន របស់យើងបានធ្វើការទំនាក់ទំនងសាកសួរលោក គាត ហ៊ុល ជាអភិបាលក្រុងប៉ោយថាលោកបានដឹងហើយលោកបានប្រាប់រឿងនេះទៅថ្នាក់ក្រោមភូមិសង្កាត់ផងដែរចំពោះការហាមឃាត់ចាក់រំលោភលើដីមួយកន្លែងខាងលើនេះ តែផ្ទុយមកវិញអ្នកថាបានត្រឹមថា អ្នកធ្វើនៅតែបន្តគឃ្លើនធ្វើ តើភាពស្មើៗគ្នាចំពោះមុខច្បាប់នៅត្រង់ណា? បើអ្នកមានលុយមានអំណាចអាចធ្វើអ្វីៗក៏បាន ក៏ប៉ុន្តែចំពោះអ្នកក្រីក្ររហេងរហាមដែលមិនអាចធ្វើបាន?
សារព័ត៌មានរបស់យើងសូមលើកយកនូវច្បាប់ឬគោលការណ៍គតិយុត្តដែលបានកំណត់ថា តាមអនុក្រឹត្យលេខ ៩៨ អ ន ក្រ .ប ក. ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៥ ការកាន់កាប់ដែលជាប់តំបន់ច្រាំងឬឆ្នេរមិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងថាអូរចម្ងាយលើសពី ១០ម៉ែត្រគិតពីមាតច្រាំងអូរ។
សាធារណជននឹងរង់ចាំមើលនូវចំណាត់ការផ្លូវច្បាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលនៃគណៈអភិបាលខេត្ត ចំពោះទីតាំងខាងលើនេះនៅពេលខាងមុខថានឹងអនុវត្តនិតិវិធីយ៉ាងណាដែរ?
សារព័ត៌មានរបស់យើងគ្រាន់តែជាភ្នែកសម្រាប់ជាតិតែប៉ុណ្ណោះ សារព័ត៌មានរបស់យើងគ្មានសិទ្ធិ និងអំណាចដើម្បីអាកាត់ និងក៏មិនបានទៅឈ្លោះប្រកែកយកចាញ់យកឈ្នះជាមួយស្ថាប័នណាមួយឡើយ គឺសារព័ត៌មានរបស់យើងផ្សាយតែរឿងពិតក្នុងក្របខណ្ឌជូនដំណឹងអោយថ្នាក់ដឹកនាំជាតិបានដឹងអំពីសកម្មភាពរបស់អ្នកមានលុយមានអំណាចអាចធ្វើអ្វីៗក៏បាន ដោយមិនអនុវត្តទៅតាមបទដ្ឋាននៃការអភិវឌ្ឍជាតិណាមួយនោះឡើយ។
សារព័ត៌មានសូមធ្វើការផ្សព្វផ្សាយក្នុងគោលបំណងដើម្បីឲ្យមានការគោរពច្បាប់ជាមូលដ្ឋានដូចៗគ្នាទាំងបុគ្គលមានអំណាចមានលុយ និងអ្នកក្រីក្រដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។