ការដឹកជញ្ជូនបទល្មើសព្រៃឈើ កំពុងបំផ្លាញព្រៃឡង់ជារាងរាល់ថ្ងៃ
ការដឹកជញ្ជូនបទល្មើសព្រៃឈើ កំពុងបំផ្លាញព្រៃឡង់ជារាងរាល់ថ្ងៃ
ខេត្តក្រចេះ : បើយោងតាមការផ្តល់ដំណឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិយាវ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់មកថាមានការកាប់បំផ្លាញព្រៃឈើ និងអនុផលព្រៃឈើក្នុងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ។ ទាំងដូចអ្វីជាការលើកឡើងគឺជាការផ្ដល់មកសមហេតុផលនូវព័ត៌មានពិតចំពោះអ្នកសារព័ត៌មានដើម្បីធ្វើការជូនផ្សាយដំណឹង ជូនទៅដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានដឹងអំពីសកម្មភាពនៃការបំផ្លាញសមតធនធានធម្មជាតិដល់ផ្ទុយពីច្បាប់បានកំណត់សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងការពារព្រៃ និងអនុផលព្រៃឈើនៅកម្ពុជា ពោលគឺជនណាដែលចូលរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើ ជននោះនឹងត្រូវផ្តល់ទារទោសតាមច្បាប់កំណត់ជាធរមាន។
ជាការពិតមានរថយន្ត និងមានគោយន្តកន្រ្តៃបានដឹកជញ្ជូនឈើល្អៗចេញពីចំណុចមួយទៅចំណុចមួយជាក់ស្តែងស្ថិតនៅក្នុងភូមិសាស្ត្រម្តុំអូរក្រូថ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយដឹកជញ្ជូនមិនខ្វល់ និងខ្លាចសមត្ថកិច្ច ឬមន្ត្រីជំនាញបន្តិចណាមួយឡើយ ផ្ទុយមកវិញពួកគេហាក់បីដូចជាមានអ្នកការពារផ្លូវ ឬរត់ការផ្លូវឲ្យពួកគេធ្វើសកម្មភាពយ៉ាងរលូនទៅវិញ តើមន្ត្រីជំនាញពាក់ព័ន្ធលោកបានដឹងដែរឬទេ?
តែទោះជាទង្វើនៃសកម្មភាពបំផ្លាញទាំងអស់នោះនៅតែបន្តយ៉ាងណាក្តី អ្នកសារព័ត៌មានក៏បានជម្រាបដំណឹងជូនទៅលោក សឿន ជាមេព្រៃប្រចាំតំបន់ទិសនេះថាមានគោយន្ត្តកន្រ្តៃរបស់ឈ្មួញឈើដែលប្រជាពលរដ្ឋបានប្រាប់ថាជារបស់ឈ្មោះសឿន បានដឹកឈើនៅចំណុចទីតាំងខាងលើពិតប្រាកដ និងុំានក្រុមឈ្មួញជាច្រើនទៀតផង។ ចំណែកលោកសឿន ជាមេព្រៃក៏បានប្រាប់មកអ្នកសារព័ត៌មានរបស់យើងទាំងយប់តាមរយះការឆ្លើយតបទូរស័ព្ទដៃមកថាការដឹកឈើនោះក្រែងខ្លាចគេយកទៅធ្វើវត្ត ទៅវិញ។ ចំណែកមតិជាច្រើនមិនបានយល់ស្របអំពីការលើកឡើងរបស់មន្ត្រីព្រៃឈើខាងលើនោះមួយឡើយពីព្រោះ នៅក្នុងតំបន់ព្រៃឡង់មានការការពារពីស្ថាប័ន និងការដឹកជញ្ជូនទាំងអាធ្រាតនៅម៉ោងប្រមាណ ០២ និង១៧នាទីយប់នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចយូធីអឹមលេខ 48P5997341417030 ហេតុអ្វីត្រូវដេកសម្រាប់វត្តអារាម ឬការដឹកជញ្ជូនទាំងអស់នោះស្ទើរខ្ទេចព្រៃឡង់សម្រាប់តែធ្វើវត្ត ឬក៏យកទៅលក់អោយឈ្មួញធំៗ? ។
តែទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែសង្ឃឹមថា ក្រោមការចង្អុរបង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយស្មារតីដឹកនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពីសេសឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នឹងមានវិធានការទប់ស្កាត់នូវការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិនូវព្រៃឈើ និងអនុផលព្រៃឈើដែលស្ថិតនៅក្នុងតំបន់ព្រៃឡង់ នៃភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានចំណាត់ការជាក់ជាមិនខាន សូមអរគុណ។
សូមទំនាក់ទំនងការផ្សាយតាមរយ:លេខ 0968738873.