ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមហ៊ុន Oneroad បានផ្តល់នូវកាតាបសម្រាប់កូនសិស្ស ចំនួន ១ ០០០ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ សម្រាប់ផ្តល់ជូនបន្តដល់កូនចៅមន្ត្រីរាជការក្រសួងព័ត៌មាន។