កម្ពុជា បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ទីតាំង កំពុងអនុវត្តគម្រោងវិនិយោគសរុប ៥៦១គម្រោង ដែលផ្តល់ការងារប្រមាណជាង ១៦០ ០០០ កន្លែង

កម្ពុជា បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ទីតាំង កំពុងអនុវត្តគម្រោងវិនិយោគសរុប ៥៦១គម្រោង ដែលផ្តល់ការងារប្រមាណជាង ១៦០ ០០០ កន្លែង។

តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងយ៉ាងខ្លាំង ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ប្រភពៈ Gazette ប្រជាជន