តើនរណាជាអ្នកយកផ្លូវសាធារណៈរបស់រដ្ឋទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ខ្លួន?
អ្នកធ្វើដំណើររអ៊ូរទាំ និងការស្ទះចរាចរណ៍
តាមបណ្តោយផ្លូវ២៣០ ខណ្ឌទួលគោក
ដែលដាក់តាំងលក់ និងដោះដូរទំនិញ តាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ”
ភ្នំពេញ÷អ្នកធ្វើដំណើរតាមដងផ្លូវ រអ៊ូរទាំ និងការដែលអាជីវករ ដាក់តាំងលក់ទំនិញ ក៏ដូចជា ដោះដូរទំនិញនៅពេលយប់ ដែលបង្ករការកក់ស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចំណុចស្តុបកោសដូង ទៅស្តុបបាមាន់ចែ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីរប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ២៣០ បានលើកឡើង ថា នៅពេលដែលឆ្លងកាត់ទីនោះម្ដងៗ ពួកគាត់ពិបាកខ្លាំងណាស់ ស្ទះចរាចរណ៍ ចំណាយពេលយូរ ដោយសារតែការដោះដូរទំនិញ ក៏ដូចជាការតាំងលក់ពេញផ្លូវ យ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសគឺនៅពេលយប់មិនចាំបាច់ឆ្លងកាត់នៅទីនោះទេ រកផ្លូវមិនឃើញតែម្ដង។
ជាក់ស្ដែងនៅរសៀល ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ អង្គភាព យើងបានចុះទៅដល់ទីតាំង តាមបណ្ដោយផ្លូវ ២៣០ ត្រង់ចន្លោះ ស្តុបកោះដូង និងស្តុបបាមាន់ចែ ដើម្បីផ្ដិតយករូបភាពមួយចំនួន ដោយឃើញថាអាជីវករ នៅទីនោះ បានយកផ្លូវសាធារណៈ ដាក់តាំងលក់ និងដោះដូរទំនិញយ៉ាងអាណាធិបតេយ្យពិតប្រាកដមែន។
មហាជននិងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ លោក ជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មានចំណាត់ការបែបណាចំពោះការ ដែលយកផ្លូវសាធារណៈ មកប្រកបអាជីវកម្ម យ៉ាងអាណាធិបតេយ្យបែបនេះ ឬក៏អស់លោកទទួលលាបសក្ការៈពីក្រុមអាជីវករទាំងនោះ ទើបបានជាបណ្ដែតបណ្ដោយ ឱ្យមានការដាក់លក់និងដោះដូរទំនិញពេញផ្លូវ តើឯណាទៅទីក្រុងស្អាត ឯណាសោភ័ណភាពទីក្រុង ដ៏ស្រស់ស្អាត ដែលគ្មានសំរាម គ្មានខ្លិនស្អុយ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !