ជម្លោះឈ្លោះប្រកែកគ្នារវាងអ្នកសារព័ត៌មានជាមួយសមត្ថកិច្ចនគរបាលព្រំដែនស្លៀកពាក់ស៊ីវិលបណ្ដាលមកពីតែរថយន្តដឹកបទល្មើសព្រៃឈើ
ជម្លោះឈ្លោះប្រកែកគ្នារវាងអ្នកសារព័ត៌មានជាមួយសមត្ថកិច្ចនគរបាលព្រំដែនស្លៀកពាក់ស៊ីវិលបណ្ដាលមកពីតែរថយន្តដឹកបទល្មើសព្រៃឈើ
ខេត្តមណ្ឌលគិរី : ថ្មីៗនេះប្រភពព័ត៌មានច្បាស់ការដែលបានជម្រាបដំណឹងក៏ដូចជាផ្ដល់នូវព័ត៌មានមួយមកថាមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅឯតំបន់ច្រករវៀងមួយកន្លែង ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បង្កឲ្យមានការភ្ញាក់ផ្អើល ចំពោះប្រជាពលរដ្ឋនៅទីនោះ ។
នៅក្នុងជម្លោះដែលមានរយៈពេលមួយសន្ទុះនោះគឺផ្ដើមចេញពីមានអ្នកសារព័ត៌មានមួយចំនួនធ្វើការបើកឡានដើម្បីផ្ដិត និងថតលើរថយន្តបទល្មើសដឹកឈើដែលត្រៀមនឹងយកទៅលក់នៅឯប្រទេសវៀតណាមតាមច្រក់រវៀង ខណៈដែលមានបុរសម្នាក់ស្លៀកពាក់សំលៀកបំពាក់ស៊ីវិល បានជិះម៉ូតូមួយគ្រឿងទៅឃាត់រារាំងមិនឱ្យរថយន្តអ្នកសារព័ត៌មានទៅបន្តដើម្បីធ្វើការថតផ្ដិតយកព័ត៌មានឡើយហើយ ថែមទាំងបានដកហូតយកទូរសព្ទដៃអ្នកសារព័ត៌មានមួយគ្រឿងទុក ដែលជាហេតុនាំឲ្យមានការស្រែកឲ្យទៅគ្នាទៅវិញទៅមក ។
បុរសដែលស្លៀកពាក់ខោអាវស៊ីវិលនោះគាត់អាសអាងថាគាត់ជាសមត្ថកិច្ចនគរបាលប្រចាំច្រករបៀងនៅទីកន្លែងនោះ។
បើយោងតាមវីដេអូដែលមានរយៈពេលជាង៧នាទី យើងឃើញថាសកម្មភាពទាំងនោះហាក់បីដូចជាមានការទប់ស្កាត់ និងការពារនៅរថយន្តដែលដឹកឈើខុសច្បាប់ដែលត្រូវបានអ្នកសារព័ត៌មានតាមថត។
ជុំវិញរឿងរ៉ាវទាំងអស់នេះយើងក៏បានធ្វើការទំនាក់ទំនងទៅលោកអធិការស្រុកកែវសីមា ដើម្បីជួយបំភ្លឺជុំវិញរឿងទាំងអស់នេះដោយឡែកលោកក៏បានជម្រាបជូនមកសារព័ត៌មានរបស់យើងថាលោកមិនបានដឹងរឿងនោះទេបើយល់ល្អសូមទំនាក់ទំនងផ្ទាល់ទៅខាងនគរបាលការពារព្រំដែនផ្ទាល់ទៅទើបប្រសើរជាង ព្រោះលោកជាប់ប្រជុំនៅខេត្តផង។
សូមរំលឹកឡើងវិញផងដែរថាដោយមួយរយៈកាលកន្លងមកនេះគេឃើញមានសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអំពីសកម្មភាពនៃការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តមណ្ឌលគិរីអមជាមួយអ្នកបើករថយន្ត មានអ្នករត់ការការពារផ្លូវមកពីប្រភពផ្សេងដោយឆ្លងកាត់ស្រុកអូរាំង សំដៅមកស្រុកកែវស៊ីមា ដើម្បីឆ្ពោះទៅលក់នៅឯប្រទេសវៀតណាមដោយបញ្ជូនតាមរយៈច្រករបៀងឬក៏មួយច្រក់ចំនួននៅមិនឆ្ងាយពីច្រក់ឡាបាខេនោះឡើយ។
ជុំវិញរឿងរ៉ាវនេះផងដែរយើងពុំទាន់មានលេខទូរសព្ទប្រធាននគរបាល។ការពារព្រំដែននៅក្នុងតំបន់នោះដើម្បីធ្វើការទំនាក់ទំនងនៅឡើយនោះទេ។
អង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយព័ត៌មានបន្ថែមបន្តទៅទៀតជុំវិញករណីខាងលើនេះ និងធ្វើការយ៉ាងណាដោយមានការសហការផ្សាយព័ត៌មានជូនដោយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវ៉ុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលក្រោមការបង្ក្រាបបញ្ជាធ្វើការទប់ស្កាត់ឲ្យពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជបុតហាត់លើផ្ទៃប្រទេស ដើម្បីធ្វើការទប់ស្កាត់ និងបញ្ជៀសឈប់ឱ្យមានបទល្មើសព្រៃឈើបន្តលក់ទៅប្រទេសវៀតណាមតទៅទៀត សូមអរគុណ។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម :0968738873