បុគ្គល ឈ្មោះ ទូច សុភា ជាអ្នកណា បានហ៊ានទៅហ៊ុំពទ្ធ័ បោះរបងយកដីជាំរាប នៅតំបន់ច្រកតោល ព្រៃឡង់ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន “
បុគ្គល ឈ្មោះ ទូច សុភា ជាអ្នកណា បានហ៊ានទៅហ៊ុំពទ្ធ័ បោះរបងយកដីជាំរាប នៅតំបន់ច្រកតោល ព្រៃឡង់ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ”
កំពង់ធំ÷ប្រជាពលរដ្ឋនៅតំបន់ច្រកតោលឃុំមាននរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា មានបុគ្គលម្នាក់ ឈ្មោះទូច សុភា រស់ភូមិអូរពកសមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ -បានទៅហ៊ុំពទ្ធ័បោះរបងយកដីជាំរាបជិត១០០ហិចតានៅតំបន់ច្រកតោលព្រៃឡង់ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ប្រជាពលរដ្ឋបាននិយាយបន្តថា បុគ្គលឈ្មោះ ទូច សុភា តែងតែនិយាយថាខ្លួនមានខ្នងខ្សែរធំ សូម្បីប្រជាពលរដ្ឋលឺចឹងហើយ គ្មានអ្នកណាហ៊ានក្អកនោះទេបុគ្គល ទូច សុភា បានហ៊ុំព័ទ្ធយកីខុសច្បាស់ ជាច្រើនហិត្តា មិនឃើញជំនាញពាក់ពន្ធ័ ហ៊ានបង្ក្រាបបុគ្គលនេះទេប្រហែលជាមានខ្នងធំហើយ ទើបមន្រ្តីជំនាញមិនហ៊ានបង្រ្កាប។
បើតាមប្រភពពត៍មានពីប្រជាពលរដ្ជនិយាយតៗគ្នាថា សូម្បីតែដីដែលពួកគាត់ធ្លាប់ធ្វើស្រែកន្លងមក ក៏បុគ្គល រូបនេះ ហ៊ុំព័ទ្ធបោះរបង យកដីពួកគាត់អស់ដែរ ថែមទាំង ឈ្មោះទូច សុភា រូបនេះបានប្រលែងគោ ក្របីយ៉ាងអាណាធិបតេយ្យពេញព្រៃ ស៊ីដំឡូង ស៊ីស្រូវរបស់ប្រជាពលរដ្ឋ តែពេលគោក្របី ងាប់តៃហោង បែរជាមានគំនិតប្តឹងប្រជាពលរដ្ឋថា បំពុលឲ្យស្លាប់ទៅវីញ។
បើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានដាក់បទបញ្ជារ ឲ្យចុះបង្ក្រាបការកាប់រានដីព្រៃខុសច្បាប់ឬហ៊ុំពទ្ធ័ដីខុសច្បាប់ ដោយប្រជាពលរដ្ឋនិយាយបន្តរថា ចុះបង្ក្រាបតែប្រជាពលរដ្ឋទន់ខ្សោយ ចំណែកបុគ្គលឈ្មោះ ទូច សុ ភា មិនហ៊ានបង្ក្រាបឡើយឬក៏ខ្លាចអំណាចបុគ្គលនេះ ពេលនេះប្រជាពលរដ្ឋដេកចាំមើលថា តើអាជ្ញាធរពាក់ព័ន្ធហ៊ានបង្ក្រាបបុគ្គលរូបនេះដែរអត់។
ជាក់ស្តែងនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅប្រជាពលរដ្ឋដើម្បីទទួលបានព័ត៌មានបន្ថែម ក្នុងនោះពលរដ្ឋបានប្រាប់ឲ្យដឹងដែរថា បុគ្គលខាងលើបានធ្វើរបងហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនរយៈពេល៥ ទៅ ៦ឆ្នាំកន្លងមកហើយ ទាំងដែលមន្ត្រីជំនាញបរិស្ថាន ធ្លាប់បានឲ្យរុះរើរបងចេញ តែរហូតមកដល់ពេលនេះ បុគ្គលរូបនេះមិនអនុវត្តតាមនោះឡើយ ។
ដោយមិនអស់ចិត្តអង្គភាពយើង បានទំនាក់ទំនងទៅលោក សុិន វឌ្ឍ វុទ្ធ អភិបាលនៃគណៈភិបាលស្រុកសណ្ដាន់ លោក បញ្ជាក់ថា ពាក់ព័ន្ធរឿងនេះលោកមិនច្បាស់ដែរ ដោយលោកឱ្យធ្វើការទំនាក់ទំនងទៅមន្ទីរបរិស្ថានវិញ ភ្លាមនោះអង្គភាពយើងបានទំនាក់ទំនងទៅមន្ត្រីបរិស្ថានខេត្តកំពង់ធំ ដោយលោកបានបញ្ជាក់ថា នៅក្នុងខែកក្កដា នេះបើបុគ្គលខាងលើ មិនរុះរើរបងចេញទេនោះ កម្លាំងបរិស្ថានសហការជាមួយសមត្ថកិច្ចចំរុះចុះទៅធ្វើការរុះរើរដោយផ្ទាល់។
ពលរដ្ឋស្នីសុំដល់ ឯកឧត្តម ងួន រតនៈអភិបាល នៃគណះអភិបាលខេត្តកំពង់ធំលោក ម៉ែន លី ស្នងការខេត្ត និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយទប់ស្កាត់ និងបង្ក្រាបករណីខាងលើនេះផង បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារបុគ្គលទាំងនេះជាក់ជាមិនខាន ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !