ទីតាំងល្បែងស៊ីសងបង្កឱ្យមានផលប៉ះពាល់ចំពោះគោលការណ៍រាជរដ្ឋាភិបាលភូមិឃុំសុវត្ថិភាព

ទីតាំងល្បែងស៊ីសងបង្កឱ្យមានផលប៉ះពាល់ចំពោះគោលការណ៍រាជរដ្ឋាភិបាលភូមិឃុំសុវត្ថិភាព

ខេត្តត្បូងឃ្មុំ :បើយោងតាមប្រភពព័ត៌មានច្បាស់ការបានបង្ហាញថាទីតាំងល្បែងជាច្រើនកន្លែងស្ថិតនៅក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានលក្ខណៈផ្ការីកដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិតាមរយៈការបង្កបង្កើតឲ្យមានចោរកម្ម អំពើហិង្សាក្នុងគ្រួសារ  និងបង្កើនភាពក្រីក្រនៅក្នុងសង្គម។

ដោយឡែកប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅក៏ធ្វើការរិះគន់ចំពោះអាជ្ញាធរក្នុងមូលដ្ឋានថាបើខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃវាមិនហ៊ានចូលដែរ ។

ជុំវិញករណីខាងលើនេះ សារព័ត៌មានរបស់យើងធ្វើការទំនាក់ទំនងចំពោះលោកមេបុស្ត៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្របពេលនោះបានបញ្ជាក់មកថា លោកធ្លាប់បង្ក្រាបដែរ ក៏ប៉ុន្តែបើមានលោកនឹងរីករាយសហការបង្រ្កាបបន្តទៅទៀត។

ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំជីគរបទាំងមូលនឹងរង់ចាំមើលថាតើអាជ្ញាធរក្នុងមូលដ្ឋាននឹងអាចបង្ក្រាបបានឬទេ?
ហើយប្រជាពលរដ្ឋទាំងអស់នោះក៏ទទួចឲ្យឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃុំ និងលោកអធិការស្រុកត្បូងឃ្មុំ ពីសេសស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមមានចំចាត់ការផងចុះ បើនៅតែបណ្តែតបណ្តោយឲ្យអោយល្បែងសុីសងដំណើរការនោះទេច្បាស់ណាស់ ប្រជាពលរដ្ឋនឹងទទួលរងគ្រោះដោយសារការប្រព្រឹត្តនូវល្បែងស៊ីសងខុសច្បាប់ទាំងនោះ។ជាក់ជាមិនខាន ពិសេសបំផុតគោលការណ៍ទាំង ៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូនតាមរយៈក្រសួងមហាផ្ទៃ ហើយអនុវត្តសម្រាប់ភូមិឃុំសុវត្ថិភាពនោះពិតជាគ្មានន័យសម្រាប់ការអនុវត្តច្បាប់ឲ្យបានដូចៗគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។

សារព័ត៌មានរបស់យើង និងរង់ចាំទទួលការបកស្រាយនៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។

សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ ០៩៦៨៧៣ ៧ ៨៧៣