សិក្ខាសាលាពិគ្រោះយោបល់បន្តលើសេចក្តីព្រាង(ធម្មនុញ្ញវិជ្ជាជីវះសារព័ត៌មាន

សិក្ខាសាលាពិគ្រោះយោបល់បន្តលើសេចក្តីព្រាង(ធម្មនុញ្ញវិជ្ជាជីវះសារព័ត៌មាន):

រាជធានីភ្នំពេញ : កិច្ចពិភាក្សា និងពិគ្រោះយោបល់បន្តលើសេចក្តីព្រាង(ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន)ក្នុងកម្មវិធីសិក្ខាសាលាដែលបានប្រព្រឹត្តឡើងនៅសាលចតុម្មុខមង្គលទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ក្រសួងព័ត៌មាន ប្រធានសមាគមអ្នកសារព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីបណ្តាស្ថាបននៃអង្គភាពសារព័ត៌មានមួយចំនួនទៀតផងដែរ។

 

ក្នុងបទបង្ហាញសម្រាប់កិច្ចពិភាក្សាទាំងមូល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងពីគន្លឹះសំខាន់ៗជាច្រើនដែលចង់ឱ្យស្ថាបនសារព័ត៌មានទាំងអស់ប្រើប្រាស់នូវ (ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន)តែមួយដើម្បីប្រើជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងនូវតម្លៃសម្រាប់ការអនុវត្តរួមតែមួយដោយមិនមានអង្គភាពស្ថាបនណាមួយអនុវត្តផ្សេងៗគ្នានោះទេ។

ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបន្ថែមចំណុចសំខាន់មួយចំនួនទៀតផងដែរថា បើថ្វីត្បិតតែយើងប្រើប្រាស់(ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន)ដែលមានចំនួន១២ទំព័រ ២៩មាត្រា ៦ជំពូក ចាប់ពីពេលនេះតទៅក៏ដោយ ក៏យើងត្រូវតែយកច្បាប់ស្ដីពីវិស័យព័ត៌មានដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៥យកមកអនុវត្តគឺមិនអាចចោលបានបើទោះបីជាជាង២០ឆ្នាំកន្លងមកមិនមានការកែប្រែយ៉ាងណាក៏ដោយ សម្រាប់នាពេលបច្ចុប្បន្ន និងខាងមុខក៏អាចនឹងមានពង្រាងច្បាប់ជាបន្តបន្ទាប់អាស្រ័យទៅលើកាលទេសៈផងដែរ។

នៅក្នុងការបញ្ចេញជាទស្សនៈផ្សេងៗដែលជាពេលវេលាបានអនុញ្ញាតដោយ ឯកឧត្តម នេត្រ ភក្ត្រា សម្រាប់ចូលរួមជាការបញ្ចេញមតិទូទៅដើម្បីរកចំនុចសំខាន់បន្ថែមសម្រាប់ជាមូលដ្ឋានគ្រឹះផងដែរនោះឲ្យស្របតាមរបបលទ្ធិប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ផងដែរនោះ ក៏មានវត្តមានលោក ឈាង សោភ័ណ្ឌ ចាងហ្វាងការផ្សាយសារព័ត៌មានអនឡាញដែលមានឈ្មោះថា CSP TV NEWS បានចូលរួមក្នុងកិច្ចពិភាក្សាដោយបានលើកឡើងអំពីចំណុចនៃការអនុវត្តច្បាប់ឲ្យបានមានភាពស្មើៗគ្នាចំពោះការប្រើប្រាស់លើប្រព័ន្ធផ្សព្វផ្សាយគឺស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានសហការជាមួយននាយកដ្ឋានបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលតាមដានចំពោះការផ្សព្វផ្សាយដំណឹង រឿងរ៉ាវផ្សេងៗ ឬទាញយកព័ត៌មានរសើបៗមួយចំនួនដើម្បីតែជាអត្ថប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមរបស់ខ្លួន និងដើម្បីទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយធ្វើការត្រួតពិនិត្យឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះចុះបញ្ជីដោយសុំច្បាប់ឲ្យបានត្រឹមត្រូវជៀសវាងបញ្ហាដែលបានកើតឡើងតែសម្រាប់អ្នកសារព័ត៌មានដោយគ្មានប្រភពណាមួយដែលជាអ្នកទទួលខុសត្រូវក្នុងការលំហូរព័ត៌មានរបស់ក្រុម(MMO”Make Money Online និងក្រុម (KOL ‘Key Opinion Leader”) ហើយក៏ចង់ឲ្យបងប្អូនអ្នកសារព័ត៌មានចូលរួមការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវមុនព័ត៌មានចេញផ្សាយ ហើយសូមឲ្យមន្ត្រីថ្នាក់ក្រោមជាតិទូទាំង២៥ខេត្រក្រុងរាជធានីសហការបានល្អសម្រាប់អ្នកសារព័ត៌មានចុះយកព័ត៌មានផ្សេងៗក្នុងតំបន់មួយចំនួននីមួយៗ និងសូមឲ្យបងប្អូនអ្នកសារព័ត៌មានទាំងសិក្សារៀនសូត្រមិនថាឡើយព័ត៌មានធំឬតូចទេដោយសារតែចំណេះដឹងគ្មានដែនកំណត់ទេ។

ដោយឡែកវត្តមានអង្គការក្រៅរដ្ឋាភិបាល NGO របស់អង្គការយូណេស្កូ ក៌មានលើកឡើងអំពីការចូលរួមចំនែកសម្រាប់ការគាំទ្រក្នុងវិស័យព័ត៌មាន ហើយសម្រាប់បន្ថែមនូវជាទស្សនះល្អៗជាច្រើនរបស់ប្រធានសមាគម ឬក្លិប មួយមួយចំនួនទៀត ក៏បានលើកឡើងនូវគន្លឹះសំខាន់ៗក្នុងផ្លូវច្បាប់ដើម្បីចូលរួមក្នុងការទប់ស្កាត់ទាំងព័ត៌មានក្លែងក្លាយ និងស្នើរសុំឲ្យមានភាពទទួលខុសត្រូវចំពោះមុខច្បាប់មិនត្រឹមតែអ្នកសារព័ត៌មានទេ សូម្បីតែភាគីពាក់ព័ន្ធទាំងអាជ្ញាធរសមត្ថកិច្ចក្នុងតំបន់នីមួយៗព្រមទាំងមន្ត្រីអ្នកច្បាប់មួយចំនួនក៏ចូលរួមចំណែកដើម្បីទទួលខុសត្រូវប្រសិនបើមានការពាក់ព័ន្ធចំពោះផ្លូវច្បាប់ផងដែរនោះ។

តែទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់រយៈពេលជាច្រើនម៉ោងចាប់ពីម៉ោង ៨.០០ នាទីព្រឹករហូតដល់ម៉ោងជាង១រសៀលនាថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២៤ ដោយមានលទ្ធផលទទួលនូវផ្លែផ្កាជោគជ័យនៅក្នុងការចូលរួមសមាសភាពចំនួនប្រមាណមនុស្សជាង១០០នាក់ នៅក្នុងកម្មវិធីសិក្ខាសាលា ពីការផ្តល់យោបល់លើសេចក្តីព្រាង(ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន)ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា  រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ថ្នាក់ដឹកនាំជាច្រើនរូបទៀតនៃក្រសួងព័ត៌មាន  ប្រធានសមាគមសារព័ត៌មាន ក្លឹបអ្នកកាសែត  និងស្ថាប័នអង្គភាពសារព័ត៌មានមួយចំនួន មានដូចជាក្រុមហ៊ុនស្ថានីទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវត្តី និងបណ្តាញផ្សព្វផ្សាយអនឡាញ ឬអង្គការសមាគមទាំងអស់ ចូលរួមដើម្បីជាជិះទិសដៅសម្រាប់ការអនុវត្តលើវិស័យព័ត៌មានក្នុងកិច្ចការបម្រើសង្គមជាតិកម្ពុជា ក៏ដូចជាពិភពលោកផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបញ្ជាក់ផងដែរថាវិស័យសារព័ត៌មានមានតួនាទី
សំខាន់ណាស់ដើម្បីបញ្ជូនដំណឹងរបស់ពលរដ្ឋចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបញ្ជូនដំណឹងពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការចូលរួមផ្សព្វផ្សាយព័ត៌មានជាលក្ខណៈសកលដែលយើងអាចនិយាយបានថាព័ត៌មានអន្តរជាតិដើម្បីឲ្យពិភពលោកបានដឹងថាកម្ពុជាគឺជាប្រទេសដែលមានរបបវិជ្ជាជីវៈសារព័ត៌មានសេរីដោយមានដែនកំណត់ត្រឹមត្រូវច្បាស់លាស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ នឹងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងភាពមិនត្រឹមត្រូវផ្នែកវប្បធម៌ សាសនា ជាដើមផងដែរ។

ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS ។
និពន្ធអត្ថបទដោយលោក ឈាង សោភ័ណ្ឌ