បទល្មើសឆ្លងខេត្ត លបប្រើសមុខ១០០ ឬលប កន្ទុយកណ្ដុរ ជា បទល្មើសបំផ្លាញ ធនធាន សមុទ្រយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជំនាញជលផល ស្រុកបូទុមសាគរចាប់បានពីទូក

បទល្មើសឆ្លងខេត្ត លបប្រើសមុខ១០០ ឬលប កន្ទុយកណ្ដុរ ជា បទល្មើសបំផ្លាញ ធនធាន សមុទ្រយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជំនាញជលផល ស្រុកបូទុមសាគរចាប់បានពីទូក។

ខេត្តកោះកុង បទល្មើសឆ្លងខេត្ត ត្រូវបាន លោក ប៉ រ៉ានី នាយផ្នែករដ្ឋបាល ជលផល បូទុមសាគរ និង លោក វ៉ាន់ ថុង ខណ្ឌរដ្ឋបាលជលផល ខេត្ត កោះកុង បានសហការជាមួយគ្នា ចាប់បានទូក លបប្រើសមុខ១០០ ឬហៅលប កន្ទុយកណ្ដុរ ដែលជាបទល្មើស នេសាទខុសច្បាប់ ហើយខាងជំនាញ ជលផល ហាមឃាត់ជាដាច់ខាតបើ មិនឲ្យ នេសាទ ក្នុងដែនសមុទ្រនោះទេ។

ទូក បទល្មើសនេសាទ ដែលជំនាញ ជលផលចាប់ បានចំនួន២ទូកនេះ មកពីខេត្ត កំពត។ ម្ចាស់ទូក ដែលជលផល បាប់បាន (១)មានឈ្មោះ អុឹង សុភាព ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅ ភូមិត្រពាំង នៀល ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត (២)ឈ្មោះ សុំ នៀង ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅ ក្នុងភូមិ កោះគ្រិះស្នា ឃុំ ឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បទល្មើស ដែលជំនាញ ជលផល ចាប់បានត្រូវ រឹបអូសយក លបប្រើសមុខ១០០ ឬហៅ កន្ទុយកណ្ដុរ មានចំនួន៣១០ខ្សែ ស្មើនិង២.៤៨០ម៉ែត្រ ត្រូវបានដកហូតយកមករក្សាទុកនៅ ស្នាក់ការជលផល និង យកទៅដុតបំផ្លាញ់ចូលទាំងអស់។
ចំណែកម្ចាស់ទូកខាងជំនាញ ជលផល បានធ្វើកិច្ចសន្យាណែនាំម្ចាស់ទូកឲ្យបញ្ឈប់ រាល់សកម្មភាព ដែលរកស៊ី បទល្មើស នេសាទ ខុសច្បាប់នេះ ប្រសិនបើថ្ងៃក្រោយ នៅតែឃើញ រកស៊ីបទល្មើស ដែលរដ្ឋបានហាមឃាត់នោះ និងត្រូវប្រឈមមុខ តាមផ្លូវច្បាប់ ហើយអាចឈានទៅដល់ ជាប ពន្ធធនាគារទៀតផង។
យោងតាម មាត្រា.៩៨. ត្រូវផ្ដន្ទាទោសក្រោម បទល្មើស ជលផល ថ្នាក់ទី១ ដែលត្រូវដាក់ ពន្ធនាគារ ពីបី(៣)ឆ្នាំទៅប្រាំ(៥) និង វត្ថុតាងទាំងអស់ត្រូវ រឹបអូស ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូត កិច្ចព្រមព្រៀង ឬលិខិត អនុញ្ញាតចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសនេះ។

តាមការ ត្អូញត្អែរពីម្ចាស់ទូកទាំងពីនាក់ បាននិយាយ ទាំងអួលដើមក ថា លបប្រើសមុខ១០០ ឬលប កន្ទុយកណ្ដុរនេះ គាត់ទិញយកមក ក្នុងមួយលប តម្លៃ៦.០០០០រៀលទៅ៧.០០០០រៀល ហើយ ក្នុងមួយទូក គាត់ទិញលបអស់ជាង១០លានរៀល យកមករកស៊ី ហើយ ណាមួយនោះ ពួកគាត់ ជំពាក់បំណុល ធនាគារទៀត។

ពាក់ព័ន្ធក្នុងការ ចាប់ទូក បទល្មើស លបប្រើសមុខ១០០ ឬហៅលប កន្ទុយកណ្ដុរនេះ អ្នកសារព័ត៌មានយើងបាន សួរជំនាញ ជលផល នៅទីនោះ លោក ឆ្លើយថា បទល្មើស ដែលចាប់បាននេះ និង ធ្វើការ ដុតបំផ្លាញ់ចោល ក្នុងពេលឆាប់ៗខាងមុននេះ លោក ប៉ រ៉ានី ដែលជា នាយករងផ្នែក រដ្ឋបាលជលផល ស្រុក បូទុមសាគរ លោក បានលើកឡើង ថា រាល់បទល្មើស នេសាទ ខុសច្បាប់ទាំងនេះ លោក ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ និង លោក អភិបាលស្រុក បូទុមសាគរ ចុះមកផ្ទាល់ ដើម្បី ផ្សព្វផ្សាយ ព័ត៌មាន ជូនដំណឹង ដល់ ប្រជានេសាទទាំងអស់ មិនអោយ ប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់នោះទេ កាចនិងមាន ទោសទាន់តាម ផ្លូវច្បាប់ តែពលរដ្ឋមួយចំនួនខ្លះ មិន ព្រមស្ដាប់ឡើយ នៅតែបន្តធ្វើ ដដែល ផ្ទាល់តែចាប់ រអ៊ូរទ្រាំ ហើយក៏មាន អ្នកមកចូលរួម អន្តរគមន៍ខ្លះៗដែរ បន្ទាប់ពីចាប់បាន បទល្មើសនោះ។

លោក ប៉ រ៉ានី ផ្នែករដ្ឋបាលជលផលបូទុមសាគរ និង លោក វ៉ាន់ ថុង លោក ខណ្ឌរដ្ឋបាលជលផលខេត្ត កោះកុង លោក តេង ហាន់ មេសហគមន៍ ថ្មស ស្នើសុំយ៉ាងទទូច ចំពោះ បងប្អូន ប្រជានេសាទ ទាំងអស់ កុំឲ្យ ប្រើប្រាស់ ឧបករណ៍ ណាដែលរដ្ឋបានហាមឃាត់នោះ ដូចលប ទាំងអស់នេះ វា ខុសច្បាប់យ៉ាង ធ្ងន់ធ្ងរបំផុត ហើយ វា អាចបំផ្លិចបំផ្លាញ ធនធាន សមុទ្រ ហិនហោចអស់ក្មានសល់ទេ ចុងក្រោយ ពិតពេលរដ្ឋខ្លួនឯងទេ អស់ធនធានធម្មជាតិ សមុទ្រនោះ។

ខ្ញុំសូមអំពាវនាវដល់ បងប្អូន ប្រជានេសាទ ទាំងអស់ បញ្ឈប់សកម្មភាព ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ទៀតទៅ។