កម្មករសំណង់ត្រៀមធ្វើកូដកម្មដើម្បីទាមទារតវ៉ាថ្លៃឈ្នួលកម្លាំងពលកម្មប្រចាំថ្ងៃ
កម្មករសំណង់ត្រៀមធ្វើកូដកម្មដើម្បីទាមទារតវ៉ាថ្លៃឈ្នួលកម្លាំងពលកម្មប្រចាំថ្ងៃ។
ខេត្តត្បូងឃ្មុំ : បើយោងតាមប្រភពព័ត៌មានច្បាស់ការរបស់កម្មករដែលបម្រើការងារផ្នែកសំណង់ក្នុងការដ្ឋានស្ថិតនៅភូមិត្រពាំងខ្លុង ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ របស់ជនជាតិចិនបានជម្រាបមកសារព័ត៌មានរបស់យើងថា កម្មករជាច្រើនរយនាក់ដែលបានធ្វើការដើម្បីដោះដូរយកកម្រៃប្រចាំថ្ងៃអស់រយៈកាលប៉ុន្មានជិតពីរខែតែមិនទទួលបាននៅប្រាក់ឈ្នួលពេញលេញនោះទេ។
បន្ថែមពីលើសនោះកម្មករបានរៀបរាប់ប្រាប់បន្ថែមទៀតមកថា អ្នកខ្លះត្រូវទទួលប្រាក់សរុបចាប់ពីចន្លោះពីមួយលានរៀលឡើងទៅក៏ប៉ុន្តែមកដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣ ម្សិលមិញនៅតែមិនទាន់បានទទួលប្រាក់នោះនៅឡើយទេ។
ដើម្បីជាការឆ្លើយតបចំពោះកម្មករជាច្រើននាក់នោះដែលពួកគេត្រៀមធ្វើកូដកម្មក្នុងដើមខែសីហាឆ្នាំ២០២៤ នេះដើម្បីថៅកែជាជនជាតិចិនចេញមុខដោះស្រាយចំពោះលុយឈ្នួលរបស់ពួកគេ សារព័ត៌មានរបស់យើងនឹងត្រៀមបន្តទទួលយកព័ត៌មានជាបន្តបន្ទាប់តទៅទៀតដើម្បីធ្វើការផ្សាយដំណឹងមួយនេះ។
សម្រាប់មេម៉ាកា ឬក៏ថៅកែជាជនជាតិចិនដែលទទួលម៉ៅការនៃការសាងសង់នោះសារព័ត៌មានរបស់យើងមិនទាន់មានលេខទូរសព្ទដើម្បីឲ្យមានការបកស្រាយថាតើមូលហេតុអ្វីបានជាពួកគេមិនទទួលបានប្រាក់ឈ្នួលដែលពួកគេបានបញ្ចេញកម្លាំងពលកម្មដោះដូរទៅនឹងប្រាក់ឈ្នួលទាំងអស់នោះ?
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានរបស់យើងពុំទាន់ទទួលបានការបកស្រាយរបស់ក្រសួងការងារនៅឡើយទេសោយសារតែមិមមានលេខដើម្បីធ្វើការទំនាក់ទំនង។
មហាជនទូទៅព្រមទាំងអង្គការសង្គមស៊ីវិលគិតថាវាគឺជាការបំពាននូវច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុងរបស់ក្រុមថៅកែឬមេកាជនជាតិចិនទាំងនេះ ហើយស្នើរសុំឲ្យដាក់គំនៀបជាបន្ទាន់ដើម្បីឲ្យមានការគោរពច្បាប់នៃកម្ពុជា និងរង់ចាំមើលថាតើមេម៉ៅការសំណាងក៏ដូចជាថៅកែសំណង់នឹងមានការដោះស្រាយយ៉ាងណាដែរចំពោះកម្មករសំណង់ដែលកំពុងបម្រើការងារនៅក្នុងការដ្ឋានមួយកន្លែងក្នុងភូមិសាស្ត្រខាងលើនោះ ។
សូមទំនាក់ទំនងការផ្សាយ 0968738873