ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ

ច្រក់ដឹកជញ្ជូនបារីតាមផ្លូវទឹកទៅប្រទេសវៀតណាមនៅក្នុងទីតាំងដ៏សម្ងាត់ឥឡូវត្រូវបានទម្លាយឲ្យដឹងហើយពេលនេះ

ខេត្តស្វាយរៀង :កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ កន្លងមកថ្មីៗមកនេះ បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់ប្រាប់មកសារព័ត៌មានរបស់យើងដើម្បីធ្វើការចេញផ្សាយជាបន្ទាន់សម្រាប់គោរពរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ដឹកនាំនៅខេត្តស្វាយរៀងរួមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យ និងស្រាវជ្រាវអំពីសកម្មភាពនៅក្នុងការដឹកជញ្ជូនទំនិញបារីដែលមានម៉ាកដូចជា ម៉ាក Scott -ម៉ាក HERO និងម៉ាក JET ទៅប្រទេសវៀតណាមតាមរយៈការដឹកជញ្ជូនដោយទូកតាមផ្លូវទឹកហត់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ក្នុងច្រក់ព្រំដែនទួលស្តី ខេត្តស្វាយរៀង។

កម្មករដែលបម្រើការងារនៅក្នុងទីតាំងបញ្ជូនបារីទៅវៀតណាមនោះមួយចំនួនបានបញ្ជាក់ថា បារីដែលដឹកតាមរថយន្តមកជារៀងរាល់ថ្ងៃដើម្បីនាំទៅលក់នៅប្រទេសវៀតណាមដោយឆ្លងខេត្តឡុងអាង ដោយមានឈ្មួញជនជាតិវៀតណាមជាអ្នកទទួលទិញយក ហើយទូកបានឡើងទូកជាប្រចាំក្នុងទូកមួយដឹកបានយ៉ាងតិចមួយជើងចាប់ពី៣០កេះឡើងជារៀងរាល់ថ្ងៃ។
ពួកគេបានបន្ថែមទៀតថា ម្ចាស់ទំនិញដែលបានប្រមូលទិញពីបណ្ដារោងចក្រមួយចំនួនដែលផលិតបារីនេះគឺមានឈ្មោះថាតាខាជាអ្នកផ្តល់លុយពីវៀតណាម ដោយមានឃ្លាំងជាច្រើនសម្រាប់ស្តុកមុននឹងបញ្ជូនបារីមកតាមរយៈការដឹកជញ្ជូនតាមទូក។

ចំពោះថៃកុងរថយន្តមួយចំនួនដែលបានបើកបរដឹកជញ្ជូនបារីក៏បានបន្ថែមទៀតថាចូលក្នុងមួយថ្ងៃពួកគាត់ដឹកបានចំនួន៣ ទៅ៤ជើង ក្នុងមួយជើងបាន១០០០ប៊ិច ១២០កេះ ឬពេលខ្លះមួយជើងបាន១២០ ប៊ិច ចេញពីឃ្លាំងដែលស្តុកនៅទីតាំងក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជារៀងរាល់ថ្ងៃផងដែរ។
លោកបានបញ្ជាក់បន្ថែមទៀតផងដែរថាមានឈ្មោះតាខាជាអ្នកផ្ដល់លុយពីប្រទេសវៀតណាមដើម្បីឲ្យទៅអ្នកធ្វើការរត់ការមានឈ្មោះលោកធី ជាអ្នកទិញពីកម្ពុជាទៅវៀតណាម។

តែទោះជាយ៉ាងណាក៏ដោយយើងសូមជម្រាប និងរំលឹកឡើងវិញជុំវិញរោងចក្រផលិតបារីមួយចំនួននៅកម្ពុជាផងដែរថា កន្លងមកមានមតិសាធារណ:ជនទូទៅបាននិយាយហើយក៏មានការចុះផ្សាយតាមរយៈបណ្ដាញសារព័ត៌មានជាច្រើនអំពីទីតាំងផលិតបារីមិនស្របច្បាប់មួយចំនួនដែលមិនបានបំពេញទៅតាមនីតិវិធីដែលត្រូវបានច្បាប់ដាក់ឲ្យប្រើប្រាស់ក្នុងការប្រើសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់របស់អ្នកជំនួញទាំងអស់ ក៏ប៉ុន្តែផ្ទុយមកវិញបែរជារោងចក្រផលិតបារីមួយចំនួនទាំងអស់នោះមិនបានបំពេញទៅតាមច្បាប់នោះឡើយ ដូចជារោងចក្រផលិតបារីនៅខេត្តត្បូងឃ្មុំ រោងចក្រផលិតបារីតាមទីតាំងមួយចំនួនផ្សេងៗទៀតជាដើម។

 

បើយោងតាមច្បាប់ស្ដីអំពីការផលិតនូវផលិតផលបារីត្រូវបំពេញលក្ខខណ្ឌមានដូចជាម្ចាស់ទីតាំងត្រូវតែសុំការអនុញ្ញាតិច្បាប់នេះតាមរយៈអន្តរក្រសួងមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាដើមពាក់ព័ន្ធទៅនឹងការប្រើសិទ្ធិគ្រប់គ្រាន់នៅក្នុងការទទួលយកម៉ាកបារីដែលមានឈ្មោះយីហោម៉ាក Scoot ម៉ាក HERO និងម៉ាក JET ពីក្រុមហ៊ុនដើមទាំងអស់នោះរបស់គេផងដែរ។

ជាងនេះទៅទៀតការដឹកជញ្ជូនទំនិញបារីដែលមានម៉ាក Scoot -HERO -JET តាមរយៈផ្លូវគោក ផ្លូវទឹកត្រូវតែត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីគយ និងរដ្ឋករ ដើម្បីធ្វើការពិនិត្យ និងនាំទំនិញនេះតាមរយៈច្រកព្រំដែនដែលត្រូវបានអនុញ្ញាតដោយច្បាប់តាមរយ:ច្រក់ព្រំដែនអន្តរជាតិជាដើម ហើយក៏មិនមែនជាការដឹកជញ្ជូនតាមច្រក់របៀងហាក់បីដូចជាការដឹកជញ្ជូនទាំងលួចលាក់ដូចនេះនោះទេ។

ចំពោះអ្នករកស៊ីដែលប្រកបការងារដូចៗគ្នាឬប្រហាក់ប្រហែលគ្នាតែងតែមានការរិះគន់ចំពោះសកម្មភាពទាំងឡាយរបស់បណ្ដាខ្សែបណ្ដាញមួយចំនួនដូចជាក្រុមអ្នកធ្វើអាជីវកម្មផលិតបារីមិនស្របទៅតាមនីតិវិធីច្បាប់ទាំងអស់នេះថា ពួកគេឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងបណ្ដាញដែលជាហេតុផលនាំឱ្យការអនុវត្តច្បាប់មិនបានមានភាពស្មើៗគ្នានោះទេ ដែលជាហេតុនាំឱ្យមានអំពើពុករលួយ មានការឃុបឃិតគ្នា មានអ្នករងគ្រោះដោយសារការលក់ ពិសេសទីតាំងផលិតមិនស្មើភាពគ្នាចំពោះមុខច្បាប់ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់មុខមាត់កេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរដែលយកម៉ាកប្រភេទបុរីទាំងអស់នេះមកផលិតដោយមិនទាន់ពេញលក្ខណៈ។

 

សាធារណជនទូទៅស្នើរសុំឱ្យស្ថាប័នពាក់ព័ន្ធនៃអន្តរក្រសួងដែលដឹកនាំដោយ  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម   ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាដើម សូមស្រាវជ្រាវឲ្យបានដិតដល់អំពីសកម្មភាពទាំងអស់នេះដែលនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះនីតិរដ្ឋ និងស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ(ACU) ក្រោមការដឹកនាំដោយឯកឧត្តម ឱម យ៉ិនទៀង សូមធ្វើការបើកការស៊ើបអង្កេតស្រាវជ្រាវជុំវិញនៃដំណឹងដែលទទួលបានច្បាស់ការពីប្រភពទាំងអស់នេះដើម្បីជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់កម្ពុជាទាំងអស់គ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាលរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកសារព័ត៌មានរបស់យើងពុំមានលេខពីបណ្តាអន្តរក្រសួងឬអង្គភាពពាក់ព័ន្ធដើម្បីសុំធ្វើការបំភ្លឺបាននូវឡើយទេ។
សារព័ត៌មានរបស់យើងធ្វើការចេញផ្សាយទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការផ្ដល់ដំណឹងនូវភាពអសកម្មណាមួយដើម្បីកែប្រែទម្លាប់មិនល្អរបស់ដែនសមត្ថកិច្ចមួយចំនួនក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនដែលបានចូលរួមប្រព្រឹត្តនូវសកម្មភាពទាំងអស់នេះកន្លងមក ពិសេសផងនោះសូមឱ្យមានការប្រើប្រាស់នូវសិទ្ធិស្មើៗគ្នាចំពោះមុខរបរជំនួញរកស៊ីជៀសវាងបុគ្គលខ្លះអាងបក្សពួកខ្សែបណ្ដាញដោយមិនគិតលើផលប្រយោជន៍ជាតិដូចជាការបាត់បង់នូវពន្ធចំណូលរបស់រដ្ឋជាដើម។

 

សារព័ត៌មានរបស់យើងនៅតែប្រកាន់ជំហរធ្វើការផ្សព្វផ្សាយចេញពីប្រភពច្បាស់ការតាមវិជ្ជាជីវៈស្ដីអំពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។
សារព័ត៌មានរបស់យើងនឹងរង់ចាំទទួលការបកស្រាយរបស់អ្នកពាក់ព័ន្ធទាំងឡាយគ្រប់ម៉ោង និងពេលវេលាធ្វើការតាមរបបវិជ្ជាជីវៈសារព័ត៌មាន
សូមអរគុណ។

សូមទំនាក់ទំនងការផ្សាយតាមរយៈលេខទូរស័ព្ទ :0968738873