នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ
នោះពេលនេះមេការរត់បាត់ទុកឲ្យកម្មករទទួលរងនូវភាពអត់ឃ្លានទាំងចំណាយកម្លាំងដោយមិនបានទទួលប្រាក់ឈ្នួលត្រឡប់មកវិញ។
ខេត្តព្រៃវែង :បើយោងតាមប្រភពព័ត៌មានមួយចំនួនបានទម្លាយប្រាប់មកសារព័ត៌មានរបស់យើងថា កម្មករមួយចំនួនបានទទួលរងគ្រោះដោយសាតែអ្នកម៉ៅការសាងសង់សំណង់អាគាររបស់ក្រុមហ៊ុនចិនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រម៉ឺនជ័យ ក្បែច្រក់អន្លង់ជ្រៃ ស្រុកកំចាយមារ ខេត្តព្រៃវែង។
កម្មករម្នាក់មានឈ្មោះ សុខ ជា វ័យប្រមាណ៥០ឆ្នាំត្រូវបានមេការឈ្មោះចំរើនបានបោកទំនុកចិត្តលុយអស់ប្រមាណជាង៨០០ដុល្លារសម្រាប់រូបគាត់ក្នុងចំណោមក្រុមគាត់ប្រមាណ១០នាក់ដែលបានប្រឹងប្រែងធ្វើការងារនៅក្នុងការដ្ឋានមួយកន្លែងខាងលើនេះ ហើយលោកក៏បានបញ្ជាក់ផងដែរទៀតថាមានកម្មករជាច្រើនអ្នកទៀតដែលត្រូវបានមេការពីរនាក់ទៀតយកលុយបើករួចរត់ចោលដូចពួកគេ ក្នុងនោះមានឈ្មោះ លោក ចំរើន ជាបុគ្គលម្នាក់ដែលបោកលុយរត់ក្នុងចំនោម៣នាក់ រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនឹងធ្វើការជួបជុំជាមួយក្រុមការងាររបស់គាត់ និងកម្មករដទៃទៀតដែលត្រូវបានមេការឬអ្នកម៉ៅការបើកលុយទៅនោះធ្វើការដោះស្រាយឲ្យពួកគាត់ ពីព្រោះកន្លងមកមេការទាំងបីនាក់នោះមិនត្រូវបានក្រុមកម្មករទំនាក់ទំនងដើម្បីដោះស្រាយអំពីប្រាក់ឈ្នួលរបស់ពួកគេបាននៅឡើយទេ ហើយក៏មិនដឹងរត់ទៅទីណាដែររហូតដល់ម៉ោងនេះ។
ដោយឡែកកម្មករមួយចំនួនក៏បានធ្វើសេចក្តីរាយការណ៍ទៅជូនកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែងរួចរាល់ហើយ។
សូមជម្រាបឡើងវិញផងដែរថាជុំវិញរឿងកម្មករធ្វើការឲ្យក្រុមហ៊ុនសំណង់មួយចំនួនបានរកគ្រោះដោយសារមេការសំណង់ឬក៏ថៅកែអាគារសំណង់មួយចំនួនមិនបានបើកប្រាក់ខែឲ្យអ្នកខ្លះក៏រត់ចោលកម្មករក៏មាន។
បើយោងតាមច្បាប់ស្ដីអំពីការងារដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំពូកនីមួយៗក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍បុគ្គលិកកម្មករនិយោជិត ដែលបានបម្រើការងារដោយប្ដូរកម្លាំងទៅនឹងប្រាក់ឈ្នួលដោយធ្វើការបើកឲ្យបានទៀងទាត់ទាន់ពេលវេលា និងគ្រប់លក្ខខណ្ឌមួយចំនួនទៀតដែលត្រូវបានច្បាប់ចែងសម្រាប់អនុវត្តនៅក្នុងវិស័យការងារ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងនៅពុំទាន់បានទទួលការបកស្រាយចេញពីអាជ្ញាធរកម្លាំងសមត្ថកិច្ចមូលដ្ឋាន រដ្ពបាលនៃស្រុកកំចាយមារ និងថ្នាក់ដឹកនាំខេត្តព្រៃវែង មន្ទីការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរខេត្តព្រៃវែងបាននៅឡើយទេដោយពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនង។
តែទោះជាយ៉ាងណាក៏ដោយ កម្មករនៅតែសង្ឃឹមជឿជាក់ចំពោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សួន សូម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមជួយមានដំណោះស្រាយនូវករណីខាងលើនេះដោយចាត់វិធានការលើបុគ្គលដែលមានឈ្មោះលោកចំរើន និងអ្នកដ៏ទៃទៀតដើម្បីចេញមុខដោះស្រាយដោយភាពទទួលខុសត្រូវផងចុះ តែផ្ទុយមកវិញប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យទទួលបាននូវប្រយោជន៍ដែលពួកគេខិតខំចំណាយកម្លាំង និងពេលវេលា ត្រឡប់មកវិញនោះទេ ប្រាកដណាស់ការទាមទារតវ៉ារបស់ពួកគេនឹងនៅតែបន្តគ្មានទីបញ្ចប់ និងជៀសវាងមានការរិះគន់ដែលនាំធ្លាក់ចុះក្នុងវិស័យសំណង់ និងនាំបរទេសគ្មានទំនុកចិត្តលើការងារនេះ ពិសេសនាំឲ្យប៉ះពាល់ការអនុវត្តន៍ចំពោះការគោរពច្បាប់ចំពោះគ្រប់បុគ្គលគ្រប់ៗគ្នា។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម: 096 8738873