សេចក្តីបញ្ជាក់អំពីភាពស្អាតស្អំរបស់លោក ឈឿន ឈាង

សេចក្តីបញ្ជាក់អំពីភាពស្អាតស្អំរបស់លោក ឈឿន ឈៀង

យើងខ្ញុំ ឈាង សោភ័ណ្ឌ តំណាងឲ្យស្ថាប័នសារព័ត៌មាន CSP TV NEWS សូមជម្រាបដំណឹងដល់សាធារណជន ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈបណ្ដាញ ហ្វេសបុក តេលេក្រាម (Facebook, Telegram) ជ្រាបជាដំណឹងថា អ្នកសារព័ត៌មាន ឈ្មោះ ឈឿន ឈៀង កាន់និងប្រើប្រាស់កាតដែលបានចុះនិងចេញការអនុញ្ញាតិប្រើប្រាស់ដោយក្រសួងព័ត៌មានត្រឹមត្រូវស្របច្បាប់តាមរយៈការផ្ញើសារក្នុងបណ្ដាញសង្គម ឬធ្វើការចុះផ្សាយនៅក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលបានបង្ក្រាបទីតាំងល្បែងសុីសងក្នុងទីតាំងណាមួយនោះ ដោយធ្វើការជម្រាបដំណឹងជូនដល់អ្នកសារព័ត៌មាននៅក្នុងអត្ថន័យខ្លឹមសារសង្ខេបថា សូមឱ្យអ្នកសារព័ត៌មានដែលបានជ្រុះកាត ឬផ្ញើកាតនៅក្នុងទីតាំងសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងសូមមកទទួលកាត

សម្រាប់អង្គភាពសារព័ត៌មានរបស់យើងសូមបញ្ជាក់ម្ដងហើយម្ដងទៀតថាអ្នកសារព័ត៌មានឈ្មោះ ឈឿន ឈៀង មិនបានទៅធ្វើការផ្សេងពីស្ថាប័នណាមួយក្រៅពីអង្គភាពរបស់យើងនោះទេ។

នៅក្នុងករណីដែលមានជនក្លែងបន្លំយករូបថត និងឈ្មោះរបស់សាមុីខ្លួនដែលម្ចាស់របស់គេមិនមានការអនុញ្ញាតឲ្យនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

យើងសង្ឃឹមថាដោយមានការទទួលត្រូវខ្ពស់ និងការបំពេញរាល់កាតព្វកិច្ចការងាររបស់ស្នងការដ្ឋានខេត្តកណ្ដាលក្នុងការអនុវត្តច្បាប់ក្នុងការចូលរួមក្នុងសង្គម ហើយសូមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលលោកបានជ្រាបជាដំណឹងអំពីយើងខ្ញុំដែលចង់បញ្ជាក់អំពីភាពស្អាតស្អំរបស់អ្នកសារព័ត៌មានឈ្មោះ ឈឿន ឈៀង
និងសូមមិត្តអ្នកសារព័ត៌មានទាំងអស់បានយល់ដោយបញ្ញាញាណ សូមអរគុណ។