មនុស្សរងរបួសធ្ងន់និងស្រាល ព្រមទាំងសត្វពាហនៈស្លាប់បាត់បង់ជីវិតដោយសារតែការបន្ទុះភ្នំរបស់ក្រុមហ៊ុន

មនុស្សរងរបួសធ្ងន់និងស្រាល ព្រមទាំងសត្វពាហនៈស្លាប់បាត់បង់ជីវិតដោយសារតែការបន្ទុះភ្នំរបស់ក្រុមហ៊ុន

ខេត្តកំពត: បើយោងតាមប្រភពព័ត៌មានដែលបានជម្រាបដំណឹងមកថា មានក្រុមហ៊ុនវិនិយោគភ្នំមួយបានធ្វើការបងផ្ទុះភ្នំដោយបំបែកថ្មយកធនធានធម្មជាតិដើម្បីកែច្នៃជាវត្ថុធាតុដើមផ្សេងៗដើម្បីធ្វើអាជីវកម្មលក់ចែកចាយគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
សកម្មភាពនៃការបំបែកថ្មពីភ្នំដែលមានឈ្មោះថាភ្នំច្រលួញ ស្ថិតនៅក្នុងភូមិ ច្រក់ឃ្លី ស្រុកបន្ទាយមាស ខេត្តកំពត។


បើយោងតាមការរៀបរាប់របស់សាច់ញាតិដែលរងគ្រោះដោយសារការបន្ទុះក្នុងនោះដែលធ្វើឲ្យក្រុមគ្រួសារមានមនុស្សតូចធំរបស់ធ្ងន់និងស្រាល ព្រមទាំងសត្វគោមួយចំនួន និងផ្ទះត្រូវធ្លុះធ្លាយពាងត្រូវបែកបាក់ផងដែរ។

បើយោងតាមសមត្ថកិច្ចមួយចំនួនដែលបានប្រាប់បានឲ្យដឹងថាការបន្ទោសភ្នំនេះអាចមានចម្ងាយឆ្ងាយមានល្បឿនដល់ជាង៣០០ម៉ែត្រចេញពីកន្លែងបំផ្ទុះ។
នៅជុំវិញករណីហេតុការណ៍ខាងលើនេះ រដ្ឋបាលស្រុកបន្ទាយមាសក៏បានចូលមកធ្វើការសួរសុខទុក្ខដល់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថាជារៀងក្នុងករណីហេតុការណ៍ដែលកើតឡើងគ្រប់ពេលវេលារដ្ឋបាលស្រុកបន្ទាយមាសតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដើម្បីសម្រួល និងជួយដោះស្រាយជូនដល់ពួកគាត់ខណៈដែលបញ្ហាអ្វីដែលកើតឡើង។

សម្រាប់ផលប៉ះពាល់ និងខូចខាតទាំងអស់នោះមិនទាន់អាចវាយតម្លៃ និងសន្និដ្ឋានថាខាងភាគីក្រុមហ៊ុនធ្វើការសងជាសំណងទូទាត់ជាសាច់ប្រាក់ និងត្រូវបានដាក់ពិន័យទោសទណ្ឌតាមច្បាប់ជាធរមានបើទោះបីជាក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណយ៉ាងណានោះនៅឡើយទេ ព្រោះពេលនេះអាជ្ញាធរ និងកម្លាំងជំនាញ រួមជាមួយកំពុងសិក្សាដើម្បីវាយតម្លៃសំុណុំរឿងហេតុការណ៍នេះដល់ផលប៉ះពាល់ព្រមទាំងធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនធ្វើការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អង្គភាពសារព័ត៌មានរបស់យើង និងរង់ចាំទទួលយកនូវគ្រប់បណ្ដាប្រភពព័ត៌មានពាក់ព័ន្ធផ្សេងៗទៀតក្នុងករណីចាំបាច់ដើម្បីទទួលយកព័ត៌មានបញ្ជាក់បន្ថែម និងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មានព្រមទាំងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។