ជម្រាបដំណឹងជាលើកទី២ស្តីពីការបើកល្បែងលេងតាមប្រព័ន្ធអនឡាញក្នុងមូលដ្ឋានជាហេតុអាចនាំឲ្យពលរដ្ឋកាន់តែក្រទៅៗ និងមានអសន្តិសុខក្នុងតំបន់ ផ្ទុយមកវិញបែរជាអាជ្ញាធរហាក់ដូចជាមិនដឹងរឿងដោយសារតែជាប់រវល់ការងារធំៗដូចជាបង្ក្រាបគ្រឿងញៀនជាដើម

ជម្រាបដំណឹងជាលើកទី២ស្តីពីការបើកល្បែងលេងតាមប្រព័ន្ធអនឡាញក្នុងមូលដ្ឋានជាហេតុអាចនាំឲ្យពលរដ្ឋកាន់តែក្រទៅៗ និងមានអសន្តិសុខក្នុងតំបន់ ផ្ទុយមកវិញបែរជាអាជ្ញាធរហាក់ដូចជាមិនដឹងរឿងដោយសារតែជាប់រវល់ការងារធំៗដូចជាបង្ក្រាបគ្រឿងញៀនជាដើម។

ភ្នំពេញ ÷បើយោងតាមការចុះពិនិត្យឃើញនូវរាល់ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយចំនួនបង្កប់លួចលាក់ដូចជា នៅតាមផ្លូវប៊ីតុងក្នុងតារាងប៉ាល់ទះយីហោ១៦៨ ផ្ទះក្បែតារាងប៉ាល់ និងទីតាំងផ្សេងៗទៀតនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ចសោះឡើយ ហើយអាជ្ញាធរជាប់រវល់ការងារច្រើនពេកហាក់ដូចជាក្នុងតំបន់មិនដឹងរឿងទាល់តែសោះ។

អ្វីដែលប្រជាពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ៕

ដោយឡែកសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងជម្រាបដំណឹងជាលើកទីមួយជូនដល់លោកមេប៉ុស្តិ៍ចោមចៅទី២ផងដែរកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ថ្នាក់ពាននោះលោកមេប៉ុស្តិ៍បានឆ្លើយតបទៅលោកជាប់រវល់បង្ក្រាបគ្រឿងញៀន។
ហើយស្របពេលនោះដែរមតិរិះគន់បាននិយាយតៗគ្នាថាចុះកម្លាំងបង្ក្រាបគ្រឿងញៀនរាល់ថ្ងៃ មិនយកការងារផ្សេងៗមកធ្វើទេអី ឬក៏រង់ចាំតែការងារបង្ក្រាបគ្រឿងញៀនជាប្រចាំ?

តែទោះជាយ៉ាងណាក៏ដោយមតិសាធារណៈក៏ដូចជាសង្គមស៊ីវិលរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន សង្កាត់ពោធិ៍សែនជ័យ រាជាធានីភ្នំពេញ តើចុះបង្ក្រាបឬមិនបង្ក្រាប ជៀសវាងមានការរិះគន់ថាអាជ្ញាធរគ្មានសមត្ថភាព ឬអាចនឹងមានពាក្យថាបើកខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃវាមិនហ៊នចូលបើកឲ្យប្រជាពលរដហឋលេងដែរ។

យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។