សាធារណៈជនកំពុងមានការរិះគន់ថាជនជាតិវៀតណាមមានខ្នងបង្អែកដ៏រឹងមាំ ហ៊ានចូលនេសាទល្មើសលើផ្ទៃទឹកខេត្តតាកែវ ក្រោមការចាត់ចែងមន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលផ្ទុយពីប្រសាសន៍សម្ដេច ហ៊ុនសែន ថាធ្វើជាមន្ត្រីត្រូវមានតួនាទីដើម្បីកំចាត់ពួកឈ្មួញរកស៊ីនេសាទខុសច្បាប់លើផ្ទៃទឹក
សាធារណៈជនកំពុងមានការរិះគន់ថាជនជាតិវៀតណាមមានខ្នងបង្អែកដ៏រឹងមាំ ហ៊ានចូលនេសាទល្មើសលើផ្ទៃទឹកខេត្តតាកែវ ក្រោមការចាត់ចែងមន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលផ្ទុយពីប្រសាសន៍សម្ដេច ហ៊ុនសែន ថាធ្វើជាមន្ត្រីត្រូវមានតួនាទីដើម្បីកំចាត់ពួកឈ្មួញរកស៊ីនេសាទខុសច្បាប់លើផ្ទៃទឹក។
ខេត្តតាកែវ បើយើងអង្កេតមើលទិដ្ឋភាពនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារ ជាប់ព្រំប្រទល់ប្រទេសវៀតណាមមាន សមត្ថកិច្ចថ្នាក់ជាតិ និងស្ថាប័នជំនាញកំពុងដេកលុងលក់ចំពោះបញ្ហា ជនវៀតណាម ចូលមកនេសាទក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមការចាត់ចែងនិងសម្របសម្រួល ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ដែលមានឥទ្ធិពលមិនមែនតូច អាចយកដៃបាំងមេឃ បង្កើនបទល្មើសនេសាទ និងអនុវត្តចាត់ចែងផ្សេងៗបាន។
នេះគឺជាការលើកឡើងហើយក៏ជាការផ្ដល់ដំណឹងជូនលោកវ៉ី សំណាង អភិបាល ខេត្តតាកែវ គួរតែសិក្សាក្នុងបញ្ហានេះ និងចាត់វិធានការទប់ស្កាត់ ចំពោះជនជាតិវៀតណាមចូលនេសាទខុសច្បាប់ទាំងនេះចៀសវាងទាល់តែថ្នាក់ដឹកនាំកំពូលៗ ឬនាយករដ្ឋមន្ត្រីលោកមានប្រសាសន៍។
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងទឹកដីខ្មែរនៅស្រុកអង្គរបុរីនិងស្រុកបុរីជលសារត្រូវបង់លុយឲ្យលោកកេ(ជនជាតិវៀតណាម) ដែលជាប្រតិបត្តិករ ដោយផ្ទាល់នៅលើផ្ទៃទឹកក្នុងតំបន់ទាំងពីរនេះ។
ការបញ្ជាក់ច្បាស់ៗតៗគ្នាទៅលើទិដ្ឋភាពជាក់ស្ដែងនៅផ្ទៃទឹកថាលោក សុខ ឡេះ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លោកកេ ជាអ្នកដើរប្រមូលលុយពីអ្នកនេសាទវៀតណាមដើម្បីយកបន្តឲ្យហើយបើមានបញ្ហានៅលើផ្ទៃទឹកគឺលោកកេ ជាអ្នកដោះ ស្រាយដោយផ្ទាល់,តែបើរឿងនោះជារឿងធំដុំគឺត្រូវមាន មុខលោក សុខ ឡេះ ជាអ្នកចេញមកសម្របសម្រួលគ្រប់ពេលវេលា។
ជាក់ស្ដែងបើតាមសេចករាយការណ៍ពីអ្នកនេសាទវៀតណាមប្រាប់អ្នកកាសែតនៅផ្ទៃទឹកក្នុងស្រុកអង្គរបុរីឲ្យដឹងថា ពួកគេបានបង់ប្រាក់ឲ្យឈ្មោះកេ ក្នុងការនេសាទណូរ៉ាវប្រវែង ៥០០ម៉ែត្រ២០ លានដុង។ សកម្មភាពល្មើសច្បាប់បែប នេះត្រូវបានធ្វើជាប្រចាំដូចបណ្ដាឆ្នាំមុនៗដែរ បើទោះបី ជារាជរដ្ឋាភិបាលបានផ្លាស់ប្ដូរចៅហ្វាយខេត្តហើយ ក៏ ដោយ។ ពួកមន្ត្រីជលផលខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកសៅ កុសល ត្រូវបានចែករំលែកលាភសក្ការៈរួចរាល់អស់ហើយ។ ដូច្នេះពួកគេមិនអាចចុះទៅអើត មើលបទល្មើសនោះបានឡើយ។
យ៉ាងម៉េចទៀតបើតាមសេចក្តីរាយការណ៍ពីស្រុកបុរីជលសារឲ្យដឹងថា សូម្បីតែលោក សុង ផល្លី ប្រធានសមាគមខាងជលផល ក៏ពាក់ព័ន្ធ នឹងអំពើពុករលួយអ្នកក្រោមអំណាចរបស់លោកសុខ ឡេះ នោះដែរ។ ដូច្នេះវាជាប្រព័ន្ធដែលត្រូវបានរៀបចំយ៉ាងប្រទាក់ក្រឡាគ្រប់ផ្នែក,គ្រប់ស្ថាប័ន។
នៅណាក៏លើកឡើងឬក៏មន្ត្រីជលផលខេត្តតាកែវខ្លះនិយាយបែបប្រហើរថា ឲ្យជនជាតិវៀតណាមចូលនេសាទចុះ ពីព្រោះថា ផលនេសាទទាំងនោះ វានឹងត្រូវហូរតាមផ្ទៃទឹកចូលទៅក្នុង ទឹកដីវៀតណាមដដែលទេទាំងនេះគឺជាការបាត់បង់នូវធនធានជីវៈចម្រុះក្នុងខ្ទេចទឹកកម្ពុជា។
សំណួរចោទសួរថាតើការលើកឡើងរបស់ពួកមន្ត្រីទាំងនេះត្រឹមត្រូវដែរឬទេ? ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរដែលអាស្រ័យពឹងពាក់លើផលនេសាទនោះ សូម្បីតែអុំ ទូកកៀកនិងតំបន់ដែលពួកវៀតណាមកំពុងនេសាទក្នុងដែនទឹកខ្មែរនោះក៏មិនបានផងពិតជាមិនធម្មតា។
ចំពោះប្រជាពលរដ្ឋខ្មែរក្នុងស្រុកអង្គរបុរី,បុរីជលសារ សង្ឃឹម ថា លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឌិត ទីណា នឹងចាត់មន្ត្រីជំនាញថ្នាក់ដឹកនាំក្រសួង ចុះ ទៅពិនិត្យមើលអំពីបញ្ហានេះដោយក្តីអនុគ្រោះ។
ទោះជាយ៉ាងណាក៏ដោយអង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក សុខ ឡេះ បានទេព្រោះខលលេខទូរស័ព្ទលោក ០៩៣៩៥៥៥២២ លោកមិនលើក ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
ហើយសូមរំលឹកនិងជម្រាបឡើងវិញថា សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានមានប្រសាសន៍ចំៗចំពោះការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួនមានដូចជា រដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខាងប្រមាញ់និងនេសាទ កម្លាំងកងរាជអាវុធហត្ថ កម្លាំងអគ្គស្នងការនគរបាលជាតិ ត្រូវមានវិធានការតឹងរឹងចំពោះបទល្មើសជល់ផលដែលបំផ្លាញមច្ឆាជាតិនៅក្នុងផ្ទៃទឹកបងទន្លេសាប និងផ្ទៃទឹកនៅទីកន្លែងមួយចំនួន ធ្វើយ៉ាងណារឹតបន្តឹងការចូលនេសាទខុសច្បាប់ដែលមិនមែនជាការនេសាទតូចតាចគឺជាបទល្មើសធំ ឲ្យបើវាធំប៉ុណ្ណាក៏ដោយអាចនាំយកយន្តហោះធ្វើការកំចាត់ចោលតែម្ដងទៅ បើមិនអនុវត្តមិនចាំបាច់ទៅធ្វើការដឹកនាំនៅក្នុងស្ថាប័នទាំងអស់នោះទេ ឈប់តែម្ដងទៅ។