ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព

ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាមអាចជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះផ្នែកសុខភាព

ខេត្តស្វាយរៀង: បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនប្រាប់មកអ្នកសារព័ត៌មានយើងឱ្យជួយពិនិត្យ និងធ្វើការចុះផ្សាយជម្រាបដំណឹងដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិពិសេសមន្ត្រីសមត្ថកិច្ចមានជំនាញជួយធ្វើការទប់ស្កាត់រាល់ការលួចនាំចូលសាច់មាន់បង្កកមួយចំនួនតាមរយៈច្រករបៀងស្ថិតនៅភូមិធ្លក សង្កាត់ច្រក់ម្ទេស  ទល់មុខសាលាក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជាវៀតណាម។

ចំពោះប្រភេទសាច់ទាំងអស់នោះមិនត្រូវបានធ្វើការត្រួតពិនិត្យតាមរបៀប និងបច្ចេកទេសពេទ្យសត្វនោះទេ ឬក៏មន្ត្រីពាក់ព័ន្ធ ហើយសូមឲ្យថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន!

នាព្រឹកព្រលឹមម៉ោងប៉ុន្មានជាង៦ព្រឹកអ្នកសារព័ត៌មានរបស់យើងបន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីប្រជាពលរដ្ឋក៏បានធ្វើដំណើរដើម្បីពិនិត្យមើលនូវរាល់នូវទិដ្ឋភាពដែលជនជាតិវៀតណាមដឹកសាច់បង្កកតាមម៉ូតូដោយគ្មាននរណាពិនិត្យនោះទេគឺចូលមកទឹកដីខ្មែរដើម្បីចែកចាយបន្តតាមទីផ្សារក្នុងប្រទេសកម្ពុជា ហើយបើទោះបីជានរណាមានផលប៉ះពាល់សុខភាពក៏ដោយ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងសូមជម្រាបជូនដំណឹងជូនចំពោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀង លោក គុជស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញ មន្ត្រីនៃ កងកម្លាំងការពារព្រំដែនគោកច្រក់ម្ទេស  ជ្រាបជាព័ត៌មានតាមរយៈបណ្ដាញការផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើង។ដោយអង្គភាពសារព័ត៌មានរបស់យើងពុំទាន់មានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនងដោយផ្ទាល់។

ហើយសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីអំពីរបបវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន សូមអរគុណ។
ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS