ទីតាំងដ៏ធំដែលមិនមានលើកស្លាកថាជាក្រុមហ៊ុនរកសុីអ្វីឲ្យពិតប្រាកដគ្រាន់តែជាកន្លែងស្តុកនៃការប្រមូលទិញកង់ឡានជជុះនៅកម្ពុជានិងបានចរាចរណ៍ឲ្យរថយន្តធំៗរបស់វៀតណាមដឹកជញ្ជូនទៅហើយនិងមកជាប្រចាំ

ទីតាំងដ៏ធំដែលមិនមានលើកស្លាកថាជាក្រុមហ៊ុនរកសុីអ្វីឲ្យពិតប្រាកដគ្រាន់តែជាកន្លែងស្តុកនៃការប្រមូលទិញកង់ឡានជជុះនៅកម្ពុជានិងបានចរាចរណ៍ឲ្យរថយន្តធំៗរបស់វៀតណាមដឹកជញ្ជូនទៅហើយនិងមកជាប្រចាំ

ខេត្តព្រៃវែង :បើយោងតាមមតិសាធារណៈបាននិយាយតៗគ្នាថានៅទីតាំងភូមិម៉ឺនជ័យ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានរថយន្តធំៗ របស់ជនជាតិវៀតណាមចេញហើយនិងចូលទៅហើយនិងមកតាមច្រក់អន្តរជាតិអន្លង់ជ្រៃដែលនៅមិនឆ្ងាយពីទីតាំងដីឡូមួយដ៏ធំដោយស្តុកទំនិញកង់ឡានជជុះ។


នៅក្នុងទីតាំងកន្លែងនេះមានការស្តុកនូវទំនិញកង់ឡានដែលដឹកជញ្ជូនគ្រប់ខេត្តក្រុងមកដាក់ទីនេះ ហើយបន្តនាំទៅប្រទេសវៀតណាមដោយមានរថយន្តពាក់ស្លាកលេខវៀតណាមស៊េរីV1ធំៗចេញចូលទៅហើយនិងមកជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នកសារព័ត៌មានជ្រាបដំណឹង និងធ្វើការផ្សព្វផ្សាយដំណឹងជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មានអំពីសកម្មភាពទាំងអស់នេះផង។
ហើយដើម្បីជាការឆ្លើយតបក្នុងកិច្ចការងារបម្រើសង្គមក្រុមអ្នកសារព័ត៌មានរបស់យើងក៏បានចុះទៅដល់ទីតាំងនោះក៏ឃើញមានរថយន្តធំៗរបស់វៀតណាមតម្រៀបជាជួរៗដើម្បីត្រៀមដឹកទំនិញជាប្រភេទកង់ឡានត្រៀមចេញទៅប្រទេសវៀតណាមមែន។ពេលនោះបន្ទាប់ពីអ្នកសារព័ត៌មានរបស់យើងបានពិនិត្យឃើញហើយក៏បានធ្វើការសាកសួរទៅលោកអភិបាលស្រុកកំចាយមារខេត្តព្រៃវែង ថាតើទីតាំងនេះលោកបានជ្រាបជាដំណឹងដែរឬទេឋណះលោកទើបមកកាន់តំណែងថ្មីៗ ហើយការធ្វើអាជីវកម្មនេះស្របនឹងតាមច្បាប់នៃប្រទេសកម្ពុជាដែរឬយ៉ាងណា? ខណៈពេលនោះលោកបានបញ្ជាក់ថា ដោយសារទីតាំងនេះគឺជាស្ថិតក្រោមការគ្រប់គ្រងនៃដែនគ្រប់គ្រងកិច្ចការព្រំដែនគោកនៃច្រក់អន្តរជាតិអន្លង់ជ្រៃ ដូច្នេះលោកសូមឱ្យអ្នកសារព័ត៌មានជួយសាកសួរទៅអ្នកគ្រប់គ្រងច្រក់អន្លង់ជ្រៃតែម្ដងទៅ។


ស្របពេលជាមួយគ្នានោះដែរអ្នកសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរសព្ទ ០៣១ ៨៩១៧..៧ លេខនេះជាលេខទូរស័ព្ទដៃបស់លោកជាប្រធានច្រក់អន្តរជាតិអន្លង់ជ្រៃ ក៏ប៉ុន្តែពេលដែលហៅទូរសព្ទចូលហើយ ម្ចាស់លេខទូរសព្ទថាគាត់មិនមែនជាអ្នកគ្រប់គ្រងច្រក់ទេគ្រាន់តែជាអ្នកគ្រប់គ្រងមើលការខុសត្រូវក្រុមហ៊ុនចិនទៅវិញ។

តែទោះជាយ៉ាងណាក៏ដោយមហាជនក៏ដូចជាអ្នកធ្វើអាជីវកម្មមុខរបរដូចៗគ្នាឬក៏ប្រហាក់ប្រហែលគ្នាក៏នៅរង់ចាំទទួលការឆ្លើយតបបំភ្លឺពីស្ថាប័នពាក់ព័ន្ធមានដូចជា ប្រធានច្រក់អន្លង់ជ្រៃថាតើការដឹកជញ្ជូនទៅហើយនិងមកមានការបង់ពន្ធអាករជូនរដ្ឋដែរឬទេឬបង់កម្រិតណាដែរ? ហើយការដឹកជញ្ជូនទាំងអស់នេះដែលជាទំនិញធ្ងន់ៗនិងបានមកពីការទិញលក់ដោយឆ្លងដែនរវាងកម្ពុជាវៀតណាមមានការត្រួតពិនិត្យបានត្រឹមត្រូវដែរឬយ៉ាងណា ឬមានទំនិញអ្វីផ្សេងៗដទៃទៀតលាយឡំគ្នាដែរឬយ៉ាងណាពីព្រោះរថយន្តដែលដឹកកង់ឡានទាំងអស់នោះសុទ្ធសឹងតែមានការគ្របដោយកៅស៊ូជិតៗ? បើគ្រាន់តែជាទីកន្លែងស្តុកទំនិញដ៏ធំទាំងអស់នេះបើគិតជាសាច់ប្រាក់រាប់ពាន់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ តែបែរជាមិនលើកស្លាកយីហោថាជាអាជីវកម្មឬក្រុមហ៊ុនអ្វីសោះនោះឱ្យបានត្រឹមត្រូវ? បន្ថែមពីចម្ងល់លើនេះគឺសូមឱ្យមន្ទីរពន្ធដារខេត្តព្រៃវែងជួយធ្វើការពិនិត្យអំពីទីតាំងមួយនេះដោយក្តីអនុគ្រោះផងចុះផងចុះ។

អង្គភាពសារព័ត៌មានរបស់យើងទាំងអស់និងរង់ចាំទទួលយកបំណឹងនៃការឆ្លើយតបត្រឡប់មកវិញដើម្បីបញ្ជាក់ជូនដល់សាធារណជនក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗដទៃៗទៀតដើម្បីកុំឲ្យមានមន្ទិលសង្ស័យថាសកម្មភាពអ្នករកស៊ីមួយចំនួនមានការគោរពច្បាប់ដោយមានការបង់ពន្ធយ៉ាងត្រឹមត្រូវជូនរដ្ឋ ជៀសសវាងការរកស៊ីមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ សំខាន់បំផុតជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋ។

សារព័ត៌មានរបស់យើងធ្វើការចេញផ្សាយស្របតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ដែលរាជរដ្ឋាភិបាលឱ្យធ្វើការចូលរួមផ្សព្វផ្សាយដំណឹងក្នុងកិច្ចការងារបម្រើសង្គមនៃការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើងទាំងអស់គ្នា សូមអរគុណ។
ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS.

Tel:0868738873