សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក

សាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការរិះគន់ហើយក៏រង់ចាំមើលការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះរោងចក្រផលិតបារីដ៏ធំនៅស្រុកពញាក្រែក (វគ្គ១)

ខេត្តត្បូងឃ្មុំ : បើយោងតាមការរិះគន់ជាសាធារណៈរបស់ពលរដ្ឋដើម្បីឲ្យមានការជម្រាបដំណឹងជូនដល់អាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់ មន្ត្រីជំនាញពាក់ព័ន្ធអំពីការជះក្លិនមិនល្អរបស់សាធាតុញៀនដែលជាសារធាតុសម្រាប់បង្កើតនិងផលិតចេញជាបារីដើម្បីលក់ចេញលើទីផ្សារជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋទូទៅពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករ៉ែន ជាអនុភូមិអូរព្រិចបានផ្ដល់បទសម្ភាសន៍ជូនដល់អ្នកសារព័ត៌មានយើងថាជុំវិញការជះក្លិនទាំងអស់នេះសូមឱ្យសាកសួរដល់រោងចក្រផ្ទាល់តែម្ដងទៅ រួចចុចបិទទូរស័ព្ទដៃ ព្រោះលោកហាក់ដូចជាមិនសូវខ្វាយខ្វល់ និងមិនចង់និយាយអ្វីទាំងអស់ តែកុំភ្លេចថាលោកជាមន្ត្រីបម្រើរាស្ត្រទោះបីចង់មិនចង់ក៏ដោយ។
ចំណែកលោក លី សុភាលីន ជាអភិបាលស្រុកពញាក្រែកបានជម្រាបជូនមកសារព័ត៌មានរបស់យើងថា នៅវេលាព្រឹកនេះនាថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៤ លោកសូមអធ្យាស្រ័យមិនបានឆ្លើយតបដោយសារមានការជាប់ប្រជុំ អង្គភាពសារព័ត៌មានរបស់យើងយល់ឃើញថាដោយសារកាតព្វកិច្ចភារកិច្ចលោកត្រូវបំពេញនិងមានការរវល់ខ្លាំងពេក ទើបសារព័ត៌មានរបស់យើងទទួលបានតែចម្លើយជាប់ប្រជុំប៉ុណ្ណឹង ហើយនេះគឺជាសារមួយដ៏ល្អសម្រាប់មន្ត្រីហ៊ានទទួលខុសត្រូវនៅក្នុងការលើកទូរសព្ទដៃរបស់អ្នកសារព័ត៌មានដោយបានឆ្លើយតបត្រឡប់មកវិញ ផ្ទុយពីមន្ត្រីមួយចំនួនទៀតឮថាអ្នកសារព័ត៌មានទំនាក់ទំនងដើម្បីសាកសួរព័ត៌មានទៅបែរជាមិនលើកឬក៏ចុចបិទទូរសព្ទដៃតែម្ដងហើយមន្ត្រីប្រភេទនេះភាគច្រើនជាមន្ត្រីមិនហ៊ានទទួលខុសត្រូវចំពោះកាតព្វកិច្ចនិងការងាររបស់ខ្លួន។

បន្ថែមពីលើនេះទៅទៀតសារព័ត៌មានរបស់យើងនឹងធ្វើការទំនាក់ទំនងទៅឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អាជ្ញាធរនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែងនិងបង្រាបការក្លែងបន្លំ (ហៅថា ក ប ប ឬ CCF) ជាដើមដើម្បីសូមការបញ្ជាក់បន្ថែម ក៏ប៉ុន្តែសារព័ត៌មានរបស់យើងមិនអាចធ្វើការទំនាក់ទំនងបានដោយពុំមានលេខទូរសព្ទដៃ។

តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែមានជំនឿជឿជាក់ចំពោះថ្នាក់ដឹកនាំរបស់យើងនៅខេត្តត្បូងឃ្មុំដែលតែងតែបំពេញភារកិច្ចដោយយកចិត្តទុកដាក់ចំពោះទុក្ខធុរៈពលរដ្ឋក៏ដូចជាចូលរួមចំណែកក្នុងការការពារនៅសុវត្ថិភាពសុខមាលភាពពលរដ្ឋទូទៅ និងធ្វើការដើម្បីជួយជំរុញផ្នែកសេដ្ឋកិច្ចជាតិឆ្លងតាមរយៈការអនុវត្តច្បាប់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមកធ្វើការរកស៊ីវិនិយោគនៅក្នុងទឹកដីកម្ពុជាត្រូវតែមានការគោរពដល់បទដ្ឋាននានាដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានចែង។

អង្គភាពសារព័ត៌មានរបស់យើងនិងទទួលយកនូវរាល់ព័ត៌មានទាំងឡាយណាដែលស្ថាប័ននៃក្រសួងពាក់ព័ន្ធធ្វើការបំភ្លឺដើម្បីយើងនឹងផ្សព្វផ្សាយបន្តជៀសវាងកុំឲ្យសាធារណៈជនក៏ដូចជាសង្គមស៊ីវិលមានការងារឆ្ងល់ និងរក្សាការពារនូវសុខមាលភាពពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាសង្គមជាតិទាំងមូល។
ក្នុងន័យនេះអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ស្ដីពីច្បាប់ក៏ដូចជាបទដ្ឋាននានានិងអ្វីដែលជាកង្វះខាតចន្លោះប្រហោងដែលមើលទៅហាក់បីដូចជាមិនគោរពនូវគោលការណ៍មួយចំនួននៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។
ហើយយើងធ្វើការផ្សព្វផ្សាយតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញ វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំក្នុងអន្តរកាលឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។

ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS

Tel:0968738873