ជីវៈចម្រុះលៀសក្នុងបឹងទន្លេសាបអាចនឹងវិនាសផុតពូជដោយសារតែឈ្មួញដឹកជញ្ជូនជារៀងរាល់យប់លក់ទៅទីផ្សារនានា និងទីផ្សារប្រទេសវៀតណាម

ជីវៈចម្រុះលៀសក្នុងបឹងទន្លេសាបអាចនឹងវិនាសផុតពូជដោយសារតែឈ្មួញដឹកជញ្ជូនជារៀងរាល់យប់លក់ទៅទីផ្សារនានា និងទីផ្សារប្រទេសវៀតណាម

ខេត្តពោធិ៍សាត់ :យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានជម្រាបដំណឹងឲ្យអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកជាតិ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ត្រីជំនាញផ្នែកជលផលឲ្យបានដឹង និងធ្វើការចាត់វិធានការឲ្យទាន់ពេលវេលាចៀសវាងការរលាយហិនហោច។

ជាការពិតខណៈដែលមានរថយន្តចេញពីកន្លែងដឹកជញ្ជូនលៀសយ៉ាងច្រើនក្នុងតំបន់នៃបឹងទន្លេសាប គឺស្ថិតនៅក្នុងភូមិកំពង់លើ មានរថយន្តមួយចំនួនបានដឹកលៀសជញ្ជូនដើម្បីនាំយកទៅលក់នៅក្នុងទីផ្សារនានា ពិសេសលើទីផ្សារនៅក្នុងប្រទេសវៀតណាម។
ប្រជាពលរដ្ឋដែលជាអ្នករកស៊ីសម្រាប់ជីវភាពប្រចាំថ្ងៃតែងតែតូចតែអំពីការទន្ទ្រានយករបស់ឈ្មួញវៀតណាមមួយចំនួនដើម្បីយកលៀសទាំងតូចទាំងធំដោយមិនខ្វល់អំពីការបាត់បង់ និងវិនាសជីវៈចម្រុះក្នុងទឹកនៃបឹងទន្លេសាបឡើយ។
កន្លងមកសារព័ត៌មានរបស់យើងក៏បានជម្រាបដំណឹងជូនចំពោះលោក លីវ សេងហុីម អភិបាលស្រុកក្រគរហើយក៏បានធ្វើការជម្រាបដំណឹងជូនទៅដល់ប្រធានរដ្ឋបាលស្រុកក្រគរដើម្បីឲ្យមានវិធានការ ពិសេសផ្នែកនៃខណ្ឌជលផលក្នុងស្រុកក្រគរ ក៏ប៉ុន្តែផ្ទុយមកវិញទីបំផុតឈ្មួញទាំងអស់នោះនៅតែបន្តធ្វើសកម្មភាពហាក់បីដូចជាមិនខ្វល់ខ្វាយឬក៏ព្រួយបារម្ភឬក៏ខ្លាចមន្ត្រីណានោះទេ។

ហើយមហាជនតែងតែងឿយឆ្ងល់ថាមូលហេតុអ្វីបានជាឈ្មួញរកស៊ីទាំងអស់នោះមិនខ្លាចទៅនឹងដែនសមត្ថកិច្ចជំនាញនៅក្នុងតំបន់ ឬក៏គេអាចសង្ស័យចាត់ទុកថាជាការឃុបឃិតគ្នាជាប្រព័ន្ធដែរឬយ៉ាងណា?

សាធារណៈជនក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតែសំណូមពរឲ្យឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមមេត្តាជួយពិនិត្យមើលមន្ត្រីក្រមឱវាទទាំងអស់នេះដោយការគោរព ពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមឯកឧត្តមជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញជីវៈចម្រុះក្រោមទឹកក្នុងបឹងទន្លេសាបដើម្បីរក្សាការពារផងចុះ។

សារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ស្របតាមច្បាប់នៃរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។

សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ :096873 8 873