ឱព្រះអើយ!ឲ្យតែរបៀបនេះប្រាកដណាស់ពិតជារលាយត្រជាក់ជាមិនខាន
ជីវៈចម្រុះលៀសក្នុងបឹងទន្លេសាបអាចនឹងវិនាសផុតពូជដោយសារតែឈ្មួញដឹកជញ្ជូនជារៀងរាល់យប់លក់ទៅទីផ្សារនានា និងទីផ្សារប្រទេសវៀតណាម

ខេត្តកំពង់ឆ្នាំង :យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រនៃតំបន់សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានជម្រាបដំណឹងឲ្យអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកជាតិ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ត្រីជំនាញផ្នែកជលផលឲ្យបានដឹង និងធ្វើការចាត់វិធានការឲ្យទាន់ពេលវេលាជៀសវាងការរលាយហិនហោច។

ជាការពិតខណៈដែលមានរថយន្តចេញពីកន្លែងដឹកជញ្ជូនលៀសមួយចំនួនក្នុងតំបន់នៃបឹងទន្លេសាប គឺស្ថិតនៅតំបន់សេះស្លាប់ កុំឆ្នុកទ្រូ បានដឹកជញ្ជូនដើម្បីនាំយកទៅលក់នៅក្នុងទីផ្សារនានា ពិសេសលើទីផ្សារនៅក្នុងប្រទេសវៀតណាម។

ប្រជាពលរដ្ឋដែលជាអ្នករកស៊ីសម្រាប់ជីវភាពប្រចាំថ្ងៃតែងតែត្អូញត្អែរអំពីសកម្មភាពឈ្មួញធំៗទាំងអស់នោះ និងការទន្ទ្រានយករបស់ឈ្មួញវៀតណាមមួយចំនួនដើម្បីយកលៀសទាំងតូចទាំងធំដោយមិនខ្វល់អំពីការបាត់បង់ និងវិនាសជីវៈចម្រុះក្នុងទឹកនៃបឹងទន្លេសាបឡើយ។
ក្នុងរដូវបើកឡូនេសាទដើម្បីឲ្យប្រជាពលរដ្ឋអាស្រ័យក្នុងជីវភាពរស់នៅតែផ្ទុយមកវិញបែរជាការយកលាសទាំងតូចទាំងធំរបស់ឈ្មួញសម្រាប់អាជីវកម្មផ្ទាល់ផ្ទាល់ខ្លួនដែលជាហេតុបង្កឲ្យមានភាពមហន្តរាយនៅពេលណាមួយ។

ហើយកន្លងមកសារព័ត៌មានរបស់យើងក៏បានជម្រាបដំណឹងជូនចំពោះនាយខណ្ឌជលផលដែលមានឈ្មោះថាលោក លីឡា ដើម្បីឲ្យលោកជាប្រជាព័ត៌មាន។
ហើយនៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២៤ ព័ត៌មានរបស់យើងបានជម្រាបដំណឹងជូនទៅដល់នាយខណ្ឌជលផលខាងលើឲ្យបានជ្រាបបន្ថែមទៀតលោកបានប្រាប់មកសារព័ត៌មានយើងថាលោកជាប់រវល់ការងារក្នុងលើច្រើន សូមទំនាក់ទំនងរាយការណ៍ជូននាយសង្កាត់ជលផលក្រោមឲ្យបានដឹង ហើយសារព័ត៌មានរបស់យើងនៅតែបន្តរាយការណ៍ជំរាបជូនដំណឹងនាយបង្កាត់ជលផលស្រុកបរិបូណ៌ថែមទៀត ស្របពេលជាមួយគ្នានោះដែរ នាយនាយសង្កាត់លោកបានជម្រាបមកសារព័ត៌មានរបស់យើងថា មានឈ្ងួញខ្លះនៅតែបន្តធ្វើសកម្មភាពនេះ ដោយឆ្លៀតឱកាសរកស៊ីទាំងខុសច្បាប់ លោកក៏ទទួលព័ត៌មាននេះនឹងធ្វើការពិចារណា។
ដោយឡែកសម្រាប់ការផ្ដល់ដំណឹងជាបន្ទាន់ជូនចំពោះអគ្គស្នងការនគរបាលជាតិតាមរយៈលេខ១១៧ ដើម្បីឲ្យថ្នាក់ដឹកនាំលើបានជ្រាបអំពីទិដ្ឋភាពទាំងអស់នេះ ក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាអំពីស្ថានភាពនៃការបាត់បង់មាសក្នុងផ្ទៃបឹងធានាសាបផងដែរ។

ដោយឡែកសម្រាប់អង្គការសង្គមស៊ីវិលក៏ដូចជាមហាជនតែងតែងឿយឆ្ងល់ថាមូលហេតុអ្វីបានជាឈ្មួញរកស៊ីទាំងអស់នោះមិនខ្លាចទៅនឹងដែនសមត្ថកិច្ចជំនាញនៅក្នុងតំបន់ ឬក៏គេអាចសង្ស័យចាត់ទុកថាជាការឃុបឃិតគ្នាជាប្រព័ន្ធដែរឬយ៉ាងណា?

ហើយបើទោះបីជាយ៉ាងណាក៏ដោយសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតែសំណូមពរឲ្យឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយពិនិត្យមើលមន្ត្រីក្រមឱវាទទាំងអស់នេះដោយការគោរព ពិសេសឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមឯកឧត្តមជួយពិនិត្យមើលសកម្មភាពនិងការអនុវត្តមន្ត្រីថ្នាក់ក្រោមដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញជីវៈចម្រុះក្រោមទឹកក្នុងបឹងទន្លេសាបដើម្បីរក្សាការពារផងចុះ។

សារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ស្របតាមច្បាប់នៃរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។

ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS