ផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃត្រូវខូចស្ទើរទាំងស្រុងដោយសារតែរថយន្តដឹកទំនិញធ្ងន់ៗឆ្លងកាត់ចេញចូលរាប់ទាំងរថយន្តវៀតណាមផងដែរ

បើមិនគិតពិតជារលាយ..!
ផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងៃត្រូវខូចស្ទើរទាំងស្រុងដោយសារតែរថយន្តដឹកទំនិញធ្ងន់ៗឆ្លងកាត់ចេញចូលរាប់ទាំងរថយន្តវៀតណាមផងដែរ

ខេត្តស្វាយរៀង :តាមព័ត៌មានដែលយើងទទួលបានអំពីផ្លូវមួយខ្សែចេញពីចំណុចឃុំទួលស្តីឆ្ពោះទៅច្រក់ព្រំដែនគោកទួលស្តី ត្រូវខូចស្ទើរតែខ្ទេចទាំងស្រុង ដោយសារតែរថយន្តប្រភេទវ៉េអង ឬយីឌុបធំៗ ដែលដឹកទំនិញចេញពីទឹកដីកម្ពុជាទៅព្រំដែនវៀតណាម និងចេញពីប្រទេសវៀតណាមចូលមកទឹកដីកម្ពុជាជាច្រើនគ្រឿងបានឆ្លងដែនមកទទួលទំនិញបន្តក្នុងទឹកដីកម្ពុជា ដែលជាហេតុនាំឲ្យផ្លូវទាំងអស់នេះត្រូវខូចស្ទើរខ្ទេចខ្ទីទាំងស្រុង។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះធ្វើដំណើរឆ្លងកាត់យ៉ាងពិបាក កម្មករកម្មការិនីធ្វើដំណើរមកធ្វើការតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតក៏ពិបាក
ចំណែកសិស្សសាលាត្រូវមកសិក្សាចូលរៀនក៏ពិបាកនឹងធ្វើដំណើរ ពីព្រោះផ្លូវត្រូវបានខូច ប្រជាពលរដ្ឋខ្លះបាននិយាយថាធ្វើដូចម្ដេចតាមកាលៈទេសៈទៅហាក់ដូចជានិយាយលែងចង់ចេញថានិយាយលែងចង់រួច។

ការខូចខាតទាំងអស់មិនត្រូវបានជួសជុលឬក៏ធ្វើនោះទេ គេឃើញតែថ្មអិដ្ឋជាដុំៗយកមកចាក់កន្លែងដែលមានជម្រៅពិបាកនឹងរថយន្តធំៗចេញចូល ក៏ប៉ុន្តែគេក៏ប៉ុន្តែគេក៏ពុំបានគិតទៅដល់បញ្ហាចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរដោយប្រើប្រាស់ម៉ូតូ រថយន្តតូចជាដើម គឺមិនអាចជិះឆ្លងបានដោយស្រួល ព្រោះតែផ្លូវត្រូវខូចដែលជាហេតុនាំឲ្យការធ្វើដំណើរឆ្លងកាត់ពិបាក។

សាធារណជនមានការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរថយន្តរបស់ក្រុមហ៊ុនទាំងអស់ និងរួមទាំងរថយន្តនៃប្រទេសវៀតណាមចូលដឹកទំនិញដោយមិនគិតអំពីស្ថានភាពផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរជាប្រចាំដោយដឹកជញ្ជូននៅក្នុងភូមិសាស្ត្រ ភូមិ ឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀង។

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានជម្រាបមកសារព័ត៌មានយើងថា ដោយសារតែមានភ្លៀងមានទឹកជនបណ្ដាលឱ្យមានការខូចខាត ហើយដោយឡែកផ្លូវនេះគឺត្រូវបានទទួលបន្ទុកក្នុងការកសាងចេញពីឃុំទួលស្ដីទៅវិញ។

សារព័ត៌មានរបស់យើងក៏បានចូលជួបលោកមេប៉ុស្តិ៍ច្រកព្រំដែនគោកទួលស្ដី ដើម្បីឲ្យលោកជួយបញ្ជាក់មូលហេតុអ្វីបានជាផ្លូវត្រូវខូចយ៉ាងដូច្នេះ និងរថយន្តទាំងអស់នេះត្រូវឆ្លងកាត់ក្នុងច្រក់តំបន់ដូច្នេះចុះហេតុអ្វីបានជាមិនឆ្លងកាត់ទៅច្រក់ធំដូចជាច្រក់អន្តរជាតិស្ថិតនៅក្នុងក្រុងបាវិតនោះទៅវិញ ក៏ប៉ុន្តែខណៈពេលនោះមានតែមន្ត្រីក៏កម្លាំងនគរបាលព្រំដែនគោកម្នាក់បានប្រាប់ថា ចំពោះការខូចខាតផ្លូវទាំងអស់នោះលោកមិនបានដឹងនោះទេ រឿងអ្វីផ្សេងៗទៀតសួរទៅមេឬក៏ថ្នាក់លើទៅ សារព័ត៌មានរបស់យើងក៏បានធ្វើការផ្ដល់ដំណឹងតាមរយៈតេឡេក្រាមជូនចំពោះលោក អេង រិទ្ធី អភិបាលរងខេត្តស្វាយរៀងបានជ្រាបជាដំណឹងផងដែរពីព្រោះខ្លាចលោកប៉ុន្មានថ្ងៃជាប់រវល់ការងារច្រើនខណៈដែលរដ្ឋបាលខេត្តស្វាយរៀងបានប្រារព្ធកម្មវិធីប្រណាំងទូកងនៅទន្លេវ៉ៃគោ មុនថ្ងៃបុណ្យបណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ មកដល់។

ចំពោះសាធារណៈជនទូទៅ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់មានការយល់ឃើញថារាល់សកម្មភាពដែលដឹកជញ្ជូនទំនិញដោយប្រើរថយន្តធំៗឆ្លងកាត់ចូលតាមតំបន់ច្រកព្រំដែនទាំងអស់នោះគឺជារឿងមួយដែលអាចចាត់ទុកថាជារឿងចរាចរណ៍ទំនិញខុសតំបន់ឬខុសច្រក់ដោយសារតែច្រក់ព្រំដែនគោកទួលស្តីគឺជាច្រក់តូច ឬគេហៅថាច្រករវាងច្រក់តំបន់ មិនអាចធ្វើនិងយកទីតាំងក្នុងភូមិសាស្ត្រទាំងអស់នេះយកមកចរាចរណ៍ដឹកទំនិញបាននោះទេ ឬក៏មានអ្វីដែលមិនប្រក្រតីទេដឹង សូមច្បាប់ជួយពិនិត្យមើល?

សារព័ត៌មានរបស់យើងនឹងធ្វើការទទួលយកចេញបន្ថែមពីប្រភពពាក់ព័ន្ធទាំងឡាយណាដទៃៗទៀតដើម្បីជម្រាបដំណឹងជាបន្តបន្ទាប់គ្រប់ពេលវេលា និងម៉ោងធ្វើការតាមរបបនៃច្បាប់ស្ដីពីសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវ:អ្នកសារព័ត៌មាននៅកម្ពុជា។

ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS សូមអរគុណ។