រថយន្តជាច្រើនគ្រឿងទាំងតូចទាំងធំដឹកទំនិញទាំងខុសច្បាប់ចូលទឹកដីខ្មែរទាំងយប់អាធ្រាត
រថយន្តជាច្រើនគ្រឿងទាំងតូចទាំងធំដឹកទំនិញទាំងខុសច្បាប់ចូលទឹកដីខ្មែរទាំងយប់អាធ្រាត
ខេត្តបន្ទាយមានជ័យ :មានរថយន្តតូច និងធំជាច្រើនគ្រឿងដឹកទំនិញចូលក្នុងប្រទេសកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ស្ថិតនៅក្នុងឃុំអីរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យជារៀងរាល់យប់ដែលធ្វើឲ្យប៉ះពាល់ក្នុងកិច្ចការការពារព្រំដែនផ្លូវគោកដែលរាជរដ្ឋាភិបាលបានដាក់ឲ្យមន្ត្រីក្រមឱវាទធ្វើការទប់ស្កាត់ និងការពារធ្វើយ៉ាងណាកុំឲ្យមានការបណ្ដែតបណ្ដោយឲ្យការដឹកបញ្ជូនទាំងយប់ដូច្នេះ។
ជាងនេះទៅទៀតមានមតិមួយចំនួនក៏បានលើកឡើងថាបើមន្ត្រីអាជ្ញាធរមន្ត្រីព្រំដែនគោកប្រចាំនៅក្នុងច្រកអូរបីជាន់បានអនុញ្ញាតឱ្យរថយន្តដែលដឹកទំនិញចូលក្នុងប្រទេសកម្ពុជាទាំងយប់អាធ្រាតដែលទាំងនេះគឺជារឿងត្រូវប្រុងប្រយ័ត្នបំផុតហើយគាត់ជាមន្ត្រីការពារព្រំដែនត្រូវតែគោរពជាដាច់ខាតមិនត្រូវបណ្ដែតបណ្ដោយដូច្នេះនោះឡើយ។
បើយោងតាមគោលការណ៍ក៏ដូចជាច្បាប់ដែលរាជរដ្ឋាភិបាលបានដាក់ជូនឲ្យមន្ត្រីបម្រើការងារតាមព្រំដែនផ្លូវគោឬកងកម្លាំងពាក់ព័ន្ធការពារនៅតាមបណ្ដាច្រកព្រំដែនតូចក្តីធំក្តីធ្វើការយ៉ាងណាទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនទំនិញឬសម្ភារៈនៅពេលរាត្រីដែលត្រូវបានកំណត់ដោយច្បាប់ ឬរថយន្តខ្នាតយក្សដែលមិនអនុញ្ញាតឲ្យធ្វើការដឹកជញ្ជូនតាមច្រករបៀងតូចៗនោះឡើយ។
សាធារណៈជននិងសង្គមស៊ីវិលតាមដានមើលថាតើមន្ត្រីកងកម្លាំងពាក់ព័ន្ធនៅទីតាំងភូមិសាស្ត្រខាងលើនេះបណ្ដែតបណ្ដោយឱ្យរថយន្តដែលចេញពីប្រទេសថៃនាំទំនិញចូលក្នុងទឹកដីកម្ពុជាទាំងខុសច្បាប់បន្តទៀតឬយ៉ាងណា?
ហើយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសង្ឃឹមថាថ្នាក់ដឹកនាំជាតិកំពូលៗ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀងនិងទទួលព័ត៌មានអំពីករណីនេះដោយការគោរព ។
សារព័ត៌មានរបស់យើងមានដែលតែការផ្សាយដំណឹងជូនទៅដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំតាមបណ្ដាខេត្តពាក់ព័ន្ធតាមបណ្ដាព្រំដែនមួយចំនួនដូចជានៅក្នុងតំបន់ភូមិសាស្ត្រខាងលើនេះដើម្បីជាការចូលរួមក្នុងការការពារសន្តិសុខជាតិ ជៀសវាងទំនិញដែលខុសច្បាប់ឬខូចគុណភាពនាំឲ្យប៉ះពាល់សុខមាភាពរបស់ប្រជាពលរដ្ឋ និងបញ្ជៀសរាល់ទំនិញទាំងឡាយដែលគេចពន្ធនាំឲ្យបាត់ចំណូលរបស់រដ្ឋដោយសារឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធ ហើយសារព័ត៌មានរបស់យើងក៏រង់ចាំរាល់ប្រភពពាក់ព័ន្ធបន្ថែមទៀតគ្រប់ពេលវេលា និងម៉ោងធ្វើការតាមរបបវិជ្ជាជីវ:អ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។