ជនរងគ្រោះដង្ហើយសុំកិច្ចអន្តរាគមន៍ខណៈរូបគាត់ចាញ់បោក លុយរត់ការចូលក្របខ័ណ្ឌ អំឡុងឆ្នាំ២០១៥
ជនរងគ្រោះដង្ហើយសុំកិច្ចអន្តរាគមន៍ខណៈរូបគាត់ចាញ់បោក លុយរត់ការចូលក្របខ័ណ្ឌ អំឡុងឆ្នាំ២០១៥
ខេត្តកំពត÷បន្ទាប់ពីប្រជាពលរដ្ឋ ជនរងគ្រោះស្នើសុំ មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកថ្មីៗ ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ អតីតស្នងការខេត្តកំពត និង
ជាអនុប្រធាន នាយកដ្ឋាន កិច្ចការប៉ុស្តិ៍រដ្ឋបាល ស្នងការដ្ឋាន នគរបាលជាតិ នាពេលបច្ចុប្បន្ន រួមទាំងលោក អូន ណារិទ្ធ ហៅដា ។
អង្គភាពអ្នកសារព័ត៌មាន យើងបានចុះធ្វើបទសម្ភាសន៍ ជាមួយលោក ញឹមប្រុស អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ដាសស្ករ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចខេត្ត កំពត បានរៀបរាប់ដោយទុក្ខក្រៀមក្រំ ព្រោះនៅពេលបច្ចុប្បន្នរូបលោក មិនមានលុយ ក្នុងការផ្គត់ផ្គង់គ្រួសារ ដោយសារជឿលុងសំដី លោក អូន ណារិទ្ធហៅដា ដែលជាអ្នកធ្វើការនៅកងអង្គរក្ស និងលោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅធូ ដែលបានបញ្ជាក់ពីតួនាទី យោងតាមឯកសារ ទទួលប្រាក់ពីលោក ចំនួន៤០០០ដុល្លារអាមេរិក ជាថ្នូរក្នុងការរត់ការឈ្មោះចូលក្របខ័ណ្ឌរដ្ឋ នៅក្នុងអំឡុងឆ្នាំ២០១៥ និង បង់ប្រាក់នៅក្នុងអំឡុងឆ្នាំ២០១៦ ជាងមួយដុល្លារអាមេរិកបន្ថែមទៀត ក្នុងនោះ លោក អូន ណារិទ្ធហៅ ដា និងលោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ ដែលមានលេខទូរស័ព្ទ.០៩៧ ៩៩៩ ១៦៧៧ និង០១៦ ៨៧ ៥៧ ៥៧ ខណៈក្រុមគ្រួសារជនរងគ្រោះ ព្យាយាម ទំនាក់ទំនងទៅលោក ជាហូរហែ តែលោក មិនទទួលទូរស័ព្ទនោះទេ ។
ជាកន្លែងនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអ្នកសារព័ត៌មានយើងបានខលលេខ០៩៧ ៩៩៩ ១៦៧៧ ជាលេខរបស់លោកអូនណារិទ្ធ ខលចូល តែលោកថាមិនស្គាល់ឈ្មោះនិងនោះទេហើយបុគ្គលម្នាក់នោះក៏ចុចបិទទៅវិញ ។
បន្ទាប់មកអង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទ ០១៦ ៨៧ ៥៧ ៥៧ ទៅលោក ឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅធូលោកទទួល ហើយបានបញ្ជាក់ថា កាលអំឡុងឆ្នាំ២០១៥ ពិតជាមានរឿងនឹងកើតឡើងពិតប្រាកដ ហើយលោកផ្ដិតមេដៃធ្វើជាសាក្សីទទួលប្រាក់ ក្នុងនាមលោក ជាថ្នាក់ដឹកនាំនៅក្នុងខេត្តមួយរូប (ស្នងការ) តែប៉ុណ្ណោះ គឺមិនបានកាន់កាប់លុយនោះទេ អ្នកដែលទទួលលុយពិតប្រាកដ ឈ្មោះ អូន ណារិទ្ធ ហៅដា ។
អង្គភាពអ្នកសារព័ត៌មានយើងបានផ្ញើឯកសារពាក់ព័ន្ធមួយចំនួនក្នុងការស្នើសុំអោយលោក ជួយបកស្រាយនិងរកដំណោះស្រាយជូន ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី បានបញ្ញាក់យ៉ាងខ្លីថា រូបលោកក៏ជាជនរងគ្រោះដែរ ហើយលោក បានបញ្ជាក់បន្ថែមទៀតថា ឲ្យអង្គភាពអ្នកសារព័ត៌មានយើង ប្រាប់ដល់ជនរងគ្រោះ អោយខលទៅ លោក តែតាមការអះអាងជនរងគ្រោះ បានខលរយះពេលជាច្រើនឆ្នាំ ខលមិនលើក ទំនាក់ទំនងមិនបាន នៅពេលនេះ ខលមិនលើកដដែល ។
សូមបញ្ជាក់ផងដែរថា យោងតាមឯកសារ អ្នកពាក់ព័ន្ធដែលត្រូវទទួលប្រាក់ពីជនរងគ្រោះ គឺ ទី១.ឈ្មោះ អូន ណារិទ្ធ ហៅដា ដែលអាងថាខ្លួនជាកងអង្គរក្សផ្ទាល់របស់ សម្ដេច ទី២.ឈោះ ឧត្តមសេនីយ៍ទោ ទុំ វុទ្ធីហៅ ធូ ជាអតីតស្នងការខេត្តផងនោះ ទើបជនរងគ្រោះជឿជាក់ ដោយក្នុងនោះបានបញ្ជាក់ច្បាស់ៗថា បើរត់ការមិនបាននិងប្រគល់លុយអោយវិញ មកដល់ពេលនេះកន្លងចូល១០ឆ្នាំទៅហើយ លុយក៏បាត់ ការងារក៏មិនបានទទួល ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !