
ឱអនិច្ចារ្យបងប្អូនអើយ ឥឡូវនេះគាត់ស្លាប់បាត់ទៅហើយ…កើតចាស់ឈឺស្លាប់វាមិនទៀងទេក៏ប៉ុន្តែសេចក្តីស្លាប់វាទៀង ទៀងត្រង់ថាស្លាប់នេះគឺស្លាប់ដោយសារការបាញ់ប្រហារដោយស្នាដៃ ពួកបទល្មើសព្រៃឈើ
ឱអនិច្ចារ្យបងប្អូនអើយ ឥឡូវនេះគាត់ស្លាប់បាត់ទៅហើយ…កើតចាស់ឈឺស្លាប់វាមិនទៀងទេ ក៏ប៉ុន្តែសេចក្តីស្លាប់វាទៀង ទៀងត្រង់ថាស្លាប់នេះគឺស្លាប់ដោយសារការបាញ់ប្រហារដោយស្នាដៃ ពួកបទល្មើសព្រៃឈើ។
ជម្រាបសួរពុកម៉ែមីងបងប្អូនអ្នកទស្សនាទាំងអស់ជាទីស្រឡាញ់ ដោយការរង់ចាំពីមួយម៉ោងទៅមួយម៉ោងអំពីករណីអ្នកសារព័ត៌មានម្នាក់ដែលមានឈ្មោះថា ឈៀង ឈឹង ដែលបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ឥឡូវជាអកុសលគាត់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ។
ខេត្តសៀមរាប : សូមរំលឹកផងដែរថាកាលពីយប់ថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២៤ លោកតាដែលជាអ្នកសារព័ត៌មានត្រូវបានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកជញ្ជូនព្រៃឈើ លក់ទៅឲ្យក្រុមឈ្មួញដែលជាឧក្រិដ្ឋជនព្រៃឈើមួយចំនួន បានធ្វើការបាញ់ប្រហារដោយគ្រាប់កាំភ្លើងស្ងប់ត្រូវចំកន្លែងសំខាន់រួចត្រូវបានគ្រូពេទ្យសង្គ្រោះព្យាបាលជាបន្ទាន់ផងដែរ តែជាអកុសលឥឡូវនេះគាត់បានទទួលមរតកភាពបាត់ទៅហើយ។
ស្ថាប័នអង្គភាពអ្នកសារព័ត៌មាននៅកម្ពុជា សុំធ្វើសេចក្តីជូនដំណឹងដោយប្រកាស និងថ្កោលទោសចំពោះឧក្រិដ្ឋកម្មព្រៃឈើ ដើរឈានទៅដល់ការបាញ់ប្រហារលើអ្នកសារព័ត៌មាន បើទោះបីករណីនៃការឆ្លើយបំភ្លឺរបស់ជនសង្ស័យជាជនដៃដល់គឺជាគំនុំផ្ទាល់ខ្លួនក៏មែនពិត តែក៏ជាសញ្ញាមួយដែលចង្អុលបង្ហាញអំពីក្រុមឈ្មួញជាឧក្រិដ្ឋជនមួយចំនួននៅតែបន្តការកាប់បំទន្ទ្រានបំផ្លាញព្រៃឈើ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែមានការទប់ស្កាត់។
អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទាំងអស់សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពរបស់លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មានដែលបានទទួលមរណៈភាពទៅកាន់លោកខាងមុខ អ្នកសារព័ត៌មានយើងនៅកម្ពុជាសូមបួងសួងដល់គុណព្រះរតនត្រ័យក្នុងលោក សូមប្រសិទ្ធពរដល់ដួងវិញ្ញាណក្ខន្ធព្រលឹងនៃសពឱ្យទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS.