សូមជម្រាបដំណឹងជូនចំពោះថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិជ្រាបថាប្រជាពលរដ្ឋមួយចំនួនរអ៊ូដោយលាន់មាត់ថាអ្នកមានអំណាចបានយកដីចាក់លើផ្លូវដែលកំពុងតែធ្វើដំណើរចេញ និងចូលនៅក្នុងតំបន់កសិកម្មរបស់រដ្ឋ(វគ្គ១)

សូមជម្រាបដំណឹងជូនចំពោះថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិជ្រាបថាប្រជាពលរដ្ឋមួយចំនួនរអ៊ូដោយលាន់មាត់ថាអ្នកមានអំណាចបានយកដីចាក់លើផ្លូវដែលកំពុងតែធ្វើដំណើរចេញ និងចូលនៅក្នុងតំបន់កសិកម្មរបស់រដ្ឋ(វគ្គ១)

ខេត្តព្រៃវែង : បើយោងតាមប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋមួយចំនួនបានជម្រាបដោយប្រាប់ដំណឹងមកថាទីតាំងមួយមានបុគ្គលមានអំណាចនៅក្នុងតំបន់នោះ(សុំមិនបញ្ចេញឈ្មោះ) បានយកគ្រឿងចក្រដឹកដីមកចាក់លើផ្លូវដែលប្រជាពលរដ្ឋកំពុងតែធ្វើដំណើរទៅហើយនិងមកដោយប្រកបមុខរបររកសុីចេញចូលចំការ និងដឹកជញ្ជូនតាមផ្លូវនេះជារៀងរាល់ខែឆ្នាំស្ថិតនៅក្នុងទីតាំងវតំបន់នៃភូមិត្បូងវត្ត  ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ព្រំប្រទល់ ភូមិវាលវែង ឃុំត្រស់ ស្រុលរមារហែក ខេត្តស្វាយរៀង។

តាមការបញ្ជាក់បន្ថែមទៀតថាពួកគេឆ្ងល់អើយឆ្ងល់ថានៅសុខៗហេតុអ្វីបានជាយកគ្រឿងចក្រមកលុបបិទផ្លូវបណ្ដាលឱ្យអ្នកបើកបរមិនអាចធ្វើដំណើរបាន?
ហើយពួកគេក៏បានសាកសួរគ្នាពីមួយទៅមួយថាហេតុអ្វីបានគេចាក់បិទផ្លូវដូច្នេះអ្នកខ្លះគេថាទីតាំងកន្លែងនេះគឺជាកម្មសិទ្ធិរបស់អ្នកមានអំណាចនោះ។
ប្រជាពលរដ្ឋនៅតែបន្តបញ្ជាក់ទៀតថាប្រសិនបើជាកម្មសិទ្ធិរបស់គេចុះតើរាប់សិបឆ្នាំមកនេះហេតុអ្វីបានជាប្រជាពលរដ្ឋធ្វើដំណើរទៅហើយមកបាននិងគ្មានការហាមឃាត់ពីនរណានោះ? ហើយនៅក្នុងតំបន់នោះម្នាក់ៗគេថាគឺជាដីកសិកម្មទេ ចុះហេតុអ្វីត្រូវមានការគ្រប់គ្រងដោយបុគ្គលមួយចំនួនដូច្នេះ?
រឿងរ៉ាវទាំងអស់នេះមានអាថ៌កំបាំង និងមានរឿងស៊ីជម្រៅបន្ថែមទៀតនេះបើយោងតាមអ្វីដែលពួកគេនៅបន្តអះអាង។

ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅសូមធ្វើសេចក្តីជូនដំណឹងជម្រាបចំពោះសម្ដេចក្រឡាហោម ស ខេង ឯកឧត្តម សនសុខា ជាថ្នាក់ដឹកនាំខេត្តព្រៃវែង ហើយក៏ជាថ្នាក់ដឹកនាំមានដើមកំណើតនៅក្បែទីនោះផងដែរ ពិសេសផងនោះសូមឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សុំជ្រាបជាព័ត៌មាន ដើម្បីធ្វើការយ៉ាងណាជួយសម្របសម្រួលអំពីទីតាំងដីមួយកន្លែងដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅហើយមក តែឥឡូវនេះបែរជាមានអ្នកមានអំណាចយកគ្រឿងចក្រមកចាក់លើផ្លូវដែលនាំឲ្យការធ្វើដំណើរទៅមុខមិនរួច។មកក្រោយមិនបាន។

សារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយបន្ថែមជុំវិញករណីដីក្នុងតំបន់កសិកម្មមួយស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះដែលកន្លងមកគឺជាតំបន់ព្រៃបរិស្ថាន។
ប្រជាពលរដ្ឋបានធ្វើការជម្រាបដំណឹងផ្ដល់នូវប្រភពទាំងអស់នេះជូនទៅដល់ថ្នាក់ដឹកនាំក្នុងការទប់ស្កាត់រាល់ការរំលោភបំពានណាមួយចៀសវាងថ្ងៃក្រោយចំពោះប្រតិកម្មពីប្រជាពលរដ្ឋទូទៅក្នុងការអភិវឌ្ឍន៍ជាតិកម្ពុជា ហើយសារព័ត៌មានរបស់យើងធ្វើការចេញផ្សាយតាមធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។