
ដីត្រពាំងបឹងដែលគ្រឿងចក្របានចាក់លុបនោះត្រូវបានលោកអភិបាលខេត្តតាកែវបានបញ្ជាក់ថា(វគ្គ២)
ដីត្រពាំងបឹងដែលគ្រឿងចក្របានចាក់លុបនោះត្រូវបានលោកអភិបាលខេត្តតាកែវបានបញ្ជាក់ថា(វគ្គ២)
ខេត្តតាកែវ :បើយោងតាមបទសម្ភាសន៍របស់អង្គភាពសារព័ត៌មាន CSP TV NEWS ធ្វើការចេញផ្សាយអំពីទីតាំងដីមួយកន្លែងដែលមានលក្ខណៈជាប្រភេទបឹងត្រពាំងជាប់ផ្លូវជាតិលេខ២ស្ថិតនៅក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤ មកនេះ ថាតើទីតាំងដែលត្រូវបានរថយន្តចាក់ចាក់ដីលុបនោះក្នុងគម្រោងធ្វើអ្វីវិញ? ប្រសិនបើមានគម្រោងមែននោះ មូលហេតុអ្វីបានជាមិនលើកស្លាក ប៉ាដា អំពីគម្រោងនោះ? តើឯកឧត្តមទទួលជ្រាបអំពីព័ត៌មានទាំងនេះទេ? ស្របពេលជាមួយគ្នានោះដែរឯកឧត្តម វុី សំណាង បានឆ្លើយតបមកថាឯកឧត្តមមិនទាន់បានដឹងច្បាស់លាស់ទាំងអស់នោះទេ ព្រោះដីនៅក្នុងខេត្តតាកែវនេះមានច្រើនកន្លែងណាស់ទាល់តែមើលឯកសារសិន ប្រហែលគេធ្វើរោងចក្រទេដឹង។
ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏ឯកឧត្តម វុី សំណាង បញ្ជាក់បន្ថែមទៀតថានឹងចាត់ឲ្យអភិបាលស្រុកទ្រាំងចុះត្រួតពិនិត្យមើលទីតាំងនោះ និងសូមអរគុណដល់អ្នកសារព័ត៌មានដែលបានផ្ដល់ដំណឹងមកឲ្យ។
គួររំលឹកឡើងវិញថាកន្លងមកដោយសារតែមានអ្នកមានលុយ អ្នកមានអំណាច មួយចំនួនដែលបានប្រព្រឹត្តនូវការទន្ទ្រានយកដីបឹងទន្លេសមុទ្រឬការវិនិយោគខុសច្បាប់មួយចំនួនហៅធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្វល់ខ្វាយអំពីការបាត់បង់នៅសម្បត្តិធនធានរបស់ជាតិខ្មែរ ដូច្នេះក្នុងនាមប្រជាពលរដ្ឋទូទៅតែងតែជម្រាបដំណឹងជូនចំពោះប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឲ្យបានជ្រាបជាព័ត៌មានក្នុងទីតាំងណាដែលមើលទៅមានលក្ខណៈមិនប្រក្រតីជាដើម។
សារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយអំពីប្រភពពាក់ព័ន្ធប្រសិនបើមានការផ្ដល់ជូនក្នុងពេលវេលា និងម៉ោងធ្វើការស្ដីពីនៃអំពីធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា និងស្របតាមច្បាប់ស្ដីអំពីរបបអ្នកសារព័ត៌មាន សូមអរគុណ។