ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត

ជនជាតិចិនធ្លាក់ពីលើអគារស្លាប់ដោយភាពអាថ៌កំបាំងបំផុត

 

រាជធានីភ្នំពេញ : បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបាននូវថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះមានជនជាតិចិនដែលមានឈ្មោះ SUN JIGANG ភាពប្រុស អាយុ ៤៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើតកើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៩ កាន់លិខិតឆ្លងដែនលេខ EH6693522 មានភិនភាគពាក់អាវខ្មៅដៃខ្លីស្លៀកខោខ្មៅជើងវែង។


តាមប្រភពបានបន្តបន្ថែមទៀតថា ជនជាតិចិនដែលមានឈ្មោះខាងលើនេះបានស្លាប់នៅវេលាម៉ោងប៉ុន្មាន ១២ និង ១០នាទីយប់ឈានចូលថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ ដោយធ្លាក់ពីលើអគារបណ្ដាលឱ្យស្លាប់នៅចំណុចកាសុីណូ ណាហ្គាវើល២(GAGA WORLD 2) ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងទិដ្ឋភាពពេលនេះផងដែរគឺសាកសពត្រូវបាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តធ្វើការកុសលវិច្ឆ័យនៅកន្លែងកើតហេតុ រួចបន្តយកសពទុកក្នុងវត្តទឹកថ្លាក្រោយពីធ្វើការស្រាវជ្រាវរួច។

សាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែបន្តជំរុញឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ថែមឲ្យបានដិតដល់ជុំវិញករណីនៃការស្លាប់បាត់បង់ជីវិតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើដើម្បីឲ្យដឹងថាការស្លាប់បាត់បង់ជីវិតនោះ ដោយសារតែការធ្វើអតឃាត ឬក៏ជាអំពើឃាតកម្ម? ដើម្បីធ្វើការវែកមុខរកខុសត្រូវសម្រាប់ក្រុមគ្រួសារនៃសព ក៏ដូចជាការអនុវត្តច្បាប់ប្រកបដោយនីតិរដ្ឋ។

ហើយជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើង នឹងរង់ចាំទទួលដំណឹងធ្វើការផ្សព្វផ្សាយបន្ថែមប្រសិនបើមានប្រភពផ្ដល់មកជាបន្តបន្ទាប់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។