
ក្រសួងបរិស្ថាន៖គិតត្រឹមព្រឹកនេះ គុណភាពខ្យល់នៅកម្ពុជា គឺល្អណាស់
ថ្ងៃចេញផ្សាយៈ January 28, 2025
ក្រសួងបរិស្ថាន៖គិតត្រឹមព្រឹកនេះ គុណភាពខ្យល់នៅកម្ពុជា គឺល្អណាស់ គឺគិតត្រឹម ម៉ោង ៦ ព្រឹក ថ្ងៃទី២៨ ខែមករា គុណភាពខ្យល់នៅកម្ពុជាមាន កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ២៥.៦៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និង គិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។
បើតាមក្រសួងបរិស្ថាន ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន។
ចំណែក ពណ៌បៃតង គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកែប និង ពណ៌ទឹកក្រូច ខេត្តពោធិ័សាត់។