
សេចក្តីជូនដំណឹងជម្រាបជូនចំពោះថ្នាក់ដឹកនាំស្ដីអំពីល្បែងស៊ីសងមួយចំនួនដែលកំពុងតែជាការបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណះដែលអាជ្ញាធរហាក់មិនទាន់ទទួលបានព័ត៌មានថាក្នុងតំបន់មានបទល្មើសល្បែងសុីសង
សេចក្តីជូនដំណឹងជម្រាបជូនចំពោះថ្នាក់ដឹកនាំស្ដីអំពីល្បែងស៊ីសងមួយចំនួនដែលកំពុងតែជាការបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណះដែលអាជ្ញាធរហាក់មិនទាន់ទទួលបានព័ត៌មានថាក្នុងតំបន់មានបទល្មើសល្បែងសុីសង។
ខេត្តបន្ទាយមានជ័យ :យោងតាមប្រភពព័ត៌មានបានផ្ដល់ច្បាស់លាស់ថា មានទីតាំងល្បែងអនឡាញទូរទស្សន៍មាន់ជល់មួយចំនួនក្នុងនោះព័ត៌មានច្បាស់ការស្ដីអំពីល្បែងនៅតាមប្រព័ន្ធអ៊ីនធឺណិតដែលស្ថិតនៅក្នុងភូមិអូរបីជាន់ ឃុំអូវីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋឃុំតែបានផ្ដល់មកថាសូមឱ្យអាជ្ញាធរមូលដ្ឋានជួយត្រួតពិនិត្យមើល និងមានវិធានការចំពោះក្រុមហ៊ុនមួយដែលមានឈ្មោះថា(M168)បានដាក់នៅក្នុងទីតាំងភូមិសាស្ត្រខាងលើ ដើម្បីឲ្យមានវិធានការធ្វើការបង្ក្រាប។
ក្រោយទទួលដំណឹងភ្លាមសារព័ត៌មានធ្វើសេចក្តីជូនដំណឹងចំពោះលោកវរញសេនីយ៍ត្រី នង សំរុាំង ជានាយប៉ុស្តិ៍នគរបាលឃុំអូរបាយ័ន សូមលោកជួយពិនិត្យមើលអំពីទីតាំងខាងលើនោះផង ស្របពេលជាមួយគ្នានោះដែរលោក ជានាយប៉ុស្តិ៍នគរបាលឃុំអូវីជាន់ក៏បានជម្រាបដំណឹងតាមរយៈ(តេឡេក្រាម)ត្រឡប់មកវិញថា(សូមអរគុណដែលបានផ្ដល់ព័ត៌មាន និងឱ្យកម្លាំងចុះធ្វើការស្រាវជ្រាវ)។
នេះគឺជាសេចក្តីជូនដំណឹងជាបឋមចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ហើយយើងនឹងធ្វើសេចក្តីជូនដំណឹងជូនចំពោះលោកលោកវរសេនីយ៍ទោ អុឹម សុភារះ អធិការនៃអធិការដ្ឋានស្រុកអូជ្រៅក៏ដូចជាឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋនឹងរង់ចាំមើលជុំវិញករណីនេះ ហើយសង្ឃឹមថាអជ្ញាធរមូលដ្ឋាននឹងមានវិធានការចំពោះក្រុមហ៊ុន(M168) ដែលកំពុងតែធ្វើការដាក់ឱ្យប្រជាពលរដ្ឋចូលលេងនៅតាមតំបន់ដូចជានៅកន្លែងខាងលើនេះ សូមអរគុណ។