បញ្ហាវិវាទដីធ្លីដ៍រ៉ាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី សុខ ហ៊ាង និងពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវជាសេនានិយោមួយ ដែលភាគីពាក់ព័ន្ធបានបង្ហាញនូវការបកស្រាយក្នុងពេលនេះ!
បញ្ហាវិវាទដីធ្លីដ៍រ៉ាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី សុខ ហ៊ាង និងពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវជាសេនានិយោមួយ ដែលភាគីពាក់ព័ន្ធបានបង្ហាញនូវការបកស្រាយក្នុងពេលនេះ!
ខណ្ឌឫស្សីកែវ : បើយោងតាមការទទួលព័ត៌មានចេញពីប្រភពដែលបានផ្ដល់មកអង្គភាពសារព័ត៌មានរបស់យើង បានបញ្ជាក់ជុំវិញរឿងបញ្ហាដែលកើតឡើងនៅក្នុងភូមិសាស្ត្រស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដែលជាករណីនៃរឿងវិវាទដីធ្លីមួយដើម្បីជម្រាបដំណឹងជូនដល់សាធារណៈជន ក៏ដូចជារាជរដ្ឋាភិបាលបានដឹងអំពីបញ្ហាដែលបានកើតឡើង និងកំពុងតែកើតឡើងនៅក្នុងភូមិសាស្ត្រ ផ្លូវលេខ៥៩៨ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កន្លងមកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ ស្ថាប័នអង្គភាពព័ត៌មានមួយចំនួនធ្វើការចេញផ្សាយដើម្បីជម្រាបជូនដំណឹងគោរពចំពោះថ្នាក់ដឹកនាំប្ដីរាជរដ្ឋាភិបាលដែលមានបន្ទុកកិច្ចការងារដោះស្រាយទំនាស់ដីធ្លីនៃស្ថាប័នអង្គភាពពាក់ព័ន្ធថ្នាក់ជាតិទាំងអស់ ព្រមទាំងសាលារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវដើម្បីឲ្យជ្រាបអំពីបញ្ហាដែលកើតឡើងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
បើយោងតាមការលើកឡើងរបស់លោកស្រី សុខ ហ៊ាង ដែលអះអាងថាគាត់បានកាន់កាប់លើដីលំនៅឋានស្ថិតនៅក្នុងផ្លូវលេខ៥៩៨ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានរយះពេលប្រមាណជាង២០ឆ្នាំរួចមកហើយ តែថ្មីៗនេះក៏មានការផ្តល់ដំណឹងចេញដោយរដ្ឋបាលខណ្ឌឫស្សីកែវមកថា ដីធ្លីរបស់គាត់នៅទីតាំងខាងលើមានការពាក់ព័ន្ធទៅនិងឈ្មោះបុគ្គល លូ ធី ដែលមាននៅក្នុងប័ណ្ណកាន់កាប់លេខ នោះផងដែរ!
សម្រាប់ការចេញផ្សាយដើម្បីជាការជម្រាបដំណឹងជូនដល់ថ្នាក់ដឹកនាំ ពិសេសរដ្ឋបាលខណ្ឌឫស្សីកែវ ការឆ្លើយតបជម្រាបដំណឹងមកសាធារណះជន និងបណ្ដាញផ្សព្វផ្សាយសារព័ត៌មានដែលធ្វើការចេកផ្សាយនោះផងដែរលោក ជិន ប៊ុនធឿន អភិបាលនៃគណៈភិបាលដែលទើបតែកាន់តួនាទីជាអភិបាលខណ្ឌឫស្សីកែវ លោកក៏បានធ្វើការឆ្លើយតបដោយបញ្ជាក់តាមរយះផេកផ្លូវការរបស់លោកថា :
ថ្ងៃទី៨ កក្កដា ២០២៥ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បន្ទាប់ពីបានឃេីញកិច្ចសម្ភាសន៍ផ្សាយផ្ទាល់រវាងលោកស្រី សុខ ហ៊ាង ជាមួយអ្នកសារព័តមាន CRN News នាព្រឹកថ្ងៃអង្គារ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីវិវាទដីធ្លីរបស់លោកស្រី ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយលោកស្រីបានព្យាយាមពន្យល់បំភ្លឺទៅមហាជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយដោយសំអាងហេតុផលភាគីខ្លួនឯងតែម្ខាង។
ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ ខ្ញុំមានជំហ៊ដោះស្រាយបញ្ហាជូនប្រជាជនដោយតម្លាភាព យុត្តិធម៌ ផ្អែកលេីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធនានារបស់គូវិវាទ។
រដ្ឋបាលខណ្ឌឫស្សីកែវ មានកិត្តិយសសូមភ្ជាប់ជូនខ្លឹមសារករណីវិវាទដីធ្លីដ៏រាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រេីនឆ្នាំរបស់ឈ្មោះ សុខ ហ៊ាង តំណាងឪពុក សុខ ទ្រី (ស្លាប់) ជាមួយឈ្មោះលូ ធី ។
រដ្ឋបាលខណ្ឌស្នេីយ៉ាងទទូចជូនចំពោះ អ្នកសារព័តមាន កុំធ្វេីការវិនិច្ឆ័យក្នុងខណះដែលមិនទាន់ទទួលបានប្រភពព័តមានគ្រប់ជ្រុងជ្រោយ ដែលអាចធ្វេីអោយមហាជនមានការយល់ច្រឡំ អំពីចំណាត់ការដោះស្រាយបញ្ហារបស់អាជ្ញាធរខណ្ឌ និងប៉ះពាល់កិត្តិយសមន្ត្រីរាជការ។
សូមអរគុណ