ធម្មយាត្រាដេីម្បីសន្តិភាព​ រៀបចំដោយ​ ព្រះមន្រ្តីសង្ឃសាលាអនុគណ និងរដ្ឋបាលស្រុក​ស្វាយអន្ទរ​ ដែលបានចូលរួមពី​ ឯកឧត្តម​ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក​ ឯកឧត្តម​អភិបាលរងខេត្ត​ ប្រធានមន្ទី​ ជុំវិញខេត្តព្រៃវែង​សិស្សានុសិស្ស​ ប្រជាពលរដ្ឋប្រមាណ​ ៩.០២៨​ អង្គ/នាក់

ធម្មយាត្រាដេីម្បីសន្តិភាព​ រៀបចំដោយ​ ព្រះមន្រ្តីសង្ឃសាលាអនុគណ និងរដ្ឋបាលស្រុក​ស្វាយអន្ទរ​ ដែលបានចូលរួមពី​ ឯកឧត្តម​ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក​ ឯកឧត្តម​អភិបាលរងខេត្ត​ ប្រធានមន្ទី​ ជុំវិញខេត្តព្រៃវែង​សិស្សានុសិស្ស​ ប្រជាពលរដ្ឋប្រមាណ​ ៩.០២៨​ អង្គ/នាក់​

ខេត្តព្រៃវែង ៖ នៅ ព្រឹក ថ្ងៃ ទី ១១ សីហា រដ្ឋបាល ស្រុក ស្វាយ អ ន្ទ រ បាន រៀបចំ ដង្ហែ ក្បួន ថ្មើរជើង “ កម្ពុជា ស្រលាញ់ សន្តិភាព ” (Cambodia Love Peace) និង បង្សុកូល ឧទ្ទិស កុសល ជូន ដល់ ដួង វិញ្ញាណក្ខន្ធ របស់ វីរ កងទ័ព ដើម្បី បុព្វហេតុ ការពារ បូរណភាព ទឹកដី ដោយ មានការ និមន្ត និង ចូលរួម ពី គ្រប់ ភាគី ពាក់ព័ន្ធ សរុប ប្រមាណ ៩០២៨ អង្គ / នាក់ ។


ការ ដង្ហែ ក្បួន នេះ ធ្វើ ឡើង ក្នុង គោលបំណង ដើម្បី បង្ហាញ យ៉ាង ច្បាស់ នូវ ស្មារតី ស្នេហា ជាតិ សាមគ្គី ឯក ភាព ជាតិ ជា ពិសេស បង្ហាញ ពី ឆ ន្ទះ ទៅ កាន់ ពិភពលោក ទាំងមូល ពី ការ ស្រលាញ់ សន្តិភាព របស់ ប្រជាជន កម្ពុជា ។

មន្ត្រី សង្ឃ ជាន់ខ្ពស់ ស្រុក ស្វាយ អ ន្ទ រ បាន មាន សង្ឃដីកា រថា ធម្ម យាត្រា ដើម្បី សន្តិភាព ដែល រៀបចំ ដោយ គណៈសង្ឃ និង រដ្ឋបាល ស្រុក ស្វាយ អ ន្ទ រ បាន ចាប់ផ្តើម ចេញដំណើរ ពីរ វត្ត ពោធិ ដ្ឋា ន ( វត្ត ថ្លា វ ) ដើម្បី ឆ្ពោះទៅ កាន់ រង្វង់ មូល ស្រុក ស្វាយ អ ន្ទ រ ក្នុង គោលបំណង ធំ ៗ ចំនួន ៣ ៖
១ – សុំ បិណ្ឌ បាត្រ ឱ្យ មានការ គោរព បទ ឈប់ បាញ់ ជា និរន្ត ន៍ នៃ ប្រទេស ទាំង ពីរ ( កម្ពុជា – ថៃ )
២ – សុំ បិណ្ឌ បាត្រ ភាគី ថៃ ដោះ លែង កងទ័ព ខ្មែរ ទាំង ១៨ រូប ដែល ត្រូវ ចាប់ ជា ចំណាប់ខ្មាំង ក្នុង នាម ប្រទេស ទាំង ពីរ ជា អ្នក គោរព កាន់ ព្រះពុទ្ធ សាសនា ថេរវាទ ដូច គ្នា


៣ – សុំ បិណ្ឌ បាត្រ ឱ្យ រាជរដ្ឋាភិបាល នៃ ប្រទេស ទាំង ពីរ រក្សា សន្តិភាព សុវត្ថិភាព និង ស្ថិរភាព សម្រាប់ ប្រជាជាតិ នៃ ប្រទេស ទាំង ពីរ ជា និរន្ត ន៍