ភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង កំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលដែលមានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល មិនដឹងថាមានលិខិតការអនុញាតិ អោយសាងសង់ឬមួយយ៉ាងណា ដោយសារចាក់ដីច្រាំងទន្លេជាង១០ម៉ែត្រ វគ្គ១

ភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង កំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលដែលមានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល មិនដឹងថាមានលិខិតការអនុញាតិ អោយសាងសង់ឬមួយយ៉ាងណា ដោយសារចាក់ដីច្រាំងទន្លេជាង១០ម៉ែត្រ( វគ្គ១

ខេត្តកណ្តាល :បន្ទាប់ពីអង្គភាពសារព័ត៌មាន ធ្វើដំណើរឆ្លងកាត់ ផ្លូវបេតុង១ខ្សែ ស្ថិតនៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលបានឃើញភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង កំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋប្រចាំតំបន់ ដោយសារភូមិគ្រឹះនោះ បានចាក់បេតុង ដ៏រឹងមាំ ក្នុងការសាងសង់ សំណង់រឹង រំលេចទៅដោយបច្ចេកទេស នៃស្នាដៃរបស់ ក្រុមការងារវិស្វាករ ។
បើយោងតាមរូបភាពដែលក្រុមការងារសារព័ត៌មានយើង បានជួប គឺពិតជាមិនសរសើរមិនបាន តែមិនបានដឹងថា ភូមិគ្រឹះដ៏អស្ចារមួយកន្លែងនេះ ជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេស សាងសង់ ដ៏ប្រណិត ស្ថិតនៅច្រាងទន្លេ ដោយឡែក បើយើងបានមចុះ ទៅដល់មាត់ច្រាង យើងពិត ជាបានឃើញទេសភាព ទាក់ទាញអារម្មណ៍ដោយសារម្ចាស់ភូមិគ្រឹះបានចាក់លុបចូលមាត់ច្រាង ទន្លេប្រហែលជាង១០ម៉ែត្រ នេះបើយោងគ្រឹះចាស់ដែលប្រជាពលរដ្ឋរស់នៅកន្លែងនោះ។


យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

យោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹងនិង ដើម្បីសូមការបកស្រាយ តាមរយះទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ តែមិនអាចទំនាក់ទំនងបាន ទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររមណីកម្មនិងសំណង់ខេត្តកណ្ដាលដើម្បីសូមការបំភ្លឺទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ តាមរយះ ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម។


អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។