ការចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់បញ្ហាដែលអាចនឹងកើតឡើងជាទ្រង់ទ្រាយធំជាបន្ទាន់ផងចុះ។

ម៉ោងនេះហើយនៅតែប្រព្រឹត្តទៀតមែនទេ? ផលិតផលធូបមាសរបស់សៀមម៉ាក Ranger ត្រូវបានមានការរិះគន់លើបណ្ដាញសង្គមថា មានការផ្លាស់ប្តូរប៉ាកូដ ដែលជាការបន្លំភ្នែកពលរដ្ឋខ្មែរ និងនាំឲ្យមានបញ្ហាដល់សុខមាលភាពរបស់ពលរដ្ឋជាអ្នកប្រើប្រាស់ទៀតផង !

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី មួយរយៈនេះយើងឃើញថាក្រុមហ៊ុនផលិតផលថៃកំពុងតែរកវិធីសាស្រ្តធ្វើយ៉ាងណាលក់ចោលឱ្យអស់ពីស្តុក និងអាចនឹងមានបញ្ហាដល់សុខមាលភាពពលរដ្ឋកម្ពុជាទៀតផង។
ហើយឥឡូវនេះចេញជាបណ្ដើរៗទៀតហើយគឺក្រុមហ៊ុនលក់ធូបមូសមួយដែលមានឈ្មោះថា Ranger កំពុងប្រញាប់ប្រញាល់ធ្វើការងារយ៉ាងលឿនបំផុតគឺធ្វើការផ្លាស់ប្ដូរលេខបាកូដចាស់ជាលេខបាកូដថ្មីដើម្បីជៀសវាងការប្រឈមមុខទៅនិងការលក់មិនដាច់ការលក់នៅប្រទេសកម្ពុជា។

មួយរយៈកាលកន្លងមកនេះពលរដ្ឋកម្ពុជាទូទាំងប្រទេសអាចនឹងឈប់គាំទ្ររាល់បណ្ដាផលិតផលរបស់ប្រទេសថៃ ដែល ដែលពួកគេតែងតែយល់ថា ចំណេញលុយពីខ្មែរ យកលុយទិញអាវុធដើម្បីមកទន្ទ្រានដីខ្មែរនិងសម្លាប់ខ្មែរវិញ ដែលធ្វើឲ្យពលរដ្ឋខ្មែរក្តៅក្រហាយរហូតទៅដល់ពលរដ្ឋមួយចំនួនយល់ថាវាអាចនឹងនាំឲ្យមានបញ្ហាសុខភាពទៀតផង។

នៅក្នុងពេលនេះមានធូបមូសម៉ាក Ranger ជាផលិតផលរបស់ថៃដែលមានអាសយដ្ឋានលេខ 99/9,Phattana Chonnabot 3 Road, Klong Song Tun Nun,Ladkrabang ,Bangkok 10520 , Thailand បច្ចុប្បន្នធ្វើការចែកចាយបន្តលក់ពេញប្រទេសកម្ពុជា។

ហើយសូមរំលឹកបញ្ជាក់បន្ថែមទៀតផងដែរថាមានក្រុមហ៊ុនមួយចំនួនត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញស្ថាប័ននៃក្រសួងធ្វើការរឹបអូសនូវរាល់ផលិតផលដែលមានការក្លែងបន្លំទាំងខុសច្បាប់របស់ក្រុមហ៊ុនថៃ និងត្រូវបានពិន័យជាអន្តរកាលលើបណ្ដាក្រុមហ៊ុនទាំងអស់នោះរួមទាំងម្ចាស់ក្រុមហ៊ុនទាំងអស់នោះផងដែរ ក៏ព្រោះដោយសារតែការក្លែងបន្លំលេខបាកូដដែលផលិតនៅក្នុងប្រទេសថៃ មកជាបាកូដថ្មីថាផលិតនៅកម្ពុជា។

ពលរដ្ឋទូទៅ ក៏ដូចជាសារធាណៈជនយល់ថា ធូបមូសមាក Ranger អាចនឹងមានការក្លែងលេខបាគូដទៀតហើយមើលទៅ! ក៏ព្រោះតែមានពលរដ្ឋមួយចំនួនធ្វើការនិយាយតាមវីដេអូលើបណ្ដាញសង្គមជាច្រើនដោយបញ្ហាទាក់ទងទៅនឹងសុខភាពនៅខណៈពេលដែលពួកគេប្រើប្រាស់ធូបបូសម៉ាក Ranger នេះបណ្ដាលឲ្យក្មេងមួយចំនួនត្រូវយកទៅសង្គ្រោះបន្ទាន់ដើម្បីព្យួរសេរ៉ូម ហើយស្ថានភាពជំងឺមានលក្ខណះអស់កម្លាំង ល្ហិតល្ហៃជាដើម។ល។

ប្រជាពលរដ្ឋកម្ពុជាទទូចស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្រសួងពាណិជ្ជកម្ម នាយកដ្ឋាន ក.ប.ប) ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតទាំងអស់សូមធ្វើការចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់បញ្ហាដែលអាចនឹងកើតឡើងជាទ្រង់ទ្រាយធំជាបន្ទាន់ផងចុះ។

យើងសង្ឃឹមថាអង្គភាពព័ត៌មានរបស់យើងនឹងរង់ចាំទទួលប្រភពពាក់ព័ន្ធ មានការសហការជាប់ជាប្រចាំដើម្បីបញ្ជាក់បន្ថែមទៀតជុំវិញបញ្ហានៃការលើកឡើងទាំងអស់នេះដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់ពីក្រុមហ៊ុនធូបមូសសៀមម៉ាក RANGER ក្នុងទិសដៅចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ក្នុងករណីប្រសិនបើមានការក្លែងបន្លំបាកូដ និងរាល់ផលិតផលណាដែលនាំឲ្យមានបញ្ហាដល់សង្គមជាតិ ពីសេសគ្រោះថ្នាក់ដល់អាយុជីវិត សុខភាពពលរដ្ឋកម្ពុជា។