
រោងចក្រផលិតបារីដែលជាសារធាតុញៀន មានការលើកស្លាកយីហោរំលេចហើយពេលនេះខណៈដែលមានរថយន្តកុងទីន័រ និងប្រភេទរថយន្តផ្សេងទៀតមានការដឹកជញ្ជូនចេញចូលបន្ទាប់ពីអ្នកសារព័ត៌មានមានការចេញផ្សាយជាសាធារណៈស្តីអំពីទីតាំងនេះ(វគ្២គ)
រោងចក្រផលិតបារីដែលជាសារធាតុញៀន មានការលើកស្លាកយីហោរំលេចហើយពេលនេះខណៈដែលមានរថយន្តកុងទីន័រ និងប្រភេទរថយន្តផ្សេងទៀតមានការដឹកជញ្ជូនចេញចូលបន្ទាប់ពីអ្នកសារព័ត៌មានមានការចេញផ្សាយជាសាធារណៈស្តីអំពីទីតាំងនេះ(វគ្គ២)
ខេត្តកណ្ដាល : រោងចក្រផលិតបារីមួយកន្លែងដែលស្ថិតនៅក្នុងភូមិសាំងដំរី ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានលើកស្លាកយីហោជាស្ថាពរហើយក្នុងពេលនេះ បន្ទាប់ពីអង្គភាពសារព័ត៌មានធ្វើការចេញផ្សាយជាសាធារណៈថារោងចក្របាលិកបារីសូមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានការត្រួតពិនិត្យខណៈដែលមិនទាន់មានស្លាកយីហោរបស់ក្រុមហ៊ុន និងមានការស្រាវជ្រាវអំពីសកម្មភាពនៃអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រភពព័ត៌មាននៅតែបន្តឲ្យផ្ដល់ព័ត៌មានបន្ថែមទៀតថា ក្រុមហ៊ុនផលិតបុរីនេះត្រូវបានលើកស្លាកយីហោដែលមានឈ្មោះថា (Future Inteertional Tobacco (Cambodia)Ltd.ដើម្បីឲ្យសាធារណៈជនដឹងថាទីតាំងនេះជាកន្លែងនេះគឺជារោងចក្រផលិតបារី។
ម្យ៉ាងវិញទៀតក្រុមហ៊ុនផលិតបារីជាសារធាតុញៀនមានមូលដ្ឋានភូមិសាស្ត្រជាទីកន្លែងដែលប្រជាពលរដ្ឋរស់នៅច្រើនផងដែរ អាចជាករណីមួយនាំឲ្យមានផលប៉ះពាល់ទៅលើបញ្ហាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះផងដែរ។ហើយចំពោះការសារាចរណ៍ចេញចូលរថយន្តដែលមិនមែនជាស្លាកលេខខ្មែរមានដូចជាកុងទីន័រខណៈដែលបើកចេញចូលក្នុងទីតាំងភូមិសាស្ត្រខាងលើនេះ និងមានប្រភេទរថយន្តដឹកជញ្ជូនបិទជិតដែលគ្រប់គ្នាមិនអាចដឹងថាជាទំនិញអ្វីនោះផងដែរ។
ជុំវិញការលើកឡើងស្ដីអំពីច្បាប់មួយចំនួនរបស់រោងចក្រផលិតបារីនេះ ប្រភពនៅមិនទាន់បានទទួលច្បាស់លាស់មកថា តើរោងចក្រផលិតបារីនេះបានធ្វើតាមនីតិវិធីច្បាប់អាជីវកម្មនៃប្រទេសកម្ពុជានោះឬយ៉ាងណានោះនៅឡើយទេ។
បើយោងតាមច្បាប់ដែលបានកំណត់ឲ្យពាណិជ្ជករដែលជាមកចាស់អាជីវកម្ម ម្ចាស់ពាណិជ្ជកម្ម ដែលជាកម្មសិទ្ធិកររបស់ក្រុមហ៊ុននីមួយៗ មុននឹងមានការវិនិយោគលើការផលិតទាក់ទងបច្ចេកទេសនៃសារធាតុញៀនដូចជាបារីនាដើមក៏គួរត្រូវអនុវត្តទៅតាមច្បាប់មួយចំនួនទៀតដូចជា:
ទី១ : រោងចក្រផលិតបារីត្រូវមានការសុំច្បាប់ពីក្រសួងពាណិជ្ជកម្មត្រូវបានចុះបញ្ជីការយ៉ាងត្រឹមត្រូវក្នុងការកំណត់ម៉ាក ឈ្មោះក្រុមហ៊ុន ឬប្រភេទនាមករណ៍អោយច្បាស់លាស់ ដើម្បីបង់ពន្ធជូនរដ្ឋទៅតាមប្រភេទអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ខ្នាតធំជាដើម ។
ទី២ : ក្រុមហ៊ុនផលិតបុរីដែលមានទីកន្លែងសម្រាប់ផលិតចេញត្រូវតែអនុវត្តទៅតាមច្បាប់ដោយមានឈ្មោះក្នុងការកំណត់ម៉ាកខ្លួនឯងឱ្យបានច្បាស់ ក្នុងករណីប្រសិនបើមានការទិញឈ្មោះពីបណ្ដាក្រុមហ៊ុនក្នុងស្រុកឬក្រុមហ៊ុនអន្តរជាតិណាមួយក៏ត្រូវតែបង្ហាញអំពីការចុះឈ្មោះនោះឲ្យបានដឹងឮផងដែរ។
-ទី៣ :ក្រុមហ៊ុនផលិតបារី ត្រូវចូលរួមក្នុងការបង់ពន្ធជូនរដ្ឋជាចាំបាច់ និងឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នៃអាជីវកម្មដូចគ្នា ឬប្រហាក់ប្រហែលគ្នា។
-ទី៤ : ក្រៅតែពីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនផលិតបារីក៏ត្រូវតែមានការសុំច្បាប់អនុញ្ញាតចេញពីក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន អាជ្ញាធរថ្នាំជក់នៃក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម។
-ទី៥ :ក្រុមហ៊ុនផលិតបារីក៏នឹងត្រូវអនុវត្តគោលការណ៍នៃច្បាប់របស់ក្រសួងការងារ និងអណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតម្រូវឲ្យបុគ្គលិកកម្មករនិយោជិតបម្រើក្នុងរោងចក្រត្រូវបំពេញកាតព្វកិច្ចក្នុងពេលវេលាក្នុងម៉ោងធ្វើការឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងការបិទសិទ្ធិសេរីភាពមិនឱ្យបុគ្គលិកកម្មករនិយោជិតចេញមកក្រៅដែលផ្ទុយពីច្បាប់បានកំណត់និងចែងច្បាស់ក្នុងវិស័យការងារ។
អង្គភាពសារព័ត៌មានរបស់យើងសូមអរគុណចំពោះការចូលរួមចំណែករបស់សហគ្រិន ដែលជាម្ចាស់សហគ្រាសក្រុមហ៊ុនដោយអនុវត្តសម្រាប់ការលើកស្លាកយីហោនេះ និងចូលរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចជាតិកម្ពុជា ក៏ប៉ុន្តែយើងមិនទាន់ទទួលបាននូវការផ្ដល់ដំណឹងមកវិញអំពីច្បាប់ទម្លាប់ជាច្រើនទៀតកម្រិតយ៉ាងណានោះទេ ដើម្បីបានជាប្រភពព័ត៌មានបន្ថែមពីខាងក្រុមហ៊ុនដើម្បីបញ្ជាក់ឲ្យសាធារណជនទាំងឡាយមានការរិះគន់ និងយើងសូមសហការក្នុងការផ្ដល់ព័ត៌មានដែលជាការចំណេញដល់ប្រទេសជាតិក៏ដូចពលរដ្ឋកម្ពុជាផងដែរ។ហើយយើងនឹងរង់ចាំទទួលដំណឹងចេញពីប្រភពពាក់ព័ន្ធទាំងឡាយត្រឡប់មកវិញដើម្បីជៀសវាងកុំឱ្យមានផលប៉ះពាល់ដល់កិច្ចការដឹកនាំរបស់អាជ្ញាធរ ឬមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនឹងឡាយដែលចាំបាច់ត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាបុគ្គលិកសាធារណ: សូមអរគុណ!