ក្រុមហ៊ុនមួយនៅកម្ពុជាទើបតែបង្កើតថ្មីអាចនឹងមានអ្វីជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរបស់ថៃលក់ធូបមូសម៉ាក Ranger ដែរឬទេ ស្របពេលមានជនជាតិខ្មែរ និងឥណ្ឌា សុំចេញមុខបញ្ជាក់លើបញ្ហាទាំងអស់នោះដែលពលរដ្ឋបង្ហាញអំពីផលប៉ះពាល់សុខភាពក្មេងៗនៅតាមជនបទ!
ក្រុមហ៊ុនមួយនៅកម្ពុជាទើបតែបង្កើតថ្មីអាចនឹងមានអ្វីជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរបស់ថៃលក់ធូបមូសម៉ាក Ranger ដែរឬទេ ស្របពេលមានជនជាតិខ្មែរ និងឥណ្ឌា សុំចេញមុខបញ្ជាក់លើបញ្ហាទាំងអស់នោះដែលពលរដ្ឋបង្ហាញអំពីផលប៉ះពាល់សុខភាពក្មេងៗនៅតាមជនបទ!
រាជធានីភ្នំពេញ :បន្ទាប់ពីអង្គភាពសារព័ត៌មានរបស់យើងធ្វើការផ្សាយអំពីធូបមូសម៉ាក Ranger របស់ក្រុមហ៊ុនថៃកន្លងមកដែលប្រជាពលរដ្ឋបានធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមស្ដីអំពីផលប៉ះពាល់ទៅដល់សុខមាលភាពក្មេងៗថា ពួកគេបានត្រូវក្លិនឈូកមូសម៉ាក់ Ranger នេះបណ្ដាលឱ្យក្មេងៗត្រូវព្យួរសេរ៉ូម អស់កម្លាំង ល្ហិតល្ហៃ ជាដើមនៅតំបន់ជនបទក្នុងប្រទេសកម្ពុជានោះ ទើបថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៥ តំណាងជនជាតិខ្មែរម្នាក់ និងឥណ្ឌាម្នាក(សុំមិនបញ្ចេញឈ្មោះ)បានធ្វើការសុំណាត់ជួបជាមួយតំណាងអង្គភាពសារព័ត៌មានមួយចំនួនដើម្បីបញ្ជាក់ថា ក្រុមហ៊ុនដែលមានទីតាំងនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសុំទិញម៉ាក (Trade Mark) ពីក្រុមហ៊ុនថៃដែលមានមូលដ្ឋានអាសយដ្ឋានលេខ 99/9,Phattana Chonnabot 3 Road, Klong Song Tun Nun,Ladkrabang ,Bangkok 10520 , Thailand ក្នុងប្រទេសថៃ ដើម្បីធ្វើការវិនិយោគផលិតនៅប្រទេសចិនហើយមកវេចខ្ចប់ចែកចាយលក់នៅកម្ពុជា។
យើងសូមរំលឹកនិងជម្រាបឡើងវិញថា កន្លងមកក្រុមហ៊ុនឈ្មោះ អាសយដ្ឋានលេខ 99/9,Phattana Chonnabot 3 Road, Klong Song Tun Nun,Ladkrabang ,Bangkok 10520 , Thailand បានលក់នូវផលិតផលធូបមូសម៉ាក (Ranger) ត្រូវបានអាជ្ញាធរ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធរបស់អន្តរក្រសួងនីមួយៗមិនឲ្យមានការដឹកទំនិញឆ្លងដែនចូលមកកម្ពុជាតទៀតនោះទេ ហើយតាមការបញ្ជាក់របស់ភាគីពាក់ព័ន្ធបាននិយាយផងដែរថាក្រុមហ៊ុនមានទំនិញទាំងអស់នេះនៅសល់ស្តុកក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះក៏មានវីដេអូមួយចំនួនដែលធ្វើការផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គមផងនោះ បាននិយាយអំពីផលប៉ះពាល់នៃការប្រើធូបមុខម៉ាក់ (Ranger) លើកុមារនៅតំបន់ជនបទ ក៏ព្រោះតែនៅតាមតំបន់ជនបទមួយចំនួនមានសត្វមុខខ្លាជាច្រើន ចាំបាច់ពលរដ្ឋនៅតាមតំបន់មូលដ្ឋានដែលមានមូសត្រូវការប្រើធូប ដើម្បីកម្ចាត់ក្នុងកម្ពុជាជំងឺគ្រុនឈាមជាដើម។
យ៉ាងណាមិញបន្ទាប់ពីមានការអះអាង និងលើកឡើងតាមរយៈបណ្ដាញសង្គម អង្គភាពសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយដោយយោងតាមអ្វីដែលពលរដ្ឋបានមានទុក្ខកង្វល់។
សម្រាប់អង្គភាពសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពដែលកើតឡើងនៅក្នុងសង្គមជាក់ស្ដែង និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
នៅបន្ទាប់ពីមានការផ្សាយទាំងអស់នេះ ឥឡូវបែរជាមានអ្នកតំណាងក្រុមហ៊ុននៅកម្ពុជាមកធ្វើអះអាងដូចអ្វីដែលយើងបានបង្ហាញនៅខ្លឹមសារខាងលើ។
សំនួរសួរថា តើតំណាងក្រុមហ៊ុនទាំងពីរនាក់នោះ កំពុងតែបង្ហាញមុខថាមិនជាប់ពាក់ព័ន្ធជាមួយនិងក្រុមហ៊ុនថៃនោះទេ! ហើយប្រសិនបើមិនមានការពាក់ព័ន្ធចំពោះក្រុមហ៊ុនថៃដែលលក់ធូបមូសម៉ាក(Ranger)នាំឲ្យមានបញ្ហាដល់សុខមាលភាពពលរដ្ឋនោះ មូលហេតុចាំបាច់អ្វីបានជាពួកគេស្កាត់មកជួបអ្នកសារព័ត៌មានដោយឱ្យសំណូមពរបិទរឿងនៃការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មាន? ឬក៏យល់ថាខ្លាចខូចឈ្មោះម៉ាក់ក្រុមហ៊ុននេះថៃ?
ជុំវិញការលើកឡើងរបស់តំណាងម្ចាស់ក្រុមហ៊ុនខ្មែរ ឥណ្ឌាម្នាក់ផងដែរខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងសូមជម្រាបឡើងសារជាថ្មីម្ដងទៀតថា បើមានតំណាងក្រុមហ៊ុនខ្មែរជាមួយឥណ្ឌាដែលមានអាសយដ្ឋានខាងលើនេះមិនមានការពាក់ព័ន្ធសូមកុំមេត្តារំខានដល់សកម្មភាពការងាររបស់បណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងអី។
ហើយរាល់ការផ្សព្វផ្សាយនៃបណ្ដាញសារព័ត៌មានរបស់យើងបន្តកម្មភាពជាមួយនឹងសង្គមជាតិបន្តទៅទៀតក្នុងការទប់ស្កាត់រាល់ទំនិញផលិតផលណាដែលនាំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋទូទៅ និងស្របពេលដែលកម្ពុជាកំពុងតែមានការបិទព្រំដែនក្នុងការរឹតបន្តឹងជៀសវាងមានបញ្ហាអ្វីកើតដែលមិនអាចស្មានទុកដឹងជាមុនខណៈដែលកម្ពុជាជាមួយ និងប្រទេសថៃ បានប្រឈមមុខបញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ។
ពលរដ្ឋទូទៅក៏ស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការស៊ើបអង្កេតអំពីករណីនេះប្រសិនបើកើតមានគឺដើម្បីឱ្យដឹង ថាតើមិនមានជាប់ពាក់ព័ន្ធឬក៏ជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនថៃដែលលក់ផលិតផលម៉ាក (Ranger) ដែលអង្គភាពសារព័ត៌មានរបស់យើង និងរង់ចាំទទួលរាល់ប្រភពព័ត៌មានដែលធ្វើការបញ្ជាក់បន្ថែមទៀតដើម្បីបន្តធ្វើការចុះផ្សាយជាបន្តបន្ទាប់នៅក្នុងកម្ពុជា ទិសដៅដើម្បីទប់ស្កាត់នៅរាល់ហានិភ័យដែលកើតឡើងជាទ្រង់ទ្រង់ធំក្នុងពេលណាមួយដែលនឹកស្មានមិនដល់(ការពារប្រសើរជាងព្យាបាល) សូមអរគុណ!