សាធារណជនតែងតែលើកឡើងថាទីតាំងកន្លែងផលិតបារីរបស់ចិនគឺជាទីតាំងដែលនឹងអាចប៉ះពាល់ផ្នែកកម្លាំងពលកម្មការងារបុគ្គលិកកម្មករនិយោជិតដែលឬទេ ខណៈដែលពួកគេមិនដែលឃើញចេញចូលខុសពីបណ្ដាលក្រុមហ៊ុនសហគ្រាសដទៃ (វគ្គ៣)!

សាធារណជនតែងតែលើកឡើងថាទីតាំងកន្លែងផលិតបារីរបស់ចិនគឺជាទីតាំងដែលនឹងអាចប៉ះពាល់ផ្នែកកម្លាំងពលកម្មការងារបុគ្គលិកកម្មករនិយោជិតដែលឬទេ ខណៈដែលពួកគេមិនដែលឃើញចេញចូលខុសពីបណ្ដាលក្រុមហ៊ុនសហគ្រាសដទៃ (វគ្គ៣)!

ខេត្តកណ្ដាល : បើយោងតាមការលើកឡើងជាសាធារណៈកន្លងមករបស់សាធារណៈជនទូទៅថាមានរោងចក្រផលិតបារីមួយកន្លែងដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ សាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាទីតាំងដែលប្រកបអាជីវកម្មផលិតបារី ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ដើម្បីចរាចរណ៍លក់លើទីផ្សារទៅបរទេសគឺប្រទេសវៀតណាម។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បណ្ដាញផ្សព្វផ្សាយសារព័ត៌មានធ្វើការចុះផ្សាយអំពីទីតាំងខាងលើនេះដែលមិនមានស្លាកយីហោឲ្យបានត្រឹមត្រូវ ករណីនេះប្រសិនបើមានការបិទបាំងណាមួយ ឬក៏ប្រសិនបើមានករណីឃុបឃិតគ្នាជាប្រព័ន្ធណាមួយ គឺពន្ធអាកររបស់រដ្ឋក៏ត្រូវបាត់បង់មួយចំនួនផងដែរ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្រាប់តែមានការលើកស្លាកយីហោដែលមានឈ្មោះថា (Future Inteertional Tobacco (Cambodia)Ltd គឺសាធារណជនក៏សូមអរគុណចំពោះការចូលរួមរបស់ក្រុមហ៊ុនផលិតបារីនេះក្នុងការគោរពច្បាប់លើអាជីវកម្មដូចៗគ្នាស្ដីអំពីការអនុវត្តក្នុងការធ្វើពាណិជ្ជកម្មដូចៗគ្នាចំពោះបណ្ដាក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

គួរកត់សម្គាល់ថាជុំវិញបញ្ហានៃការធ្វើការងាររបស់បុគ្គលិកនិយោជិតកម្មករក្នុងរោងចក្រផលិតបារីចិនមួយកន្លែងនេះ គឺសូមសំណូមពរឱ្យក្រសួងការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចអង្កេតនិងចុះអធិការកិច្ចចំពោះបុគ្គលិកកម្មករនិយោជិតមួយចំនួនកំពុងតែបម្រើការងារនៅក្នុងទីតាំងខាងលើនេះប្រសិនបើមានការលើកឡើងដូចអ្វីដែលពលរដ្ឋដែលជាសាធារណៈជននោះផងចុះ ក៏ព្រោះតែបុគ្គលិកកម្មករនិយោជិតដែលកំពុងធ្វើការនៅទីនេះ ដេករស់នៅក្នុងទីនេះ ដែលខុសពីបណ្ដាបុគ្គលិកកម្មករនិយោជិត តាមបណ្ដារោងចក្រមួយចំនួនផ្សេងៗទៀតដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ក្តី ចាក់ផលិតស្បែកជើងផ្សេងៗក្ដី ក៏អាចជាក្តីព្រួយបារម្ភអំពីបញ្ហា សុខភាពរបស់បុគ្គលិកកម្មករនិយោជិតផងដែរ ហើយជារឿងមួយសំខាន់សម្រាប់ពួកគេផងដែរដែលថ្នាក់នៅរស់នៅក្នុងបរិយាកាសដែលមានក្លិនជាសារធាតុញៀន និងជាគ្រឿងផ្សំផ្សេងៗទៀតរបស់ថ្នាំជក់។

តែទោះជាយ៉ាងណាក៏ដោយការសំណូមពររបស់សាធារណជនបានលើកឡើងគឺជាព័ត៌មានមួយដើម្បីឲ្យអត្ថប្រយោជន៍មួយចំនួនពិសេសសុខភាពនៅក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈផ្ដល់នូវសេវាទទួលខុសត្រូវលើការងារផងដែរយើងអាចនិយាយបានថា ប.ស ស- (បេឡារបបសន្តិសុខសង្គម)។

បើយោងតាមច្បាប់នៅក្នុងការអនុវត្តស្ដីអំពីការបើកអាជីវកម្មក្រុមហ៊ុនណាមួយនោះលុះត្រាណាដែល :

ទី១ : រោងចក្រផលិតបារីត្រូវមានការសុំច្បាប់ពីក្រសួងពាណិជ្ជកម្មត្រូវបានចុះបញ្ជីការយ៉ាងត្រឹមត្រូវក្នុងការកំណត់ម៉ាក ឈ្មោះក្រុមហ៊ុន ឬប្រភេទនាមករណ៍អោយច្បាស់លាស់ ដើម្បីបង់ពន្ធជូនរដ្ឋទៅតាមប្រភេទអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ខ្នាតធំជាដើម ។

ទី២ : ក្រុមហ៊ុនផលិតបុរីដែលមានទីកន្លែងសម្រាប់ផលិតចេញត្រូវតែអនុវត្តទៅតាមច្បាប់ដោយមានឈ្មោះក្នុងការកំណត់ម៉ាកខ្លួនឯងឱ្យបានច្បាស់ ក្នុងករណីប្រសិនបើមានការទិញឈ្មោះពីបណ្ដាក្រុមហ៊ុនក្នុងស្រុកឬក្រុមហ៊ុនអន្តរជាតិណាមួយក៏ត្រូវតែបង្ហាញអំពីការចុះឈ្មោះនោះឲ្យបានដឹងឮផងដែរ។

-ទី៣ :ក្រុមហ៊ុនផលិតបារី ត្រូវចូលរួមក្នុងការបង់ពន្ធជូនរដ្ឋជាចាំបាច់ និងឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នៃអាជីវកម្មដូចគ្នា ឬប្រហាក់ប្រហែលគ្នា។

-ទី៤ : ក្រៅតែពីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនផលិតបារីក៏ត្រូវតែមានការសុំច្បាប់អនុញ្ញាតចេញពីក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក្រសួងបរិស្ថាន  អាជ្ញាធរថ្នាំជក់នៃក្រសួងសុខាភិបាល  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍  និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម។

-ទី៥ :ក្រុមហ៊ុនផលិតបារីក៏នឹងត្រូវអនុវត្តគោលការណ៍នៃច្បាប់របស់ក្រសួងការងារ និងអណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតម្រូវឲ្យបុគ្គលិកកម្មករនិយោជិតបម្រើក្នុងរោងចក្រត្រូវបំពេញកាតព្វកិច្ចក្នុងពេលវេលាក្នុងម៉ោងធ្វើការឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងការបិទសិទ្ធិសេរីភាពមិនឱ្យបុគ្គលិកកម្មករនិយោជិតចេញមកក្រៅដែលផ្ទុយពីច្បាប់បានកំណត់និងចែងច្បាស់ក្នុងវិស័យការងារ។

ជាជំនឿនិងគោលការណ៍ចំពោះសាធារណៈជនទូទៅទាំងអស់ក៏នៅតែជឿជាក់ការដឹកនាំ របស់កម្លាំងដែនសមត្ថកិច្ចក្នុងទីតាំងភូមិសាស្ត្រ ភូមាទាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមន្ត្រីជំនាញពាក់ព័ន្ធនៃអន្តរក្រសួងទាំងអស់ ជាពិសេសដែនសមត្ថកិច្ចនៃមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមមេត្តាចុះធ្វើអធិការកិច្ចជុំវិញបញ្ហាបុគ្គលិកកម្មករនិយោជិតដែលបម្រើការងារក្នុងទីតាំងខាងលើនោះ ដើម្បីជៀសវាងមានមតិរិះគន់ជាសាធារណៈដែលអាចនឹងមានផលប៉ះពាល់ដល់សុខមាលភាពចំពោះកម្មករនិយោជិតសម្រាប់ពេលវេលាណាមួយជាយថាហេតុ ។

បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងសូមថ្លែងអំណរអរគុណចំពោះរាល់ការលើកឡើងរបស់សាធារណជនដែលជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទីតាំងខាងលើនេះ ក្នុងការទប់ស្កាត់នូវអ្វីដែលនាំឲ្យមានផលប៉ះពាល់ទៅដល់សង្គមជាតិ កិច្ចការដឹកនាំ ពិសេសបណ្ដាអាជីវកម្មដែលជាកម្លាំងស្នូលរបស់ជាតិ ហើយក៍សូមឱ្យមន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងមានការស្រាវជ្រាវ ចំណាត់ការ អំពីទីតាំងខាងលើនេះ។

សារព័ត៌មានរបស់យើងរង់ចាំទទួលនូវប្រភពព័ត៌មានដើម្បីផ្ដល់មកឱ្យយើងធ្វើការផ្សព្វផ្សាយបន្ថែមជាបន្តបន្ទាប់ក្នុងទិសដៅចូលរួមទាំងអស់គ្នាក្នុងសង្គមជាតិកម្ពុជា សូមអរគុណ!