ភ្នំកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រធម្មជាតិឈ្មោះថា សែន ហាន អាចនឹងរលាយក្រោមរូបភាពអភិវឌ្ឍន៍តំបន់ជនបទ ឬក៏ក្រោមរូបភាពចែកគ្នាលក់!

ភ្នំកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រធម្មជាតិឈ្មោះថា សែន ហាន អាចនឹងរលាយក្រោមរូបភាពអភិវឌ្ឍន៍តំបន់ជនបទ ឬក៏ក្រោមរូបភាពចែកគ្នាលក់!

ខេត្តកំពត :យោងតាមប្រភពច្បាស់ការបានផ្ដល់ឲ្យអង្គភាពសារព័ត៌មានរបស់យើងឲ្យធ្វើការចុះផ្សាយ អំពីសកម្មភាពរបស់គ្រឿងចក្រមួយចំនួនដែលទទួលសិទ្ធិក្នុងការកាប់គាស់កកាយយកអាចម៍ដីបែងចែកក្នុងការអភិវឌ្ឍន៍នៅតំបន់មួយចំនួនក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងទិដ្ឋភាពនេះប្រជាពលរដ្ឋច្បាស់ជាពេញចិត្តនៅក្នុងការអភិវឌ្ឍន៍ ក៏ប៉ុន្តែទន្ទឹមនឹងនេះអ្វីដែលនឹកស្មានមិនដល់គឺមានគ្រឿងចាក់របស់ឯកឧត្តម និងអ្នកមានមួយចំនួន ដែលទទួលសិទ្ធិចេញពីមន្ទីរ៉ែថាមពលខេត្តកំពតដើម្បីធ្វើសកម្មភាពកាប់គាស់កាយភ្នំដែលជាមរតកជាតិខ្មែរ។

ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅអាជ្ញាធរមូលដ្ឋាននៃឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីឲ្យលោកជួយបញ្ជាក់អំពីកម្មភាពទាំងអស់នោះ ដោយលោក កឹម ភី ជាមេឃុំបានបញ្ជាក់ថាគឺនេះសម្រាប់ដោះស្រាយផ្លូវនៅមូលដ្ឋាន និងចិនធ្វើពីរខ្សែកន្លងមក។សារព័ត៌មានបានសាកសួរថាមូលហេតុអ្វីបានជាគ្រឿងចក្រទាំងអស់នោះយកដីទៅលក់ឲ្យអ្នកស្រុកភូមិ? ចំពោះសំណួរនេះលោកមេឃុំបានបញ្ជាក់ថារឿងនេះលោកមិនបានដឹងទេក៏ប៉ុន្តែជុំវិញរឿងគេធ្វើគឺជាការទទួលខុសត្រូវរបស់គេ ហើយរាល់ការផ្ដល់ដំណឹងពីមន្ទីរ៉ែថាមពលខេត្តកំពត គឺគ្រាន់តែជាការជម្រាបដំណឹងតែមាត់ទេតាមរយៈលោកអនុប្រធានមន្ទីររ៉ែថាមពលខេត្តកំពតជូនមកលោកមេឃុំតែប៉ុណ្ណោះ។


ជាងនេះទៅទៀតលោកមេឃុំនៅតែបញ្ជាក់ទៀតហើយបញ្ជាក់ទៀតថារាល់ការលក់ដូរគឺមានតែខាងក្រុមហ៊ុនទេដែលយកទៅលក់ សម្រាប់មន្ទីរមិនបានបញ្ជាក់រឿងនោះទេ ហើយសម្រាប់ទីតាំងកាយលើភ្នំនេះគឺមានពីរឬបីក្រុមហ៊ុនកំពុងតែកាយរាល់ថ្ងៃ។

ដើម្បីបញ្ជាក់បន្ថែមទៀតនោះអង្គភាពសារព័ត៌មានរបស់យើងព្យាយាមធ្វើការសាកសួរទៅខាងមេការរបស់ក្រុមហ៊ុនមួយធ្វើការយកអាចដីទៅចាក់លក់ក្នុងតាំងមួយកន្លែងស្ថិតនៅក្នុងភូមិសែន ពន្លូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយលោកមេការរបស់ក្រុមហ៊ុននេះបានបញ្ជាក់តាមរយៈទូរសព្ទមកវិញថា លោកគ្រាន់តែជួយធ្វើការងារនេះទេ ហើយលោកឯកឧត្តមឱ្យធ្វើដើម្បីយកប្រាក់ខ្លះសម្រាប់យកប្រេងខ្លះព្រោះថានេះមិនមែនជាគម្រោងធ្លាក់លុយមកពីណាទេ។

ជុំវិញថាលើកឡើងអំពីច្បាប់ទម្លាប់របស់ក្រសួងរ៉ែ និងថាមពល តើបានអនុញ្ញាតដែរឬទេ?ជុំវិញសំណួរនេះផងដែរលោកមេការបញ្ជាក់ទៀតថាគឺមានច្បាប់តែសូមបងទាក់ទងទៅឯកឧត្តម ខៃ ប៊ុនធឿន ដែលជាអ្នកអភិវឌ្ឍន៍សាលាឃុំសាលាស្រុក។

បណ្ដាញផ្សព្វផ្សាយរបស់យើងនៅមិនបង្អង់យូរទេនៅក្នុងតំបន់នីមួយៗរមែងតែងតែគោរពនៅចាស់ទឹកម្ចាស់ដីគឺច្បាស់ណាស់ក្រោមដែនសមត្ថកិច្ចដែលគ្រប់គ្រងដោយលោក មួង នឿន អភិបាលស្រុកអង្គរជ័យគឺជាការទទួលខុសត្រូវនៅក្នុងមូលដ្ឋានផងដែរ។ក្នុងទិដ្ឋភាពនេះ។

បណ្ដាញផ្សព្វផ្សាយរបស់យើងក៏ព្យាយាមទំនាក់ទំនងទៅលោក មួង នឿន តាមរយៈទូរសព្ទដើម្បីឱ្យលោកជួយបញ្ជាក់ជុំវិញការកោះកកាយភ្នំសែនហានដែលជាភ្នំប្រវត្តិសាស្ត្រធម្មជាតិរបស់ខ្មែរដែលគ្រឿងចក្ររបស់ក្រុមហ៊ុនមួយចំនួនធ្វើការកាប់កូសកាយទាំងអស់នោះ ក៏ប៉ុន្តែផ្ទុយមកវិញយើងពិតជាសោកស្ដាយទូរសព្ទខលចូលហើយមិនត្រូវបានលោកអភិបាលស្រុកគជ័យទទួលម្ដងជាពីរដងឡើយ។

តែទោះជាយ៉ាងណាក៏ដោយក្រុមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនិងជាគណៈបញ្ជាការខេត្តកំពត គឺសុំធ្វើការពិនិត្យស្រាវជ្រាវជុំវិញករណីខាងលើនេះដើម្បីទប់ស្កាត់រាល់ការរិះគន់ពីសាធារណជនពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលផ្ទុយពីអ្វីដែលឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ខិតខំធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍មួយប្រកបទៅដោយភាពថ្លៃថ្លាស្រស់បំព្រង ប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីឯកឧត្តមដែលជាថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីដែលជាថ្នាក់ដឹកនាំខេត្តកំពតផងដែរ។

សកម្មភាពនៅក្នុងការបំពេញដើម្បីទទួលព័ត៌មានត្រជាក់ច្បាស់អង្គភាពសារព័ត៌មានរបស់យើងក៏នឹងរង់ចាំទទួលការបញ្ជាក់ពីប្រភពផ្សេងៗដទៃទៀតនៅក្នុងការធ្វើការចុះផ្សាយបន្ថែមតទៅទៀតគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ ដើម្បីជៀសវាងការលើកឡើងថាកាយភ្នំកាប់យកដីយកលក់ដើម្បីបានលុយក្រោមលេសក្នុងគម្រោងអភិវឌ្ឍន៍តំបន់មូលដ្ឋាន សូមអរគុណ!