រឿងកាប់បំផ្លាញភ្នំសែនហានបានធ្វើអោយមន្ត្រីនគរបាលយុត្តិធម៌ម្នាក់លូកដៃចូលក្នុងសាច់រឿងនេះទៀតហើយ!ម៉េចក៏អញ្ចឹង ឆ្នាំងមិនក្តៅទៅក្តៅគ្របទៅវិញ!(វគ្គ២)

រឿងកាប់បំផ្លាញភ្នំសែនហានបានធ្វើអោយមន្ត្រីនគរបាលយុត្តិធម៌ម្នាក់លូកដៃចូលក្នុងសាច់រឿងនេះទៀតហើយ!ម៉េចក៏អញ្ចឹង ឆ្នាំងមិនក្តៅទៅក្តៅគ្របទៅវិញ!(វគ្គ២)

ខេត្តកំពត :បន្ទាប់ពីមានការចុះផ្សាយរបស់អ្នកសារព័ត៌មានដើម្បីធ្វើការជម្រាបដំណឹងគោរពជូនថ្នាក់ដឹកនាំខេត្តកំពតឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត សូមធ្វើការត្រួតពិនិត្យស្រាវជ្រាវជុំវិញកម្មភាពរបស់ក្រុមហ៊ុនគ្រឿងចក្រមួយចំនួនធ្វើការកាប់បំផ្លាញភ្នំសែនហាន ដើម្បីយកដីធ្វើអាជីវកម្មលក់ជាប្រយោជន៍ផ្ទាល់ខ្លួនក្រោមលេសថាយកទៅធ្វើការអភិវឌ្ឍន៍ក្នុងតំបន់មួយចំនួនក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

ការផ្សាយមិនបានរយៈពេលប៉ុន្មានម៉ោងផងក៏ស្រាប់តែមានបុរសម្នាក់ដែលជាមន្ត្រីនគរបាលបម្រើការងារជា មេប៉ុស្តិ៍នៅឃុំទទទុង ស្រុកដងទង់ ខេត្តកំពត មានឈ្មោះថា បាបូណន ដោយធ្វើការខលទូរសព្ទតាមរយៈឆាត( Facebook Massager)ដើម្បីធ្វើអន្តរាគមន៍ដោយស្នើសុំឲ្យលុបព័ត៌មាន ។ នៅក្នុងការជជែកគ្នាយ៉ាងតឹងសរសៃក ជាជំហរដាច់ខាតអ្នកសារព័ត៌មានមិនបានធ្វើការចុះផ្សាយមូលបង្កាច ឬក៏ប៉ះពាល់ដល់ស្ថាប័នឬបុគ្គលការមួយនោះទេ ក៏ប៉ុន្តែការផ្សាយនោះផ្សាយតាមវិជ្ជាជីវៈនិងគឺជារឿងពិត ហើយការផ្សាយនេះផងដែរគឺដោយយោងតាមប្រភពច្បាស់ការ និងសកម្មភាពដែលធ្វើការទទួលបានច្បាស់លាស់ថាគឺជាការយកដីទៅធ្វើអាជីវកម្មលក់ឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗដែលសារព័ត៌មានរបស់យើងសូមធ្វើការបង្ហាញដោយរំលឹកចំពោះការផ្សាយថា:

ភ្នំសែងហាន ជាកេរ្តិ៍ជាដំណែលប្រវត្តិសាស្ត្រធម្មជាតិឈ្មោះថា សែន ហាន អាចនឹងរលាយក្រោមរូបភាពអភិវឌ្ឍន៍តំបន់ជនបទ ឬក៏ក្រោមរូបភាពចែកគ្នាលក់! យោងតាមប្រភពច្បាស់ការបានផ្ដល់ឲ្យអង្គភាពសារព័ត៌មានរបស់យើងឲ្យធ្វើការចុះផ្សាយ អំពីសកម្មភាពរបស់គ្រឿងចក្រមួយចំនួនដែលទទួលសិទ្ធិក្នុងការកាប់គាស់កកាយយកអាចម៍ដីបែងចែកក្នុងការអភិវឌ្ឍន៍នៅតំបន់មួយចំនួនក្នុងស្រុកអង្គរជ័យ ខេត្តកំពត

ក្នុងទិដ្ឋភាពនេះប្រជាពលរដ្ឋច្បាស់ជាពេញចិត្តនៅក្នុងការអភិវឌ្ឍន៍ ក៏ប៉ុន្តែទន្ទឹមនឹងនេះអ្វីដែលនឹកស្មានមិនដល់គឺមានគ្រឿងចាក់របស់ឯកឧត្តម និងអ្នកមានមួយចំនួន ដែលទទួលសិទ្ធិចេញពីមន្ទីរ៉ែថាមពលខេត្តកំពតដើម្បីធ្វើសកម្មភាពកាប់គាស់កាយភ្នំដែលជាមរតកជាតិខ្មែរ។

ជុំវិញការលើកឡើងខាងលើនេះបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅអាជ្ញាធរមូលដ្ឋាននៃឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីឲ្យលោកជួយបញ្ជាក់អំពីកម្មភាពទាំងអស់នោះ ដោយលោក  កឹម ភី ជាមេឃុំបានបញ្ជាក់ថាគឺនេះសម្រាប់ដោះស្រាយផ្លូវនៅមូលដ្ឋាន និងចិនធ្វើពីរខ្សែកន្លងមក។សារព័ត៌មានបានសាកសួរថាមូលហេតុអ្វីបានជាគ្រឿងចក្រទាំងអស់នោះយកដីទៅលក់ឲ្យអ្នកស្រុកភូមិ? ចំពោះសំណួរនេះលោកមេឃុំបានបញ្ជាក់ថារឿងនេះលោកមិនបានដឹងទេក៏ប៉ុន្តែជុំវិញរឿងគេធ្វើគឺជាការទទួលខុសត្រូវរបស់គេ ហើយរាល់ការផ្ដល់ដំណឹងពីមន្ទីរ៉ែថាមពលខេត្តកំពត គឺគ្រាន់តែជាការជម្រាបដំណឹងតែមាត់ទេតាមរយៈលោកអនុប្រធានមន្ទីររ៉ែថាមពលខេត្តកំពតជូនមកលោកមេឃុំតែប៉ុណ្ណោះ។


ជាងនេះទៅទៀតលោកមេឃុំនៅតែបញ្ជាក់ទៀតហើយបញ្ជាក់ទៀតថារាល់ការលក់ដូរគឺមានតែខាងក្រុមហ៊ុនទេដែលយកទៅលក់ សម្រាប់មន្ទីរមិនបានបញ្ជាក់រឿងនោះទេ ហើយសម្រាប់ទីតាំងកាយលើភ្នំនេះគឺមានពីរឬបីក្រុមហ៊ុនកំពុងតែកាយរាល់ថ្ងៃ។
ដើម្បីបញ្ជាក់បន្ថែមទៀតនោះអង្គភាពសារព័ត៌មានរបស់យើងព្យាយាមធ្វើការសាកសួរទៅខាងមេការរបស់ក្រុមហ៊ុនមួយធ្វើការយកអាចដីទៅចាក់លក់ក្នុងតាំងមួយកន្លែងស្ថិតនៅក្នុងភូមិសែន ពន្លូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយលោកមេការរបស់ក្រុមហ៊ុននេះបានបញ្ជាក់តាមរយៈទូរសព្ទមកវិញថា លោកគ្រាន់តែជួយធ្វើការងារនេះទេ ហើយលោកឯកឧត្តមឱ្យធ្វើដើម្បីយកប្រាក់ខ្លះសម្រាប់យកប្រេងខ្លះព្រោះថានេះមិនមែនជាគម្រោងធ្លាក់លុយមកពីណាទេ។

ជុំវិញថាលើកឡើងអំពីច្បាប់ទម្លាប់របស់ក្រសួងរ៉ែ និងថាមពល តើបានអនុញ្ញាតដែរឬទេ?ជុំវិញសំណួរនេះផងដែរលោកមេការបញ្ជាក់ទៀតថាគឺមានច្បាប់តែសូមបងទាក់ទងទៅ(ឯកឧត្តមម្នាក់ជាទាហាន)ដែលជាអ្នកអភិវឌ្ឍន៍សាលាឃុំសាលាស្រុក។

បណ្ដាញផ្សព្វផ្សាយរបស់យើងនៅមិនបង្អង់យូរទេនៅក្នុងតំបន់នីមួយៗរមែងតែងតែគោរពនៅចាស់ទឹកម្ចាស់ដីគឺច្បាស់ណាស់ក្រោមដែនសមត្ថកិច្ចដែលគ្រប់គ្រងដោយលោក  មួង នឿន អភិបាលស្រុកអង្គរជ័យគឺជាការទទួលខុសត្រូវនៅក្នុងមូលដ្ឋានផងដែរ។ក្នុងទិដ្ឋភាពនេះ។

បណ្ដាញផ្សព្វផ្សាយរបស់យើងក៏ព្យាយាមទំនាក់ទំនងទៅលោក មួង នឿន តាមរយៈទូរសព្ទដើម្បីឱ្យលោកជួយបញ្ជាក់ជុំវិញការកោះកកាយភ្នំសែនហានដែលជាភ្នំប្រវត្តិសាស្ត្រធម្មជាតិរបស់ខ្មែរដែលគ្រឿងចក្ររបស់ក្រុមហ៊ុនមួយចំនួនធ្វើការកាប់កូសកាយទាំងអស់នោះ ក៏ប៉ុន្តែផ្ទុយមកវិញយើងពិតជាសោកស្ដាយទូរសព្ទខលចូលហើយមិនត្រូវបានលោកអភិបាលស្រុកគជ័យទទួលម្ដងជាពីរដងឡើយ។

តែទោះជាយ៉ាងណាក៏ដោយក្រុមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនិងជាគណៈបញ្ជាការខេត្តកំពត គឺសុំធ្វើការពិនិត្យស្រាវជ្រាវជុំវិញករណីខាងលើនេះដើម្បីទប់ស្កាត់រាល់ការរិះគន់ពីសាធារណជនពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលផ្ទុយពីអ្វីដែលសឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ខិតខំធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍មួយប្រកបទៅដោយភាពថ្លៃថ្លាស្រស់បំព្រង ប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីឯកឧត្តមដែលជាថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីដែលជាថ្នាក់ដឹកនាំខេត្តកំពតផងដែរ។

ស្ថាប័ននៃអង្គភាពអ្នកសារព័ត៌មាននៅកម្ពុជាមានការសោកស្ដាយបំផុតចំពោះការបំពេញតួនាទីរបស់មន្ត្រីកងកម្លាំងយុត្តិធម៌ក្នុងការធ្វើអន្តរាគមន៍ដើម្បីលូកដៃចូលក្នុងរឿងកិច្ចការងារនេះដោយមិនបានគិតមានផលប៉ះពាល់ដល់ដំណើរការដឹកនាំរបត់ថ្នាក់ដឹកនាំខេត្តកំពត ដូចជាស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។

ក្នុងនាមស្ថាប័នអង្គភាពសារព័ត៌មាន សំណូមពរឱ្យលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាជួយពិនិត្យមើលកងកម្លាំងក្រោមឱវាទដែលកំពុងតែបំពេញការងារខុសពីវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ។


ហើយក៏សូមគោរពចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមមេត្តាជួយពិនិត្យមើលមន្ត្រីម្នាក់ដែលបម្រើការងារក្រោមឱវាទដែលបំពេញការងារខុសពីវិជ្ជាជីវៈដូចបានជម្រាបជូនខាងលើដើម្បីជៀសវាងកុំឲ្យមានមន្ត្រីនគរបាលផ្សេងៗទៀតយកគំរូតាម និងចៀសវាងនាំឱ្យមានការរិះគន់ពីមជ្ឈដ្ឋានទូទៅចំពោះការធ្វើទង្វើក្នុងកិច្ចអន្តរាគមន៍ណាមួយឡើយ។
សំណូមពរឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែថាមពល សូមពិនិត្យស្រាវជ្រាវអំពីការអនុវត្តការងារជួបទាក់ទងទៅនឹងក្រសួងរ៉ែ និងថាមពល នៅចំណុចទីតាំងភ្នំសែនហាន ស្រុកអង្គរជ័យ ខេត្តកំពត។


សូមឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សូមមេត្តាជ្រាប និងមានវិធានការដើម្បីទប់ស្កាត់នៅរាល់សកម្មភាពណាដែលមិនប្រក្រតីផងចុះ ។

បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងធ្វើការចេញផ្សាយទៅតាមវិជ្ជាជីោវៈដែលច្បាប់បានកំណត់ និងរិះគន់ក្នុងន័យស្ថាបនាដោយមិនជាន់ពន្លិចចំពោះអង្គភាពឬបុគ្គលណាមួយនោះឡើយ គឺយើងចូលរួមនៅក្នុងការអភិវឌ្ឍន៍ជាតិ និងទប់ស្កាត់រាល់ទង្វើអសកម្មណាមួយឬក៏ជាទង្វើដែលនាំឲ្យមានផលប៉ះពាល់កិច្ចការងារដឹកនាំរបស់ថ្នាក់ដឹកនាំក្រោមជាតិ និងថ្នាក់ដឹកនាំជាតិ ហើយក៏រង់ចាំទទួលប្រភពព័ត៌មានបន្ថែមគ្រប់ពេលវេលាដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ សូមអរគុណ។