លោកស្រី ហ៊ួយ តារាវី ភរិយាកងកម្លាំងកងទ័ពម្នាក់នៅតែបន្តគោរពដង្ហើយហៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ដើម្បីឱ្យមានដំណោះស្រាយដីធ្លីធ្លាប់បានទទួលសិទ្ធិកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយ ខណៈដែលមានការកាន់កាប់ពីបុគ្គលផ្សេងមិនមែនជារដ្ឋ(វគ្គ៩)!

លោកស្រី ហ៊ួយ តារាវី ភរិយាកងកម្លាំងកងទ័ពម្នាក់នៅតែបន្តគោរពដង្ហើយហៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ដើម្បីឱ្យមានដំណោះស្រាយដីធ្លីធ្លាប់បានទទួលសិទ្ធិកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយ ខណៈដែលមានការកាន់កាប់ពីបុគ្គលផ្សេងមិនមែនជារដ្ឋ.!(វគ្គ៩)

 

រាជធានីភ្នំពេញ : បើយោងតាមការរៀបរាប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ របស់លោកស្រី ហួយ តារាវី ដែលជាភរិយារបស់កងកម្លាំងយោធាបានកំពុងបម្រើការងារជាង៣០ឆ្នាំមកនោះបានអះអាងទាំងអូលដើមកដោយទឹកមុខក្រៀមក្រំ ភាសាមុតស្រួចពោរពេញទៅដោយអត្ថន័យចាក់ដោតដែលសាធារណជនគ្រប់ៗគ្នា និងជាអ្នកតាមដានរឿងនេះអស់រយៈកាលប្រមាណមួយឆ្នាំទៅហើយនោះ នៅតែទន្ទឹងរង់ចាំមើលដំណោះស្រាយមួយនេះ តើវានឹងអាចបញ្ចប់នៅពេលណាដែរ?

លោកស្រី ហ៊ួយ តារាវី ដែលជាអ្នកតំណាងពលរដ្ឋទាំង១៨គ្រួសារ ជាអ្នកទទួលសិទ្ធិអាស្រ័យផលបន្តពីពលរដ្ឋទាំងនោះបានលើកឡើងដោយសង្កត់ធ្ងន់ថា លោកស្រីនៅតែបន្តទាមទារស្នើសុំឲ្យមានការដោះស្រាយជូនគាត់ផង ស្របពេលដែលកន្លងមកអាជ្ញាធរនៃរដ្ឋបាលខណ្ឌព្រែកព្នៅ និងស្ថាប័នពាក់ព័ន្ធមានដូចជាក្រសួងរៀបចំដែនដីនគររូបនីកម្ម សំណង់ ធ្លាប់បានធ្វើការអញ្ជើញភាគីពាក់ព័ន្ធដូចជាភាគីលោកស្រី ហួយ តារាវី មកធ្វើការស្តាប់នៅហេតុផលក្រៅតែពីឲ្យលោកស្រីផ្ដល់នូវឯកសារស្របច្បាប់គ្រប់គ្រាន់តែប៉ុណ្ណោះ ខណៈដែលអាជ្ញាធរមូលដ្ឋានភូមិធ្លាប់បាននិយាយថាដីដែលលោកស្រី ហួយ តារាវី អាស្រ័យផលនោះគឺជាការទទួលសិទ្ធិអាស្រ័យផលបន្តពីពលរដ្ឋទាំង១៨គ្រួសារនោះផងដែរ។

តែទោះជាយ៉ាងណាក្តីចំពោះការដោះស្រាយនៅសាលាខណ្ឌព្រែកព្នៅ ក៏មិនមានការឯកភាពគ្នា និងមួយរយៈកាលកន្លងមកនេះថ្មីៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធមានភាគីលោកស្រី ហួយ តារាវី ចូលរួមដោះស្រាយតាមលិខិតស្នើរសុំរបស់លោកស្រី ហួយ តារាវី ក៏ប៉ុន្តែផ្ទុយពីការគិតរបស់លោកស្រីគឺមិនទាន់ទទួលបាននូវអ្វីដែលលោកស្រីថាបានដោះស្រាយជូនគាត់។

បច្ចុប្បន្នរហូតមកដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ បញ្ហារបស់លោកស្រី ហួយ តារាវី គឺលោកស្រីនៅតែបន្តស្នើសុំហើយស្នើរសុំទៀតដើម្បីជួយដោះស្រាយជូនលោកស្រីស្របពេលដែលលោកស្រីកំពុងតែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចគ្រួសារ ផ្ទះជួលគេ ចំណែកឯប្ដីជាមន្ត្រីកងកម្លាំងបម្រើការងារផ្នែកកងទ័ពមានរយៈពេលជាង ៣០ឆ្នាំមកហើយ ហើយក៏មានវ័យចំណាស់ផងដែរ។

ហើយបើយោងតាមការបញ្ជាក់របស់លោកស្រី ហួយ តារាវី បានបន្ថែមទៀតនោះគឺទោះបីជាយ៉ាងណាក៏ដោយលោកស្រី ហួយ តារាវី នៅតែមានជំនឿជឿជាក់ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបបរធិបតី ហ៊ុន ម៉ាណែត សូមសម្ដេចជួយដល់លោកស្រីក្នុងគ្រាដែលពលរដ្ឋដូចជាលោកស្រីកំពុងតែដង្ហើយហៅ ឱ្យជួយគាត់ផងៗ..!

អង្គភាពអ្នកសារព័ត៌មានរបស់យើងធ្វើការចេញផ្សាយជាច្រើនលើកមកហើយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នោះ ហើយស្ថាប័ននៃបណ្ដាញផ្សព្វផ្សាយរបស់យើងបញ្ជាក់ហើយបញ្ជាក់ទៀតថារាល់ការលើកឡើងកន្លងមកដែលមានការចេញផ្សាយជាច្រើសលើកផងដែរនោះរវាងភាគីទាំងអស់គឺជាការបញ្ចេញទស្សនៈរបស់ភាគីពាក់ព័ន្ធមិនមែនជាទស្សនៈរបស់បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងទេ។

សម្រាប់អង្គភាពសារព័ត៌មានរបស់យើងនៅតែបន្តរង់ចាំទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមតទៅទៀតដែលចង់ផ្ដល់នូវប្រភពបន្ថែមជាបន្តបន្ទាប់ដើម្បីធ្វើការជូនដំណឹងជូនទៅដល់ថ្នាក់ដឹកនាំកំពូលៗនៃជាតិ ដើម្បីឲ្យលោកបានជ្រាបអំពីដំណឹងនេះ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមនៅក្នុងការកាត់បន្ថយនៅរាល់ជម្លោះឬវិវាទទាំងឡាយណាដែលកើតឡើងនៅប្រទេសកម្ពុជា និងចូលរួមប្រឆាំងរាល់ព័ត៌មានក្លែងក្លាយផងដែរ។

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រីដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់ សូមស្ដាប់ការបញ្ចេញនូវការរៀបរាប់របស់លោកស្រី ហួយ តារាវី ដែលជាភរិយារបស់កងទ័ពបម្រើការងារជូនជាតិប្រមាណចូលជិត៤០ឆ្នាំមកនេះស្ដីអំពីការទទួចអង្វរស្នើសុំគោរពចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាតិកំពូលៗ ឲ្យលោកបានជ្រាបអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលជាតំណាងពលរដ្ឋ១៨គ្រួសារធ្លាប់កាន់កាប់ដីអាស្រ័យផលដែលស្ថិតនៅក្នុងភូមិសាស្ត្រតំបន់បឹងតាមោគ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលធ្វើការផ្សាយចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥!