
សូមជម្រាបនិងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាតិស្តីអំពីគ្រឿងចក្រយកអាចម៍ដីចាក់ហ៊ាចូលមាត់បឹងរបស់រដ្ឋថា តើករណីនេះអាចនឹងជាការមានសកម្មភាពដោយចេតនា ឬអចេតនា (វគ្គ១)
សូមជម្រាបនិងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាតិស្តីអំពីគ្រឿងចក្រយកអាចម៍ដីចាក់ហ៊ាចូលមាត់បឹងរបស់រដ្ឋថា តើករណីនេះអាចនឹងជាការមានសកម្មភាពដោយចេតនា ឬអចេតនា(វគ្គ១)
ខេត្តកណ្ដាល :បើយោងតាមប្រភពមានសេចក្តីរាយការណ៍ថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥មានគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រីដ៏ធំមួយកន្លែងមានផ្ទៃដីរាប់សិបហិចតាជាប់នឹងផ្ទៃបឹងរបស់រដ្ឋប្រមាណជាង២ហិចតាដែលជាបឹងសម្រាប់ពលរដ្ឋអាស្រ័យផលជាយូរឆ្នាំមកហើយគឺបានធ្វើសកម្មភាពក្នុងការចាក់ដីរបស់ខ្លួនហ៊ាចូលបឹងរបស់រដ្ឋមួយចំនួននាំឱ្យសាធារណៈជនមានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរ និងសកម្មភាពទាំងនោះ។
ពលរដ្ឋមួយចំនួនបានលើកឡើងថាកន្លងមកមានទីតាំងផ្លូវដែលត្រូវចូលក្នុងផ្ទៃបឹងនោះក៏ត្រូវបានបិទដោយសារតែមានការធ្វើផ្លូវថ្មីក្បែរផ្លូវចាស់ដែលមានប្រវែងមិនឆ្ងាយពីផ្លូវអ្នកភូមិជិះរាល់ថ្ងៃ។
ជាងនេះទៅទៀតមានប្រភពមួយចំនួននៅតែអះអាងទៀតថាដោយសាររឿងបឹងនេះទៀតផងដែរនោះដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាចំពោះការមិនត្រូវរ៉ូវគ្នាទៅលើការផ្លាស់ប្ដូរបឹងរបស់រដ្ឋទៅជាកម្មសិទ្ធិឯកជន។
ការលើកឡើងរបស់ពលរដ្ឋមិនខុសពីលោក សេង ពៅ ជាមេភូមិចុងកោះ បានបញ្ជាក់មកអង្គភាពសារព័ត៌មានដែលបានចុះជាមួយនឹងលោកផ្ទាល់ដើម្បីធ្វើការសាកសួរជុំវិញករណីខាងលើនេះនៅក្នុងភូមិសាស្ត្រទីតាំងក្បែរបឹងនោះស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ដោយលោកបានបញ្ជាក់ច្បាស់ៗមកកាន់អង្គភាពសារព័ត៌មានយើងថា រឿងគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រីបានធ្វើសកម្មភាពចាក់ចូលដល់មាត់បឹងរបស់រដ្ឋពិតប្រាកដមែន ហើយលោកក៏បានរាយការណ៍ជូនរដ្ឋបាលស្រុកពញាឮដើម្បីចុះពិនិត្យមើលផងដែរ ដើម្បីធ្វើនីតិវិធី។
ដោយឡែកនោះផងដែរចំពោះបញ្ហាដែលកន្លងមកប្រជាពលរដ្ឋដែលមានចំនួន ជាងគ្រួសារបានព្រមព្រៀងគ្នាពិតប្រាកដមែននៅក្នុងការធ្វើការដោះដូរដីរបស់រដ្ឋដើម្បីឲ្យមានការកាន់កាប់ពីបុគ្គលឯកជនកន្លងមកក៏ប៉ុន្តែនៅក្នុងចំណោមពលរដ្ឋ៣២៥គ្រួសារនោះក៏មានប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារមិនយល់ស្របចំពោះការដោះដូរបឹងឬយើងអាចនិយាយថាលក់បឹងរបស់រដ្ឋនោះទេ។
សិនបើមានការយល់ស្របគ្នានោះច្បាស់ណាស់ប្រជាពលរដ្ឋមួយគ្រួសារទទួលបានសាច់ប្រាក់ចំនួនមួយលានរៀលស្មើនឹង២៥០ដុល្លារសហរដ្ឋអាមេរិកបាត់ទៅហើយ។
លោកមេឃុំ សេង ពៅ នៅតែប្រកាន់ចំហរថាលោកក៏មិនចុះហត្ថលេខាចំពោះអំពើខុសច្បាប់ណាមួយឡើយ លើកលែងតែមាន (ស.ជ.ណ)បស់រដ្ឋ ដែលផ្ដល់មកតាមនីតិវិធីច្បាប់ទើបលោកអនុវត្តទៅតាមគោលការណ៍នៅក្នុងកិច្ចព្រមព្រៀងលើកិច្ចសន្យាណាមួយនោះ។ហើយករណីបញ្ហាអ្នកទាំងនេះដែលគ្រឿងចក្របានចាក់ចូលបឹងរបស់រដ្ឋនោះគឺរង់ចាំរដ្ឋបាលស្រុកត្រូវធ្វើការនីតិវិធីបន្តឲ្យកាយដីនោះឡើងយ៉ាងណា យើងនឹងចាំមើលជាក់ស្ដែងនៅពេលថ្ងៃបន្ទាប់ទាំងអស់គ្នា។
សូមរំលឹកឡើងវិញផងដែរថាបឹងដែលមានឈ្មោះថា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល អតីតកាលប្រជាពលរដ្ឋបានអាស្រ័យផលចំពោះទឹកបឹងនោះដើម្បីធ្វើស្រែចំការផងនិងរកម្ហូបចំណីរដូចជាត្រីក្តាមខ្យងសម្រាប់ជីវភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថ្មីៗនេះមានអ្នកមានលុយមួយចំនួនក៏ទិញដីក្បែរៗនោះព័ទ្ធជុំវិញស្ទើតែអស់ហើយនៅឡើយតែបឹងមួយនេះដែលមិនមានអ្នកណាទិញ ក៏ប៉ុន្តែនៅតែអ្នកមានបំណងឃើញបឹងនេះហាក់ដូចជាសត្វឃ្មុំចង់ក្រេបផ្កា។
ជាងនេះទៅទៀតបើយោងតាមការលើករាឡើងបន្តទៀតរបស់ប្រជាពលរដ្ឋមួយចំនួនបានអះអាងថាស្ងាត់ៗមានការចាក់លុបដែលឈានទៅដល់មានព័ត៌មានផ្ទុះឡើងដោយមានការសង្ស័យចំពោះការចង់បានបឹងនេះជាកម្មសិទ្ធិរបស់ខ្លួន។
តែទោះជាយ៉ាងណាក៏ដោយក្នុងសេចក្តីអះអាង និងការផ្ដល់ប្រភពពលរដ្ឋយ៉ាងច្បាស់មកថាស្ថានភាពនៃបឹងនោះគឺមិនទាន់មានបុគ្គលណាទទួលប្រាក់ពីនរណានោះនៅឡើយនោះទេ ហើយរឹតតែច្បាស់ថាមេភូមិនិងមេឃុំគឺមិនអាចចុះហត្ថលេខាបានក្នុងការធ្វើសកម្មភាពណាមួយនោះទេបើមិនមានពលរដ្ឋទទួលស្គាល់យល់ព្រមទាំងអស់នោះ។
បន្តទៀតថាតែទោះជាពេលនេះពិនិត្យមើលថាមិនទាន់មានការអភិវឌ្ឍន៍ឬក៏ធ្វើអ្វីនោះនៅឡើយទេ។
សារព័ត៌មានរបស់យើងនឹងរង់ចាំតាមដានពិនិត្យមើលអំពីបឹងដែលមានភូមិសាស្ត្រភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ខាងលើនេះថាជាការចាក់អាចម៍ដីទាំងនោះដោយចេតនា ឬក៏ជាអចេតនារបស់ម្ចាស់គ្រឿងចក្រដែលមានអាជីវកម្មចិញ្ចឹមត្រីនៅទីនោះ។
ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកពីប្រភពពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការផ្សព្វផ្សាយបន្តសម្រាប់ឲ្យថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិបានជ្រាបអំពីរឿងរ៉ាវដែលកើតឡើងកាលពីថ្មីៗកន្លងមកនេះ ដោយបញ្ជាក់អំពីព័ត៌មានច្បាស់ៗពិតប្រាកដមិនមែនជាព័ត៌មានក្លែងក្លាយដើម្បីលាតត្រដាងការពិតក្នុងការចូលរួមជាមួយប្រទេសជាតិទាំងអស់គ្នាក្នុងការកាត់បន្ថយនូវអ្វីដែលជាទង្វើអវិជ្ជមានណាមួយឬសកម្មភាពណានោះដែលផ្ទុយអំពីច្បាប់បានកំណត់ជូនឲ្យពលរដ្ឋគ្រប់ៗគ្នាមានសិទ្ធិរស់នៅដោយស្របច្បាប់ និងអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ផងដែរ សូមអរគុណ។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខតេលេក្រាម :096 8737873
ដោយ: ព្រះឥន្ទ្រ